ខេត្តកណ្តាលៈ បុរសវ័យ៣៩ឆ្នាំសំម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន មិនដឹងជាមានធុរៈស្អី
នោះទេ ក៏រេចង្កូតដួកតែម្នាក់ឯងបណ្តាលឲ្យបោកក្បាលនិងថ្នល់ជាតិលេខ១ ស្លាប់ភ្លាម
រំពេចនៅនឹងកន្លែងកើតហេតុ ។ ហេតុគ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅវេលា
ម៉ោង៦និង៤៥នាទីប្រលប់ល្ងាចថ្ងៃទី១៤ខែឧសភា ឆ្នាំ ២០១៥ តាមបណ្តោយផ្លូវជាតិ
លេខ១ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល ។
ជនរងគ្រោះឈ្មោះ បាន រុំ ភេទប្រុសអាយុ៤៩ ឆ្នាំ ជិះម៉ូតូ ម៉ាកC125 សេរីឆ្នាំ ២០០៩ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល ១I ៨៤៧៦ បើកបរក្នុងទិសដៅ ពីភ្នំពេញ ទៅអ្នកលឿង មានទីលំនៅភូមិ ព្រែកតូច ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្ត កណ្តាល ។ក្រោយកើតហេតុ ប៉ូលិសចរាចរណ៌ស្រុកលើកចិះកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យតាមជំនាញចរាចរណ៏ រួចក៏ប្រគល់សព និងម៉ូតូរបស់ជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមគន្លងប្រពៃណីជាតិខ្មែរ ៕




































