ជលផល​ខេត្តកណ្តាល​រង​ការចោទប្រកាន់​ ទទួល​លុយ​ពី​ឈ្មួញ​ដាក់​គ្រឿងចក្រ​ជីក​ ស្រះ​ត្រី​និង​ឈូសឆាយ​ព្រៃ​លិច​ទឹក​

0

​ខេត្តកណ្តាលៈ គ្រឿងចក្រ​ឈូសឆាយ​ព្រៃ​​លិច​ទឹក និង ជីក​ស្រះ​ត្រី​យ៉ាងសកម្ម​នៅ​ឃុំ​
​ចំនួន​ពីរ គឺ​ឃុំ ប្រាសាទ​ស្រុក​ស្អាង និង ឃុំ​​កំពង់​ភ្នំស្រុក​លើកដែក នៃ​អាណាចក្រ​ខេត្ត​
​កណ្តាល មិនដឹង​ជាមាន​ច្បាប់​អនុញាតិ​ដែរ​​ទេ ។ ចំណែក​អស់លោក​មន្ត្រី​ជំនាញ​ជលIMG-20150507-WA0003_resized​ផល​ស្រុក​ទាំងពីរ​ដែល​ពាក់​ព​ន្ធ័​ពិសេស​ជល​​ផល​ខេត្តកណ្តាល​មិន​បង្ក្រាប​ទប់ស្កាត់​នោះ​
​ទេ ព្រោះ​ឈ្មួញ​ទាំងនោះ​ចេះ​យកលុយ​បិទ​​ភ្នែក​ជំនាញ ។ រីឯ​ឈ្មួញ​មួយចំនួនទៀត​អត់​
​ចេះ​ចំណាយលុយ​ទិញ​ទឹកចិត្ត​ជលផល​គឺ​​ចាប់​ផ្អើល​ពេញ​ព្រៃ ។​
ប្រភពពី​ម្ចាស់​គ្រឿងចក្រ​ដដែល​រងគ្រោះ​​ត្រូវ​ជំនាញ​ជលផល​ចាប់​រឹបអូស​មក​រក្សាទុក​
​នាពេល​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្ត​ដឹងថា អេ​ស្កា​​វ៉ា​ទ័​រ​ប្រមាណ​5-6​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​
​ជីក​ស្រះ​ត្រី​ក្នុង​តំបន់​អតីត​ឡូ​ត៌​នេសាទ​លេខ​4-5-6 ក្នុងស្រុក​ពីរ​ខាងលើ​គឺ​អត់​ច្បាប់​នោះ​
​ទេ ។ ប៉ុន្តែ​បាន​បង់លុយ​ឲ្យ​ជំនាញ​ជលផល​​អស់ហើយ ។
បើតាម​ការសន្និដ្ឋាន ករណីនេះ​ទំនងជា​​ជលផល​ថ្នាក់​សង្កាត់ ទទួលបាន​លាភ​
​សក្ការៈ​អាច​បិទបាំង​ជលផល​ខេត្តកណ្តាល​​ក៏​ថា​បាន ព្រោះ​ឈ្មួញ​ទាំង​នោះបាន​ទំនាក់​
​ទំនង​ជាមុន ជាមួយ​ជំនាញ​ជលផល​ថ្នាក់​​ក្រោម​ទើប​ក្រុម​គេ​ហ៊ាន​ដាក់​គ្រឿងចក្រ​ចូល​
​ធ្វើ​សកម្មភាព ។ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ម​ជ្ឈ​​ដ្ឋា​ន​ទូទៅ​វាយតម្លៃ​ខុស ឫ​ចោទប្រកាន់ថា​
​ឃុបឃិត​ទទួល​លុយ​ពី​ពួក​ឈ្មួញ ដែលជា​​ម្ចាស់​អេស្កាវ៉ាទ័រ ស្នើសុំ​អស់លោក ឫ អាជ្ញា​
​ធរ​ស្រុក ខេត្តកណ្តាល​ចុះបង្ក្រាប​គ្រឿ​ចក្រ​​ដែល​កំពុង​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ក្នុង​តំ​IMG-20150507-WA0003_resized
​បន់​ព្រៃ​លិច​ទឹក​ឲ្យ​អស់​បង្ហាញ​ភាព​ស្អាតស្អំ​​និង​ឲ្យ​មាន​តម្លាភាព​កុំ​ឲ្យ​ដូច​ពាក្យ​គេ​ចោទ​
​ថា​បង្ក្រាប​ចាប់​គ្រឿងចក្រ​នាពេល​កន្លងមក​​រើសអើង បក្ខពួកនិយម បង្ក្រាប​បានតែ​អ្នក​
​ទន់ខ្សោយ អ្នកមានអំណាច​ឥទ្ធិពល​មិន​ទៅ​​ក្បែរ​នោះ ៕