បុរស​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ដោយសារ​លង់ទឹក​ស្រះ​

0

​ខេត្តព្រះវិហារ​៖ ​តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​បុរស​ម្នា​ក់បាន​ស្លាប់​បង់ជីវិត​ខ​ណះ​ផឹកស្រា​ស្រវឹង​ចុះ​មុជ​ទឹកស្រះ​តែម្នាក់ឯង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៧​ឧសភា​២០១៥​ស្ថិតនៅ​ភូមិ​ពោធិ៍​ខឿន​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​បន្ទាប់មក​ត្រូវបាន​អ្នកភូមិ​នាំគ្នា​ចុះ​ស្រង់​PVH1សព​ជនរងគ្រោះ​។​​ទីតាំង​ស្រះ​ទឹក​នៅ​ឆ្ងាយ​ពី​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ជាហេតុ​មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បានដឹង​ហេតុការណ៍​អកុសល​នោះ​ទើប​មិនអាច​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​បាន​ទាន់ពេលវេលា​។​
​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បានអោយដឹងថា​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​បានធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ជនរងគ្រោះ​ពុំ​ឃើញ​មាន​របួសស្នាម​អ្វី​ទេ​គឺ​ពិតជា​ស្លាប់​ដោយ​ដោយ​លង់​ទឹកស្រះ​ប្រាកដ​មែន​។​សព​ជនរងគ្រោះ​ឈ្មោះ​ឆេង​សាត​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ពោធិ៍​ខឿន​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​។​
​សាក្សី​ឃ្វៀលគោ​២​នាក់​បាន​និយាយថា​គាត់​កំពុង​ឃ្វៀលគោ​ក្បែរ​ស្រះ​ទឹក​ស្រាប់តែ​ឃើញ​សព​ជនរងគ្រោះ​អណ្តែត​ទឹក​ហើយ​ភ្លាម​នោះបាន​លេច​ទៅវិញ​ពេលនោះ​ពួកគាត់​បានរ​ត់ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​និង​អ្នកភូមិ​ជួយ​ទៅពិនិត្យ​កន្លែងកើតហេតុ​។​PVH1
​ប្រជាពលរដ្ឋ​បានអោយដឹងថា​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រគល់អោយ​ប្រពន្ធ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕