ខេត្តប៉ៃលិន៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹង បានដើរចេញពីផ្ទះមកផ្លូវជាតិ ត្រួវបានជនមិន ស្កាល់ អត្តសញ្ញណ ជិៈម៉ូតូមកឈប់ ហើយព្រួតគ្នាវ៉ៃ បណ្តាលឲ្យរងរបួសធ្ងន់ត្រួវបានអ្នកឃើញហេតុការណ៏យក ទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ ហេតុការណ៏ព្រួតគ្នាវ៉ៃបណ្តាលឲ្យរងរបួសខាងលើ បានកើតឡើងកាលពីម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ លើកំណត់ផ្លួវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ។បុរសរងគ្រោះ ត្រួវបានគេស្កាល់ឈ្មោះ ម៉ក ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជាកម្មករ រងរបួសបែកក្បាលចំហៀងខាងធ្វេង ស្នាក់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកជនបង្កមិនត្រួវគេស្កាល់អត្តសញ្ញណនោះទេ គ្រានតែដឹងថាមានគ្នា៣នាក់ ។ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះដើរចេញផ្ទះ កាត់បេនឡានថ្មីក្រុងប៉ៃលិន មកលើផ្លួវជាតិលេខ៥៧ ដោយអាការៈស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនមិនស្កាល់អត្តសញ្ញណមានគ្នា៣នាក់ជិៈម៉ូតូមកពីក្រោយ បានឈប់រួចព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឲ្យដួលលើផ្លួវជាតិសន្លប់មិនដឹងខ្លួន ក្រោយមកក៏នាំគ្នាបើកម៉ូតូគេចខ្លួនបាត់ស្រមោល ។ ប្រភពបន្តថា៖ ដោយឃើញយ៉ាងនេះ ពួកគាត់បាននាំគ្នាជួយលើកជនរងគ្រោះ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗតែម្តង ។បើតាមជនរងគ្រោះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ រូបគាត់ឈ្មោះ ម៉ក ពៅ អាយុ៣៩ឆ្នាំ ជាកម្មករ មិនដែលមានទំនាស់ជាមួយនរណាទេ ហើយនៅពេលកើតហេតុ គាត់បានផឹកស្រារួចក៏ដើរមកផ្លួវជាតិ បង្រុងទៅសួនកុមារ ស្រាប់តែមានម៉ូតូមួយគ្រឿងជិៈគ្នា៣នាក់ មកឈប់ហើយវាយរូបគាត់ បណ្តាលឲ្យរងរបួសបែកក្បាល សន្លប់មិនដឹងខ្លួនតែម្តង ។ប្រភពបន្តថា៖ ក្រោយមកត្រួវបានបងប្អួនឃើញហេតុការណ៏យកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រឿងហេតុនេះដែររូបគាត់ និងក្រុមគ្រួសារមិនបានប្តឹងសមត្ថកិច្ចឲ្យអន្តរាគមន៏នោះឡើង ៕




































