ចំនួន​ភ្ញៀវ​ទេសចរណ៍ មក​ទស្សនា​បារាយ៍​ទឹកថ្លា​មានការ​ថយចុះ​

0

សៀមរាបៈ មានការ​រអ៊ូរទាំ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​អាជីព​ជា​លក់​ម្ហូបអាហារ និង​អ្នក​ជួយ​កន្លែង​អង្គុយ​មាត់ទឹក បាន​ពោល​ពាក្យ​ថា បើ​ប្រៀបធៀប​នឹង​ចំនួន​ភ្ញៀវ​ទស្សនា​ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ នៅ​ខែឧសភា ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ចំនួន​ភ្ញៀវ​មានការ​ថយចុះ ចំណែក​ថ្ងៃ​មានបុណ្យ​ទាន ក៏​មិនសូវ​ច្រើន​ដូច​ឆ្នាំមុនៗ​ដែរ រីឯ​ការ ចំណាយ​របស់​ភ្ញៀវ​ទេសចរណ៍ មានការ​ត្បិតត្បៀត ទៅលើ​ចំណីអាហារ​។​a1
​បងស្រី​ម្នាក់​ឈ្មោះ យាយ នឿ​ង អាយុ ៥១​ឆ្នាំ មានកូន​៥​នាក់ ប្តី​របស់​បងស្រី​នៅផ្ទះ​ចិញ្ចឹម​ជ្រូក ចំណែក​បងស្រី​បានមក ជួល​កង់ឡាន​ក្នុង​មួយថ្ងៃ​អាច​រក​ចំណូល ៣​ម៉ឺន ទៅ​៤​ម៉ឺន​រៀល ហើយ​និង​ត្រូវ​បង់​ភាស៊ី​ឲ្យ​ទៅ លោក កុក ឃ​ន ដែលជា​អ្នកម៉ៅការ ក្នុង​មួយថ្ងៃ​៥០០០​រលៀ​ល ទាំង​កន្លែង​សម្រាប់​ជួល​អង្គុយ​ផងដែរ ចំណែក​ការជួល​តូប មួយកន្លែង ត្រឹមតែ ៥០០០​រៀល​តែប៉ុណ្ណោះ តែ​បើសិនជា ភ្ញៀវ​ដែលមាន​អ្នក​អង្គុយចាំ​ហៅភ្ញៀវ​នៅ​ខាងលើ​ខ្នង​ទំនប់ គឺ​អ្នក​គក់​ជេរ​យក​ថ្លៃ​ដល់​ទៅមួយ​ម៉ឺន​រៀល សម្រាប់​អ្នក​គក់​ជេរ​៥០០០​រៀល តែ​បើសិនជា ភ្ញៀវ​ចុះ​មករក​កន្លែង​អង្គុយ​ដោយ​ខ្លួនឯង ដោយ​ទាក់ទង​ម្ចាស់​ផ្ទាល់ តំលៃ​ត្រឹមតែ ៥០០០​រៀល​ប៉ុណ្ណោះ​។​a4
​ពាក់​ព័​ន្ឋ​ទៅ​និង​សេវាកម្ម បំរើ​ជូន​ភ្ញៀវ​ទេសចរណ៍ ត្រូវបាន​មហាជន​រិះគន់ថា តំលៃ​ម្ហូបអាហារ​មួយចំនួន​ថ្លៃ​និង​អាហារ ខ្លះ​ថ្លៃ​កប់​ពពក ជាពិសេស​តំលៃ​ផ្ញើរ​រថយន្ត​ដល់​ទៅ​៤០០០​រៀល ក្នុង​មួយគ្រឿង ក្នុង​មួយថ្ងៃៗ​រថយន្ត​ជាច្រើន​គ្រឿង ទៅ​ទស្សនា តែ​ពុំមាន​ការយក​ថវិការ​ទាំងនោះ មក​អភិវឌ្ឍន៍​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​និង​មាន​សុ​វត្តិភាព ជូន​ភ្ញៀវ​ទេសចរណ៍ បណ្តាល​ឲ្យ​សម្ភារៈ​នៅក្នុង​រថយន្ត​ក៏មាន​ការបាត់បង់ ដោយ​គ្មាន​អ្នកទទួលខុសត្រូវ ចំណែក​នៅ​ថ្ងៃបុណ្យ ទាន​កន្លែង​ជួល​អង្គុយ​នេះ ត្រូវបាន​គេ​គិត​ជា​ម៉ោង​១​ម៉ឺន​ទៀតផង ពាក់​ព័​ន្ឋ​ទៅ​និង​បញ្ហា​នេះ ពុំ​អាច​ធ្វើការ​ជាមួយ លោក កុក ឃ​ន ដែលជា​អ្នកដើរ​យក​ភាស៊ី​បាន​នោះទេ ។​IMG_6503
​ភ្ញៀវ​ទេសចរណ៍ បាន​សំណូមពរ ឲ្យ​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប និង មន្ទីរ​ពា​ណិ​ជ្ឋ​កម្ម​ខេត្តសៀមរាប មេត្តា​គ្រប់ គ្រង​នូវ​តំលៃ​ម្ហូបអាហារ ដើម្បី​ចៀសវាង​ការដាក់​តំលៃ​ថ្លៃ​ស្រេច​តែ​អំពើ​ចិត្ត ជាហេតុ​នាំ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ មានការ​ថយចុះ ព្រោះតែ​សេវាកម្ម​មិន​ពិតប្រាកដ​។​
​ដោយ ប៊ុន រដ្ឋាIMG_6521 IMG_6506