អាជ្ញាធរ​ស្រុក​ឆ្លូង​ថា កា​ឆាបឆេះ​ផ្ទះ​និង​តូប​លក់​អ៊ី​វ៉ាន់ គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែរ​ភ្លើង​

0

​ ​ក្រចេះ​៖ ពត៌មាន​បន្ថែម​ជុំ​វី​ញ ករណី​អគ្គិ​ស​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ និង​តូប​លក់​អ៊ី​វ៉ាន់ នៅ​ស្រុក​ឆ្លូង​កាលពី​យប់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥ នោះ​គឺ​បណ្តាលមកពី​ការ​ទុស្សេរ​ខ្សែរ​ភ្លើង ដែល​ផ្តើម​ចេញពីផ្ទះ​លក់​គ្រឿង​ម៉ាស៊ីន គ្រឿង​ដែក FB_IMG_1431914988875​​ ​លោក ឌួង វ​ទ្ឋី អធិការ​នគ​បាល​ស្រុក​ឆ្លូង​បានបញ្ជាក់​អោយដឹងថា អគ្គិភ័យ​មួយ​នេះ បណ្តាលមកពី​ការ​ទុស្សេរ​ខ្សែរ​ភ្លើង ហើយក៍​ឆេះ​រាល់ដាល​ដល់​ធុង​ហ្គាស់ បង្ករ​អោយ​អណ្តាតភ្លើង មានការ​ឆាបឆេះ​ដល់​តូប​លក់​អ៊ី​វ៉ាន់​ជាច្រើន​នៅក្បែ​នោះ និង​រាល់ដាល​ឆាបឆេះ​ដល់ផ្ទះ​ល្វែង​ចំនួន​២​ផ្សេងទៀត​ដែល​នៅជាប់ៗ​គ្នា​បណ្តាល​ឲ្យ​ខូចខាត​នូវ​សម្ភារៈ​គ្រឿង​បរិក្ខា ទំនិញ​ផ្សេងៗ ។​
​ ​លោក អធិការ​បន្ត​រថា បន្ទាប់ពី​គ​ណះ​ក​ម្មា​ធិ​ការចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ រកឃើញថា មានផ្ទះ​ចំនួន​៣​ល្វែង​បាន​ទទួលរង​ការខូចខាត ក្នុងនោះ​ផ្ទ​មួយ​ល្វែង​ខូច​ខាត់​អស់ ៨០​ភាគរយ និង​២​ល្វែង​ផ្សេងទៀត​រង​កា​ខូចខាត​២០​ភាគរយ ដោយ​គិត​ជា​ទឹកប្រាក់​នៃ​ការខូចខាត​សរុប​ចំនួនFB_IMG_1431905505880​២៩១៤០០​ដុល្លារ ។គួ​បញ្ជាក់ថា អគ្គិ​ស​ភ័យ​មួយ​នេះ បាន​ឆាបឆេះ​កាលពី វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៧ ហើយ​បាន​បង្ករ​អោយមាន​កា​ផ្អើល​ឆោ​រ​ឡោរ ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆ្លូង​បាននាំគ្នា​ជួយ​អន្តរាគមន៍​ពន្លត់ រួមទាំង​កម្លាំង​អន្តរាគមន៍​របស់​នគ​របាល នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ប្រមាណ​ជាង​១០០​នាក់ និង​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យៗ​គ្រឿង ដោយ​ប្រើប្រាស់​អស់​ជាង​១០​ឡាន​ទើប ទើប​ជួយ​ពន្លត់ ទប់ស្កាត់​មិន​ឲ្យ​រាល់ដាល​ឆេះ​ដល់​តូប​ក្នុង​ផ្សារ ៕FB_IMG_1431915079278 FB_IMG_1431905527835