​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​ប​ន្ទួ​ច​ពេល​នាក់​ការ​សែត​ទៅ​ថត​បុរស​ម្នាក់​រករឿង​បង្ក​ឲ្យ​មានរឿង​ធំ​

0

ភ្នំពេញ​៖ បុរស​ម្នាក់​ដែលជា​នាក់​រត់​ម៉ូតូឌុប​បាន​ចាប់​គ្រាក់ និងរ​កវៃ​បុគ្គលិក​ស្ថានីយ៍​ទូរ​ស្សន៍​ហង្ស​មាស ខណៈដែល​ចុះទៅ​ថត​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​តាក់ស៊ី​បុក​ម៉ូតូ​គុប​ជ្រុង បណ្តាល​ឲ្យ​រងរបួសរ​ស្រាល កាលពី​វេលា​ម៉ោង​២២​និង​៤០​នាទី​យប់ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្តុ​ប​ណូគារ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​បង្កឡើង​ដោយ​រថយន្ត​មួយ​តាក់ស៊ី​មួយគ្រឿង បាន​បើក​បុក​ម៉ូតូ​គុប​ជ្រុង នៅ​ចំណុច​ស្តុ​ប​ណូគារ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​លេខ​២០០៤ បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ស្រាល បន្ទាប់​បុគ្គលិក​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ ដើម្បី​ថត​យក​រួប​ភាព តែ​ភាគី​ទាំងសងខាង​បានធ្វើការ​សម្របសម្រួល​គ្នា និង​ជិះ​ចេញ​បាត់អស់​ទៅហើយ ភ្លាមនោះ​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់ ដែល​រួប​គេ​បាន​អះអាងថា ខ្លួន​ជា​អ្នករត់ម៉ូតូឌុប បានមក​ទាម​ទារក​កាត់​សំគាល់​ខ្លួន របស់​បុគ្គលិក​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​។​4
​បន្ទាប់មក​សហការី​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស មិន​ព្រម​ឲ្យ​កាត​មើល​ទើប​បុរស​ម្នាក់ ជា​អ្នករត់ម៉ូតូឌុប​នោះបាន​ចាប់​គ្រាក់​និង​ក្របួច​ក៏​អាវរ​កវៃ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​នាក់​ដំណើរ​ជាច្រើន​ឈប់​រោម​មើល ។​
​ ​ជនបង្ក​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​សែន ប៉ុន នាង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំខ្លួន​បុរស​បង្ក ដែលជា​អ្នករត់ម៉ូតូឌុប និង​នាក់​បុគ្គលិក​ស្ថានីយ៍​ទូរ​ទស្ស​ហង្ស​មាស ទៅធ្វើ​ការសាកសួរ​បន្ត នៅ​ទីស្នាក់កា​រដ្ឋបាល​នគរ​បាល​ប៉ុស្តិ៍​ទឹកថ្លា ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​រឿងហេតុ ។​2
​គួ​បញ្ជាក់​ផងដែរ​ថា ទាក់ទិន​និង​ហេតុ​ការ​ខាងលើនេះ បុរស​បង្ក​មិនមាន​ទាក់ទិន​និង​ជនរងគ្រោះ ដែល​ត្រូវ​រថយន្តបុក​នោះទេ ហើយក៏​មិនមែនជា​សមត្ថកិច្ច​ទៀត គឺ​ត្រឹម​ជា​អ្នករត់ម៉ូតូឌុប គ្នា​សិទ្ធ​អី​មកសុំ​មើល​កាត់​សំគាល់​ខ្លួនគេ​នោះទេ ៕3