សៀមរាបៈ ខ្យល់ព្យុះវាយបំបាក់ប៉ាណូ បាក់សង្កត់រ៉ឺម៉កកង់បី សំណាងល្អ ពុំមានមនុស្សគ្រោះថ្នាក់ ក្នុងបោះបានធ្វើឲ្យបង្គោលភ្លើង បាក់ចំនួន ១៩ដើម បង្ករឥ្យភ្លើងអគ្គីសនី ងងឹតមួយជំហ៊ាង ខេត្តសៀមរាប ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤.២៧នាទីល្ងាច ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៥ ។
តាមការឲ្យដឹងពីម្ចាស់រ៉ឺម៉ក ដែលមានឈ្មោះ បានឲ្យដឹងថា វឿន សុខ អាយុ ២៤ឆ្នាំ សំរោង ឃុំ លាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មានមុខរបររត់រ៉ឹម៉កដឹកភ្ញៀវ បានឲ្យដឹងថាមុនពេលកើតហេតុ លោកបានយករ៉ឺម៉កដឹកភ្ញៀវទៅឈប់រងចាំដឹកភ្ញៀវ ចេញពីព្រលានយន្តហោះខេត្តសៀមរាប ខណៈនោះក៏មានភ្លៀងធ្លាក់លាយឡំជាមួយនិងខ្យល់ លោកគាត់ថា ខ្លាចផ្ទាំងប៉ាណូ សម្រាប់ ឃោសនា នេះបាក់សង្កត់ ក៏បានរត់ចេញទាន់ ក្រោយមកផ្ទាំងប៉ាណូក៏បានបាក់ធ្លាក់មកដូចចិត្តមែន ទើបមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ។
ប្រភពពីប្រជាពលរដ្ឋ បានលាន់មាត់ថា នេះជាសំណាងក្នុងមួយពាន់គ្រោះថ្នាក់ ដែលអាយុថ្លៃហាក់ដូចជាដឹងហេតុការណ័មុន បានលោតចុះពីរ៉ឺម៉កទាន់ កុំអីនិងក្លាយជាគ្រោះថ្នាក់មួយបង្ករឲ្យបាត់បង់ជីវិតមិនខាន ក្នុងនោះដែរក៏មាន ប្រជាពលរដ្ឋជាច្រើន បានធ្វើការរិះគន់ ក្រុមហ៊ុនប៉ាណូឃោសនា ដែលធ្វើប៉ាណូដោយ ពុំមានលក្ខណៈត្រឹមត្រូវ និងពុំមានគុណភាព បង្ករឲ្យបាក់យ៉ាងរៀបដល់ដី គ្រាន់តែភ្លៀងបន្តិសោះ និងសុំឲ្យ ក្រុមហ៊ុនមានភាពទទួលខុសត្រូវចំពោះហេតុការណ៍នេះផង ។
ដោយ ស៊ាន សុផាត និង ខេង ឧត្តម




































