​ ​បុរស​ម្នាក់​ខឹង​ប្រព​ន្ឋ​មិន​យកចិត្តទុកដាក់​មើលថែ​ខ្លួន សម្រេចចិត្ត​លោត​ពីលើផ្ទះ​ជួល​ជាន់​ទី​៣​រងរបួស​ធ្ងន់​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ត្រូវបាន​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារតែ​រូបគាត់​ខឹង និង​តូចចិត្ត​ជាមួយ​ប្រព​ន្ឋ​ថា មិន​យកចិត្តទុកដាក់​និង​មើលថែ​ខ្លួន ឱ្យបាន​ដិតដល់​នោះ ក៏​សម្រេចចិត្ត​លោត​ចុះពីលើផ្ទះ​ជួល​ជាន់​ទី​៣ សំណាងល្អ មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារតែ​ខាងក្រោម​ជា​ស្រះ​ទឹក បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៥ នៅ​ម្តុំ​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​កា​កាប សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ ​តាម​ការ​ឱ្យដឹងពី​នារី​ជា​ប្រព​ន្ឋ​ជនរងគ្រោះ បានឱ្យដឹងថា រូបនាង​បានចេញ​ទៅ​ស្រុកកំណើត ប្រមាណ​ជា​៣​ទៅ​៤​ថ្ងៃ​ទៅហើយ ដោយ​ទុកឱ្យ​បុរស​ជា​ប្តី​នៅផ្ទះ​ជួល​តែម្នាក់ឯង ហើយ​នៅ​ល្ងាច​ថ្ងៃកើតហេតុ រូបនាង​បាន​ត្រឡប់មកវិញ និង​បាន​ដាំបាយ​ធ្វើ​ម្ហូប​ទៅ ប្តី​ត្រឡប់​មកពី​ធ្វើការ​សំណង​វិញ​ដូច​សព​ដង ។ ប៉ុន្តែ​ពេល​បុរស​ជា​ប្តី ត្រឡប់មកវិញ​ទាំង​អាកា​រៈ​ស្រវឹង​ផង​នោះ បាន​ស្រែក​ឡូឡារ និង​រករឿង​រូបនាង ដោយបាន​និយាយថា ទៅ​ស្រុក​ចោល​រូប​ខ្លួន​យូរ និង​3មិនបាន​យកចិត្តទុកដាក់ មើលថែ​ខ្លួន​ឱ្យបាន​ដិតដល់ ។ ប្រភព​បន្តថា ដោយ​គ្រាន់តែ​ទាស់​ពាក្យសម្តី​ជាមួយគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​មួយសន្ទុះ​ក្រោយមក បុរស​ខាងលើ​ក៏​សម្រេចចិត្ត​លោត​ចុះពីលើផ្ទះ ជួល​ជាន់​ទី​៣​តែម្តង បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ បង្កឱ្យមាន​ការភ្ញាក់ផ្អើល រួច​អ្នកជិតខាង​បាន​ទំនាក់ទំនង​ទៅ សមត្ថកិច្ច និង​រថយន្ត​សាមុយ​ឱ្យមក​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។​
​ ​នេះ​ជា​សំណង​ល្អ​ហើយ ដែល​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារតែ​បុរស​ខាងលើ លោត​ចុះមក ធ្លាក់ចូល​ក្នុង​ស្រះ​ទឹក​នៅ​ពីក្រោម ដោយ​គ្រាន់តែ​របួសធ្ងន់​តែប៉ុណ្ណោះ ។2
​ ​បុរស​ដែល​ប៉ុនប៉ង​លោត​ពីលើផ្ទះ សម្លាប់ខ្លួន​ខាងលើ ត្រូវបាន​គេ​ស្គាល់ឈ្មោះ កែន បារាំង អាយុ​២៧​ឆ្នាំ មុខរប​ជា​កម្ម​សំណង់ មាន​ស្រុកកំណើត នៅ​ខេត្តពោធិ៍សាត់ ចំណែក​ប្រពន្ធ​ឈ្មោះ ហួន ស្រី​ល័​ក្ខ អាយុ​២៦​ឆ្នាំ មុន​របរ​កម្ម​ករោង​ចក្រ មាន​ស្រុកកំណើត​នៅ​ស្រុក​លលា​ផ្អៀ​រ ខេត្តកំពង់ឆ្នាំង នាក់​ទាំង​២​ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ ​បើតាម​ការបញ្ជាក់​ពី​នារី​ជា​ប្រព​ន្ឋ គឺ​បុរស​ខាងលើ បាន​រៀបការ​ជាមួយគ្នា រយះពេល​ជាច្រើន​ឆ្នាំ​មកហើយ ឱ្យតែ​នៅពេលដែល​គេ​ស្រវឹងស្រា នៅពេល​ត្រឡប់មកផ្ទះ​វិញ គឺ​តែងតែ​រករឿង​រូបនាង​ជា​ញឹកញាប់ និង​បាន​បោកប្រាស់​របស់របរ​នៅក្នុង​ផ្ទះ ប៉ុន្តែ​មិនដែល​ប្រើ​អំពើរ​ហិង្សា​លើ​ខ្លួន​នោះទេ ហើយ​រូបនាង​បាន​សុំ​ចែកផ្លូវ​គ្នា​ជាច្រើន​ដង តែ​បុរស​ប្តី​មិន​ព្រម ៕1