ខេត្តរតនគិរី៖ បុរសពីរនាក់ជិះម៉ូតូម៉ាកសង់កូរ៉េបើកពីកើតមកលិចមកដល់ចំណុចផ្លូវបំបែកជា៤ ក៏បានបុកជាមួយរថយន្តដឹកដីមួយគ្រឿងពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់សន្លប់នឹងនៅកន្លែងតែម្តង និងបណ្តាលឲ្យម៉ូតូមួយគ្រឿងខូចខាតផ្នែកខាងមុខខ្ទេចទាំងស្រុង
។ ហេតុការណ៍នេះនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវបំបែកជា៤ ស្ថិតភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា កាលពីវេលាម៉ោងខាងលើគេបានឃើញរថយន្តដឹកដីមួយគ្រឿងបើពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកជា៤ក៏បានបុកជាមួយម៉ូតូសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ រតនគិរី 1A-8693 ពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់ របួសធ្ងន់ ដួល បោកនឹងថ្នល់ជាតិសន្លប់ស្តូក បែកមុខទាំងពីរនាក់។ បុរសទាំងពីរនាក់នេះមានឈ្មោះទី១ វ៉ាត់ ពោ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ទី២ឈ្មោះ
ភ្លៀក អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ អ្នកទី២នាក់មានទីលំនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងចំណែកឯរថយន្តដឹកដីដឹងថាបុកមនុស្សហើយក៏ជាន់ល្បឿនបន្ថែមទៀតគេចខ្លួនបាត់ស្រមោលតែម្តង ហេតុការណ៍នោះពុំឃើញមានសមត្ថកិច្ចមូលដ្ឋានដេញតាមរថយន្តបង្កនោះទេ ហើយនៅកន្លែងកើតហេតុនេះក៏គ្មានមន្ត្រីសមត្ថកិច្ចដែរដោយបានប្រជាពលរដ្ឋទូរស័ព្ទហៅរថយន្តសង្គ្រោះដឹកបុរសពីរនាក់ទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យបង្អែកខេត្ត៕




































