ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ និង​បាញ់​គ្រាប់​ពិត អាវុធ​គាំទ្រ​(​ដេ​កា​.​ហ្សិត DKZ) និង​កាំភ្លើងត្បាល់​អ៊ុក​របស់​កងពលតូច​ថ្មើរជើង​លេខ​៤១

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អាវុធ​គាំទ្រ​ថ្មើរជើង ប្រភេទ​កាំភ្លើង DKZ ៧៥​ម​.​ម កាំភ្លើងត្បាល់​អ៊ុក​១០០​ម​.​ម កាំភ្លើង ៨២​ម​.​ម និង​កាំភ្លើង​៦០​ម​.​ម របស់​កងពល​ថ្មើរជើង​លេខ​៤១ ដែល​ប្រ​ព្រឹ​តទៅ​ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរងIMG_6048 និង​ជា​នាយសេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ រួម​ដំណើរ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​រៀបចំឡើង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥​នេះ នៅ​ភូមិសាស្ត្រ​ភ្នំ​ខ្យង ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​
​ឧ​ត្ត​ម​សេនីយ៍​ទោ នាង ឃីម មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ បាន​ឡើងរាយការណ៍​ថា ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​នេះ មាន​រយៈពេល ៨៨​ថ្ងៃ ហើយ​គ្រូ​យោធា​ចា​រ្យ​មកពី​សាលា​កងទ័ពជើងគោក និង​សាលា​យោធភូមិភាគ​ទី​៤ ដល់​សិក្ខា​ម​ចំនួន ៤៤០​នាក់ ជំនាន់​ថ្មី ហើយ​ក្នុងនោះ​ក៏មាន​យោធិន​ចាស់​មួយចំនួន​ផងដែរ ដើម្បីឱ្យ​សិក្ខា​ម​បាន​ផ្លាស់ប្តូរ​បទ ពិសោធ​គ្នា​ទៅវិញទៅមក​។​IMG_6006
​ឯកឧត្តម​បន្តថា វគ្គ​ហ្វឹកហ្វឺន​នេះ​ដំណើរការ​ទៅបាន ដែល​បានទទួល​បានការ​ឧបត្ថម្ភ​ប្រាក់​ម្ហូប​ប្រចាំថ្ងៃ​ចំនួន ៣.​ពាន់​រៀល របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បានការ​ផ្គត់ផ្គង់ សំភារៈ​ហ្វឹកហ្វឺន ពី​យោធភូមិភាគ​ទី​៤ និង​កងទ័ពជើងគោក បានធ្វើឱ្យ​ដំណើរការ​ហ្វឹកហ្វឺន​នេះ​ទទួលបាន​ជោគជ័យ​។ លើសពីនេះទៅទៀត ក្រៅពី​ជំនាញ់​កាំភ្លើង​គាំទ្រ អង្គភាព​ក៏បាន​បន្ថែម​លើ​ជំនាញ​ផ្សេងៗ​ទៀត រួមមាន​ជំនាញ​បញ្ជូន​សារ ជំនាញ​កាំភ្លើង​ការពារ​អាកាស ជាដើម ដែល​សំដៅលើ​ការ កសាង​ធនធានមនុស្ស ជា​យោធិន​ឱ្យមាន​ចរិតល្អ សីលធម៌​ស្អាតស្អំ មាន​សមត្ថភាព​ប្រយុទ្ធ​ខ្ពស់ ដើម្បី​ឆ្លើយតប​ទៅនឹង​កិច្ច​ការពារជាតិ​មាតុភូមិ​។​IMG_6033
​បន្ទាប់មក នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចំរុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​មានប្រសាសន៍ កោត​ស​សើរ ដល់​សិក្ខា​ម​ដែល​យក​ត្រូវ​យកចិត្តទុកដាក់ ត្រង់ត្រាប់​គ្រូ​យោធា​ចា​រ្យ​ខ្ពស់ រហូត​ឈានដល់​មាន​សមត្ថភាព អាច​ប្រើប្រាស់​អាវុធ​ឱ្យបាន​ល្អ នេះហើយ​ដែល​បង្ហាញ​ពី​ភាព​រីកចំរើន​របស់ខ្លួន បើ​គិត​នៃ​ការបាញ់​សាកល្បង​នាពេល​កន្លងមក​ឃើញថា សិក្ខា​ម​.​យើង​មានការ​រីកចំរើន​ជាង​មុន​ទៀត ហើយ​លទ្ធិ​ផល​បាញ់​សាកល្បង​គ្រាប់​ពិត​នៅពេលនេះ ឃើញថា គ្រាប់​ដែល​បាន​បាញ់​ចំ​គោលដៅ​ជាច្រើន​គ្រាប់ ហើយ​មាន​តិចតួច​ណាស់ ដែល​បាញ់​ទៅ មិនបាន​ចំ​គោលដៅ តែបើ​ប្រៀបធៀប​ទៅនឹង​សមរភូមិ ឃើញថា ពិតជា​ទទួលបាន​ជោគជ័យ​១០០%​។​IMG_6032
​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បន្តថា បន្ទាប់ពី​បិទ​វគ្គ​ហ្វឹកហ្វឺន​បាញ់​សាកល្បង​គ្រាប់​ពិត​រួច មេបញ្ជាការ​អង្គភាព ត្រូវ​ត្រួត ត្រូវ​ពិនិត្យឡើងវិញ​នូវ​សំភារៈ​សឹក ធ្វើការ​ដុសលាង ជួសជុល​ជាប្រចាំ ទុកដាក់​នៅ​កន្លែង​ម្លប់​ការពារ​កុំឱ្យ​ច្រែះ និង​នៅពេល​ប្រើប្រាស់​ពុំមាន​សិទ្ធ​ភាព​បាញ់​មិន​ចំ​គោលដៅ​។ ហើយ​នៅក្នុង​ឱកាស​បិទ​វគ្គ​ហ្វឹកហ្វឺន​នេះ លោក​ឧកញ៉ា លឹម ហេង ក៏បាន​ជួយឧបត្ថម្ភ​ថវិការ ចំនួន ១០​លាន​រៀល​ផងដែរ សំរាប់​ប្រើប្រាស់​ដល់​ដំណើរការ​ពិធី​បិទ​ហ្វឹកហ្វឺន​នេះ​។​IMG_6008