ផ្សារ​ស្រុក​ឆ្លូង​ជិត​ក្លាយជា​ចំណី​ភ្លើង​ដោយសារ​ឆេះ​ផ្ទះល្វែង​លក់​ឥ​វ៉ាន់​ចាប់ហួយ​

0

​ ​ក្រចេះ​៖ ផ្សារ​ស្រុក​ឆ្លូង​ជិត​ក្លាយជា​ចំណី​ភ្លើង​ដោយសារ​ឆេះ​ផ្ទះល្វែង​លក់​ឥ​វ៉ាន់​ចាប់ ហួយ​មួយកន្លែង​នៅក្នុង​ទីប្រជុំជន​ផ្សារ​ស្រុក​ឆ្លូង ភូមិ​ជ្រោយ​ថ្ម​លើ ឃុំ​ឆ្លូង ស្រុក ឆ្លូង នា​វេលា​ម៉ោង ៨​យប់ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៥​IMG_1233​ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​ផ្ទះថ្ម​មួយ​ល្វែង​លក់ទំនិញ​ចាប់ហួយ​ចំរុះ​ត្រូវគេ​ស្គាល់ឈ្មោះ ខៃ សៀ បាន​ឆេះ​ពីក្រោយ​ផ្ទះ​រាល់ដាល​ដល់​តូប​លក់​ឥ​វ៉ាន់​ជាច្រើន​នៅក្បែ​នោះ និង​រាល់ដាល​ឆាបឆេះ​ដល់ផ្ទះ​ល្វែង​ជាច្រើន​ផ្សេងទៀត​ដែល​នៅជាប់ៗ​គ្នា បណ្តាល​ឲ្យ​សម្ភារៈ​គ្រឿង​បរិក្ខា មុខទំនិញ​ផ្សេងៗ​ខូចខាត​ទាំងស្រុង​។​IMG_1227
​ ​ខណៈពេល​នោះ ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆ្លូង​បាននាំគ្នា​ជួយ​អន្តរាគមន៍​ពន្លត់ តែ​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទើប​មាន​កម្លាំង​អន្តរាគមន៍​សមត្ថកិច្ច​ចំរុះ​ប្រមាណ​ជាង​១០០​នាក់​ដឹកនាំ​ដោយ​លោក ស ចំរុង អភិបាល​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តក្រចេះ យក​ឡានទឹក​ជួយ​បាញ់​ពន្លត់​ទើប​អាច​ទប់ស្កាត់​មិន​ឲ្យ​រាល់ដាល​ឆេះ​ដល់​ផ្សារ​ធំ​នៃ​ស្រុក​ឆ្លូង​ទាំងមូល​។​
​ ​ទន្ទឹម​ជាមួយនឹង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ជិត​រាល់ដាល់​ឆេះ​ដល់​ផ្សារ​នោះ​ផងដែរ​ក្រុមអាជីវករ​ផ្សារ​និង​អ្នកលក់ដូរ​ក្បែៗ​នោះបាន​នាំគ្នា​ប្រវេ​ប្រ​វ៉ា​សារ​ឥ​វ៉ាន់​រៀងៗ​ខ្លួន​រត់ចេញ ប្រ​ផាក់​ប្រ​ភីង​ព្រោះតែ​ការភ័យខ្លាច​ព្រះ​អគ្គី​លេប​ត្របាក់​។​​ ​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នា​យប់នោះ​IMG_1226សមត្ថកិច្ច​មិនបាន​បញ្ជាក់​អំពី​ចំនួន​តួលេខ​នៃ​ការខូចខាត​បាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹងថា​ផ្ទះ​និង​តូប​ជាច្រើន​នៅក្បែ​នោះបាន​ទទួលរង​ការឆេះ​ខ្ទិច​សល់​តែ​ផេះ តែ​មិនបាន​បង្ករ​ឲ្យ​ន​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។ដោយឡែក​ចំពោះ​មូលហេតុ​នៃ​ការឆេះ​សមត្ថកិច្ច​មិនទាន់​ហ៊ាន​ធ្វើការ​សនិដ្ឋានថា​ឆេះ​មកពី​បញ្ហា​អ្វី​នោះដែរ កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​បន្ត​៕IMG_1231 IMG_1229