កំពង់ឆ្នាំង៖ អ្នកបើកបររថយន្តនិង២នាក់បានរងរបួសស្រាលដោយសាររថយន្តធុនធំដឹកផ្លែស្វាយមួយគ្រឿងបានក្រឡាប់ធ្លាក់ចូលអូរ គ្មានទឹក ខណៈដែលរថយន្តនោះបានដាច់កាឡេទៅបុកកៀរបង្កាន់ស្ពាន ។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង០និង៣០នាទីឈានចូលថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៥ នៅក្នុងចន្លោះគីឡូម៉ែត្រ លេខ៨២ និង៨៣ ចំណុចស្ពានចឹកពពែ ស្ថិតក្នុង ភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបាននិយាយអោយដឹងថាៈ រថយន្តដឹកស្វាយក្រឡាប់នោះ ម៉ាក ហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C .1818 បើកបរដោយឈ្មោះ អ៊ុន សារិទ្ឋ អាយុ២៦ឆ្នាំ មានទីលំនៅ ក្រុងប៉ៃលិន ។
មុនពេលកើតហេតុ រថយន្តខាងលើបានដឹកស្វាយពេញ ចេញពីខេត្តកណ្តាល សំដៅទៅខេត្តប៉ៃ លិន លុះពេលមកដល់ចំណុចកើតហេតុ បានដាច់កាឡេហើយបានបុកពារជាមួយបង្កាន់ដៃស្ពាន ផ្នែកខាងស្តាំដៃ រួចបានក្រឡាប់ធ្លាក់អូរគ្មានទឹក សំណាងល្អអ្នកបើកបរនិងព្រូគ្រាន់តែរង របួស ស្រាលប៉ុ ណ្ណោះ ចំណែកផ្លែស្វាយបានចាក់ពេញអូរ ក្នុងនោះដែរបង្កាន់ដៃស្ពានដែលធ្វើពីបេតុង បានរង ការខូចខាតមួយចំនួន។ ក្រោយកើតហេតុ ស្វាយមួយចំនួនធំត្រូវបានម្ចាស់សាងរថយន្តមួយទៀតដើម្បីដឹកបន្ត
ទៅគោលដៅ និងសល់ស្វាយមួយចំនួនទៀតដែលបែកខ្លះៗ បានអោយប្រជាពលរដ្ឋរើសយកតាមចិត្ត។
សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានហៅរថយន្តស្ទូច ពីភ្នំពេញ មកស្ទូចក្នុងតម្លៃ៧០០ដុល្លា ដើម្បីយករថយន្តខាងលើមករក្សាទុក ដើម្បីធ្វើការដោះស្រាយជាមួយមន្ទីរសារធារណៈខេត្តរឿងធ្វើអោយខូចខាតបង្កាន់ដៃស្ពានរបស់រដ្ឋ៕




































