វត្ត​ព្រំ​គី​រី​មរកត ប្រារព្ធ​ពិធី​ស្រង់​ព្រះ និង​ពូន​ភ្នំខ្សាច់ ធ្វើ​ឲ្យ​ពុទ្ធ​បរិ​ស័​ទ្ធ និង​ភ្ញៀវទេសចរ​ណ៏ មានការ​ចាប់អារម្មណ​

0

​ខេត្ត​ប៉ៃលិន​៖ បើ​យើង​សង្កេតមើល​ទៅតាម​វត្ត​អារាម​និ​មួយៗ ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​នៅក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ដោយមាន​រយៈពេល​៣​ថ្ងៃ ហើយ​នៅតាម​វត្ត​អារាម​និ​មួយៗ តែងតែ​ប្រារព្ធ​នូវ​ពិធី​ពូន​ភ្នំខ្សាច់ និង​ពិធី​ស្រង់​download (8)ព្រះ រួចជាស្រេច​ក្នុងពេល​ចូលឆ្នាំ ប៉ុន្តែ​ក្នុង​ខេត្ត​ប៉ៃលិន​ជា​រៀងរាលឆ្នាំ មាន​វត្ត​មួយ​ដែល​ប្រារព្ធ​ពិធី​ពូន​ភ្នំខ្សាច់ និង​ពិធី​ស្រង់​ព្រះ​ក្រោយ​គេ នោះ​គឺ​វត្ត​ព្រំ​គី​រី​មរកត ដែលមាន​ទីតាំង​មិន​ឆ្ងាយ​ពី​ច្រកទ្វា​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​នោះទេ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ការ​ប្រារព្ធ​ពិធី​ពូន​ភ្នំខ្សាច់ និង​ស្រង់​ព្រះ នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី​លោកស្រី ស៊ុំ ហៀ​ង និង លោកស្រី តាំង ហ្គិ​ចលូង ជា​ពុទ្ធ​បរិសុទ្ធ​ដែលមាន​សទ្ធា​ជ្រះថ្លា ក្នុងការ​ផ្តួច​ផ្តើ​ក្នុង​វិធី​បុណ្យ​នេះ ព្រះគ្រូ វ៉ែន ចន្ទ​សុ​ម៉ៃ ព្រះចៅអធិការ​វត្ត​ព្រំ​គី​រី​មរកត ព្រមទាំង​ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស័​ទ្ធ យ៉ាងច្រើន​កុះករ ។​download
​ព្រះគ្រូ វ៉ែន ចន្ទ​សុ​ម៉ៃ ព្រះចៅអធិការ​វត្ត​ព្រំ​គី​រី​មរកត បាន​មាន​សង្ឃដីកា​ឲ្យ​ដឹងថា​៖ ជា​រៀងរាលឆ្នាំ​វត្ត​ព្រំ​គី​រី​មរកត តែង​ប្រារព្ធ​ពិធី​ពូន​ភ្នំខ្សាច់ និង​ស្រង់​ព្រះ ក្រោយ​វត្ត​នានា​ក្នុង​ខេត្ត​ប៉ៃលិន ហើយ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ​ពី​សំណាក់​ពុទ្ធ​បរិ​ស័​ទ្ធ និង​ភ្ញៀវទេសចរ​ណ៏​ជាតិ​-​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទៅកាន់​ប្រទេស​ថៃ​ផងដែរ ។ ព្រះអង្គ​បាន​មាន​ដីកា​ឲ្យ​ដឹង​ដែរ​ថា​៖ ការ​ពូន​ភ្នំខ្សាច់​នេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មកចាក់​នៅ​កណ្ដាល​ទីធ្លា​ដែល​គេ​បានកំណត់ រួច​ពូន​ឱ្យចេញ​ជា​រាង​ចេតិយ​បែរមុខ​ទៅ​ទិសខាងកើត ហើយ​គេ​សន្មត​ហៅថា វាលុកចេតិយ គឺ​តំណាងឱ្យ​ព្រះ​ចូឡាមនី​ចេតិយ​ដែល​សាង​សម្រាប់​បញ្ចុះ​ព្រះកេសា និង​ព្រះ​ចង្កូម​កែវ​នៃ​ព្រះពុទ្ធ​បរមគ្រូ ។ ចំណែក​ខ្សាច់​ដែល​គេ​ពូន​មិន​មានការ​កំណត់ថា ត្រូវមាន​ខ្នាតតូច ធំ ខ្ពស់ download (5)ទាប​ប៉ុនណា​ទេ គឺ​ប្រព្រឹត្ត​ទៅតាម​ការពេញចិត្តរ​បស់​អ្នក​កសាង ប៉ុន្តែ​ចាំបាច់​ត្រូវមាន​ភ្នំខ្សាច់​មួយ​នៅ​កណ្ដាល ហើយ​ត្រូវមាន​ភ្នំខ្សាច់​តូចៗ ៤​ព័ទ្ធជុំវិញ​គ្រប់​ទិស​ទាំង​៤ ។ ព្រះអង្គ​បាន​ឲ្យ​ដឹង​ទៀតថា​៖ នៅ​ជុំវិញ​ភ្នំខ្សាច់​គេ​មាន​ធ្វើ​រាជវ័តិ តុបតែង​លំអ​ស្លឹក​ដូង ស្លឹក​ទន្សែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញចូល​តាម​ទិស​ធំ​ទាំង ៤ ។ ហើយ​នៅ​ជុំវិញ​រាជវ័តិ​គេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង​៨​។ នៅលើ​រាន​ទេវតា នីមួយៗ​គេ​រៀប​ស្លាធម៌​មួយគូ បាយសី​មួយ​ថ្នាក់​មួយគូ ទៀន​៥ ធូប​៥ ផ្កា​ភ្ញី​និង​អុជ​ទៀនធូប​ថ្វាយ ចំពោះ​ការ​សាង​វាលុកចេតិយ​នេះ ដោយ​គេ​សម្គាល់ថា នឹង​បានជា​ផលានិសង្ស​វិសេសវិសាល​ណាស់​។ ក្រោយពី​យើង​ពូន​ភ្នំខ្សាច់​រួច យើង​និង​ផ្សឹក​ភ្នំខ្សាច់​នោះ ដែល​គេ​ឲ្យ​ឈ្មោះថា​ផ្សឹក​វាលុកចេតិយ ដើម្បី​សុំ​ខ​មាល​ទោស​ចំពោះ​អំពើ​ខុសឆ្គង​ទាំងឡាយ​កន្លងមក ដោយ​ការអនុគ្រោះ​សុំឱ្យ​ផ្តាច់​កម្ម ផ្តាច់​ពៀរ និង​សុំ​សេចក្តីសុខ​ចម្រើន​តរៀង​ទៅ ។ បន្ទាប់មក​លោក​អាចារ្យ​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ដែល​ចែក​ឋាន​ទៅ​មាន​មាតាបិតា​download (5)ជីដូន ជីតា ព្រមទាំង​ញាតិមិត្ត​ទាំងអស់​ផង ។ ចំណែក​ពិធី​ស្រង់​ព្រះ​វិញ ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ ជាការ​លាង​សំអាត​ព្រះ​ពុទ្ធរូប ហើយ​បាចផ្កា បាញ់​ទឹកអប់ ហៅថា (​ស្រង់​ព្រះ​) ផល​បុណ្យ​ផូ​ត​ទឹក​ឱ្យ​ឪពុកម្តាយ និង​ការលែង​សត្វ ។ ព្រះពុទ្ធ​ទ្រង់​បាន​សម្តែង​អំពី អានិសង្ស​ដែល​បាន​កសាង​បុណ្យ​កុសល ក្នុងឱកាស​ដាច់​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី ។ អ្នក​ដែល​បាន​ផូ​ត​ទឹក​ឱ្យ​មាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬ​ព្រះសង្ឃ​ក្នុងឱកាស សង្ក្រាន្ត​នោះ រមែង​ជា​ស្តេច​ម្ចាស់ផែនដី មាន​រឹទ្ធិ​ដ៏​មហិមា សំបូរ​ដោយ​រតនៈ ៧​ប្រការ ដេរដាស​ដោយ​ពពួក​នាង​នារី​សឹង​មាន​រូបឆោម​ដ៏​ល្អ និង​សំបូរ​ដោយ​ចតុរង្គ​សេនា ជា​អ្នក​បាន​នូវ​សេចក្តីសុខ​គ្រប់យ៉ាង ។ ព្រះគ្រូ វ៉ែន ចន្ទ​សុ​ម៉ៃ មាន​សង្ឃដីកា​រថា​៖​ផលានិសង្ស​ដែល​បាន​ស្រង់​ព្រះសង្ឃ និង​ឪពុកម្តាយ អ្នកនោះ​ទោះ​ទៅ​កើត​ក្នុង​ភព ណាៗ​ក្តី​រមែង​មាន​រូបឆោម​ល្អ​ជាទី​ជ្រះថ្លា​ដល់​អ្នក​បានឃើញ ជា​អ្នកមាន​សម្បុរ​កាយ​download (6)ផូរផង់ ជាទី​គាប់ចិត្ត​ជាទី​គួរឱ្យ​មើល ជា​អ្នកមាន​ប្រាជ្ញា​ស្រួច ជា​អ្នកក្លាហាន ជា​អ្នកទ្រទ្រង់​ព្រះ​សូត្រ និង​ព្រះ​វិន័យ ជា​អ្នកទ្រទ្រង់ និង​ចេះ​ចប់​នូវ​ព្រះ​បិដក ជា​អ្នកមាន​អាយុ​យឺនយូរ រាល់ៗ​ជាតិ ជា​អ្នកមាន​បុត្រ ភរិយា និង​គណ​ញាតិ សុទ្ធតែជា​អ្នក​ឧ​ត្ត​ម ថ្លៃថ្លា ។ ទាំងនេះ​ជា​អានិសង្ស​ផូ​ត​ទឹក​ក្នុងពេល​ចូលឆ្នាំ ព្រមទាំង​ដោះលែង សត្វ​ផ្សេងៗ តែង​នាំគ្នា​ធ្វើបុណ្យ​ផ្សេងៗ ដើម្បី​បានទទួល​នូវ​អានិសង្ស​ទាំងនោះ​ផងដែរ ៕download (4)