ខឹង​ប្រពន្ធ​ហៅ​ទៅផ្ទះ​កំពុង​ផឹកស៊ី​ជាមួយ​មិត្ត​ភ័ក្ត្រ​ទៅ​ចងក​សម្លាប់ខ្លួន​នៅ​ស្រុក​អណ្តូង​មាស​

0

​ខេត្ដ​រតនគីរី ៖ បុរស​ម្នាក់​បានគិត​ខ្លី សម្រេច​ចិ​ត្ដ​ធ្វើ​អត្ដ​ឃាត​បញ្ចប់ជីវិត ដោយ​យក​ខ្សែកាប​ប្រភេទ​ខ្សែ​អន្ទាក់ ដាក់​សត្វព្រៃ​មក​ចងក ព្រោះតែ​ខឹង​មួ ម៉ៅ​ក្ដៅក្រហាយ​នឹង​ប្រពន្ធ​ដែល​ទៅតាម ហៅ​ពេល​ខ្លួន​កំពុង​ផឹកស៊ី​ជាមួយ​អ្នក ជិតខាង 11273486_1612793355633720_2030918421_o​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បានកើត ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែ ឧសភា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ចាយ ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្ដ​រតនគីរី ។​តាម​ការបញ្ជាក់​ពី​លោក ផាត សុ​វ៉ាត អធិការរង​នគរបាល​ស្រុក​អណ្ដូង​មាស​បានឱ្យដឹងថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ រ​ម៉ា​ម ពិល អាយុ​២៩​ឆ្នាំ ជនជាតិ កាចក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​​ប្រភព​ដដែល​បាន​បន្ដថា កាលពី​ព្រឹក ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ ញាតិ​មិ​ត្ដ ក្នុងភូមិ​ផង​របង​ជាមួយ​បាន​ហៅ​ឱ្យជួយ​ត​យ៉ាប​ផ្ទះ​ហើយក៏​មានកម្ម​វិធី​ផឹកស៊ី តាម​ទំនៀមទម្លាប់រ​បស់បង​ប្អូន​ជនជាតិដើម​ភាគតិច ​លោក​អធិការរង​បន្ដទៀតថា ការ ស៊ីផឹក​នេះ​ចាប់ផ្ដើម​តាំងពីព្រឹក​រហូត ទល់​ល្ងាច (​ពេញ​មួយថ្ងៃ​តែម្ដង​) ។ ចំណែក​ជនរងគ្រោះ​បាន​ផឹក​ស្រវឹង​ជោកជាំ​ហើយ​ដោយសារតែ​ទឹក​ប្ដូរ​និស្ស័យ លែង​ស្គាល់​ខុសត្រូវ​ពេលដែល​ឃើញ ប្រពន្ធ​បីកូន​តូច​ទៅ​ហៅ​ឱ្យមក​ផ្ទះ​វិញ ក៏ ខឹងឆេវ​ឆាវ​រក​សម្លាប់​កូន​ចោល​ថែម ទៀត ។​​ប្រពន្ធ​ឃើញ​សភាព​បែបនេះ​ក៏ បណ្ដោយ​តាម​ចិ​ត្ដ​ប្ដី​ទៅ​លែង​រវីរវល់ ។ រហូតដល់​យប់​ម៉ោង​១​និង​៣០​នាទី​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ជនរងគ្រោះ​ត្រូវបាន​អ្នក​ជិត ខាង​ផ្ទះ​ប្រទះឃើញ​ចងក​នៅ​នឹង​មែកឈើ ខាងក្រោយ​ផ្ទះ​ដែលមាន​ចម្ងាយ​ប្រមាណ​២​ម៉ែត្រ​ប៉ុណ្ណោះ​ពីក្រោយ​ផ្ទះ​ជនរងគ្រោះ​ក៏មាន​ការ​ឆោឡោ​ភ្ញាក់ផ្អើល​ឡើង ។11246582_1612793145633741_1762635447_o លុះ ព្រឹក​ឡើង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ក្រុមគ្រួសារ​និង​ប្រជាពលរដ្ឋ​បាន​រាយ ការណ៍​ទៅ​សមត្ថកិច្ច​ព្រមទាំង​អាជ្ញាធរ មូលដ្ឋាន​ឱ្យ​ចុះមក​ធ្វើ​កោសល្យវិច័យ លើ​សាកសព​បុរស​ខាងលើ ។ ក្រោយពី ធ្វើ​កោសល្យវិច័យ​រួចរាល់​សមត្ថកិច្ច បាន​សន្និដ្ឋានថា បុរស​ដែល​ស្លាប់​នោះ ពិតជា​ធ្វើ​អត្ដ​ឃាត​ខ្លួនឯង​ប្រាកដ​មែន មិនមែនជា​ករណី​ឃាតកម្ម​នោះឡើយ
​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថ កិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕11267807_1612793208967068_1175532152_o