ផ្លូវ​ចំនួន​៤​ខ្សែ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក​ដែលជា​អំណោយ​របស់លោក​កែ​គឹមយ៉ាន​និង​សប្បុរស់ជន​នៅក្នុង​ប្រទេស​

0


​ខេត្តបន្ទាយមានជ័យ៖​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​៤​ខ្សែ​ស្ថិតនៅតាម​ឃុំ​មួយចំនួន របស់​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​នោះ​ត្រូវបាន​លេចចេញ​ជា​រូបរាង​ជា​បណ្តើរៗ​ហើយ​តាមរយៈ​ការជួយឧបត្ថម្ភ​របស់​លោក​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​តំណាង​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​មានការ​ចូលរួម​បន្ថែម​ពី​សប្បុរសជន​ដែលជា​អាជីវករ និង​ថ្នាក់ដឹកនាំ មួយចំនួន​ផងដែរ​។​ចំពោះ​ការ ដ្ឋា​ន​ជួសជុល និង​ស្ថាបនា​ផ្លូវ ដែល​បានធ្វើ​ឡើងជា​នាពេល​កន្ល​ង​ទៅនោះ​ត្រូវបាន​លោក​អាត់​ខែម​សមាជិក​អ​ន្ត្រៃ​យ៍គណ​បក្ស​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​សហការី របស់ខ្លួន អញ្ជើញ​ទៅ​ចូលរួម​ដើម្បី​ពិនិត្យ​តាមដាន​ជាប្រចាំ​ក្នុងការ​ស្ថាបនា​ផ្លូវ​ទាំង​៤​ខ្សែ​នេះ​ផងដែរ ។​លោក អាត់​ខែម​បាន​និយាយថា​ផ្លូវ​ទាំង​៤​ខ្សែ ដែលជា​ចំណងដៃ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក​នោះ​រួមមាន​ខ្សែ​ទី​១ ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៥៨ ដល់​ភូមិ​ថ្មី របស់​ឃុំ​តា​ផូ ដែលមាន​ប្រវែង​ជាង ៦​គីឡូម៉ែត្រ​ខ្សែ​ទី​២ ចាប់ពី​ភូមិ​ថ្មី ទៅ​ភូមិ​ទ្រាស របស់ ឃុំ​ទ្រាស ខ្សែ​ទី​៣ ចាប់ពី​ផ្លូវជាតិ​លេខ​៥៦ ទៅ​ភូមិ​ខ្វាវ​ខាងកើត របស់​ឃុំ​រលួស និង​ខ្សែ​ទី​៤ ចាប់ពី ភូមិ​imageបារាយណ៍​របស់ ឃុំ​តា​ផូ ទៅ​ភូមិ​អំពិល​របស់ ឃុំ​ផ្គាំ ដែលមាន​ប្រវែង​៣៨០០​ម៉ែត្រ​។​បើតាម​លោក អាត់​ខែម បាន​បន្តទៀតថា​សម្រាប់​ការឧបត្ថម្ភ​និង​ជំនួយ​បន្ថែម​ពី​សំណាក់​សហការី របស់លោក រួមមាន​លោក​សូ​ចាន់ណា​រី​មេបញ្ជាការ​វរ​សេនា​តូច ការពារ​ព្រំដែន​លេខ​៩១១​ឧបត្ថម្ភ​ចំនួន ៣០០០​ដុល្លារ លោក អ៊ុំ សុផល អធិការនគរបាល ក្រុង​ប៉ោយប៉ែត ឧបត្ថម្ភ ចំនួន​១០០០​ដុល្លារ លោក ស៊ីវ សុជាតិ អធិការនគរបាល ក្រុង​សិរីសោភ័ណ ឧបត្ថម្ភ ចំនួន​១០០០​ដុល្លារ ខណៈ ក្រុមអាជីវករ រួមមាន លោក ទៀ ញ៉ិល ឧបត្ថម្ភ​ចំនួន ៥០០​ដុល្លារ លោក គោ ស៊ុំ​សារិទ្ធ ឧបត្ថម្ភ​១០០០​ដុល្លារ និង​មាន​អាជីវករ​មួយចំនួន ទៀតផង​ដែរ​។​លោក អាត់ ខែម​បាន​ថ្លែងបន្ត​ទៀតថា នៅពេល​ផ្លូវ​ទាំង​៤​ខ្សែ​នេះ ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​នោះ នឹង​ជួយ​បង្កើន​ភាពងាយស្រួល លើ​ការធ្វើដំណើរ​ជាពិសេស​ការដឹក​កសិផល​ផ្សេងៗ រឹតតែ​ធ្វើ​ឲ្យ​ជីវភាព​ល្អប្រសើរ​របស់​ប្រជាពលរដ្ឋ​របស់​ពួកគាត់​មាន​ភាពប្រសើរ​មួយកំរិត​ថែមទៀត​៕​