ស្វាយរៀង៖ ស្ថិតនៅក្នុងភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងពីបទប្រើប្រាស់និងជួញដូរគ្រឿងញៀន កាលពីម៉ោង ១១ និង ២០ នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥។ ជនសង្ស័យ គឺជាអ្នកចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងមូលដ្ឋានរបស់
ខ្លួន មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ង៉ាន់ យ៉េង អាយុ ៤៣ ឆ្នាំ ជាអ្នករត់ម៉ូតូឌុប រស់នៅក្នុងភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង និងរឹបអូសវត្ថុតាង រួមមាន ម្សៅពណ៌សចំនួន ៨ កញ្ចប់ លុយចំនួន ១៥០.០០០ រៀល និងចំនួន ២០ ដុល្លារ ទូរស័ព្ទ ចំនួន ២ គ្រឿង camfone ចំនួន ១ គ្រឿង សំបកស៊ីមកាតចំនួន ២ នាឡិកា ១ ដែកកេះ ១ បំពង់បឺតចំនួន ១២ បំពង់ ដបទឹកសុទ្ធចំនួន ២ សំបកស្រោមអនាម័យចំនួន ១ (សំរាប់ដាក់ថ្នាំញៀន) វែនតាខ្មៅចំនួន ១ កូនកន្ត្រៃតូច ១ ដើម។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ចូនខ្លួនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមផ្លូវច្បាប់៕





































