កម្មករ​តាម​ទ្បាន​បាញ់​សិ​ុ​ម៉​ង​ដ៍​ម្នាក់​ត្រូវ​ចរន្ត​អគ្គីសនី​ឆក់​របួស​ខ្លោច​ខ្លួន​

0

​បន្ទាយ​មាន​ជ័​យ៖ រថយន្ត​បាញ់​ស៊ី​ម៉​ង​ដ៍​មួយគ្រឿង​បាន​ប៉ះ​និង​ខ្សែ​បញ្ជូន​ចរន្ត​អគ្គីសនី​តង់​សុង​ខ្ព​ស់ខ​ណះ​ពេល​ដែ​បាញ់​ស៊ី​ម៉​ង​ដ៍​បណ្តាលអោយ​កម្មករ​ម្នាក់​ឆក់​បែក​ប្រអប់ដៃ​និង​ជើង​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​ពេទ្យ​​IMG_3629តាម​ការ​អោយដឹងពី​ប៉ូលិស​ស្រុក​ព្រះ​នេត្រ​បានអោយដឹងថា​ករណី​ខាងលើ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​17​ខែឧសភា​ឆ្នាំ​2015​នៅ​ចំនុច​ភូមិ​រោល​ជ្រូក​ឃុំ​ជប់​វ៉ា​រី​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​បណ្តាលអោយ​បុរស​ម្នាក់​ឈ្មោះ សង សុ​រិ​ន អាយុ​22​ឆ្នាំ រស់នៅ​ស្រុក​ស្រីស្នំ​ខេត្តសៀមរាប​ជា​កម្មករ​ទាញ​បំពង់​បាញ់​បេតុង​ឆក់​ផ្ទុះ​ប្រអប់ដៃ​និង​រយះ​ប្រអប់ជើង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​។​សមត្ថកិច្ច​បានបញ្ជាក់​ថា​ករណី​គឺ​កើតឡើង​ដោយសារតែ​IMG_3625ការបញ្ជារ​បំពង់​បាញ់​បេតុង​ទៅ​ប៉ះ​ខ្សែ​បញ្ជូន​ចរន្ត​អគ្គីសនី​ពី​ស្រុក​ព្រះនេត្រព្រះ​ទៅ​ស្រុក​មង្គល​បូរី​ធ្វើអោយ​ជនរងគ្រោះ​ដែល​កំពុងតែ​មូល​ខ្ចៅ​បង្ហូ​ស៊ី​ម៉​ងដ៏​រងរបួស​ធ្ងន់​។​ទាក់ទង​និង​របួស​កម្មករ​នេះ​ត្រូវបាន​ក្រុមហ៊ុន​RCE​រ៉ាប់រង​ក្នុងការ​ព្យាបាល​ហើយ​សម​ត្ថ​កិច្ច​ក៏​មិនបាន​ធ្វើការ​ឃាត់ខ្លួន​ជនណាម្នាក់​របស់​ក្រុមហ៊ុន​នោះទេ​៕IMG_3630