​​ច្រក​តំបន់​បឹង​ត្រកួន​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា​សមត្ថកិច្ច​យកប្រាក់​ពី​រថយន្ត​ដែល​ឆ្លង​ទៅមក​ដី​ថៃ​មិន​សំចៃ​ដៃ​

0

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋ​និង​ជា​ជីវ​ករ​ដឹកទំនិញ​មក​ទី​ដី​ថៃ​បាន​និយាយ​ឲ្យ​ដឹងថា​យានយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ទៅមក​ដី​ថៃ​ដើម្បី​ទិញ​ទំនិញ​ពី​ផ្សារ​តាប់​ប្រា​យ៉ា​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​យកមក​ដាក់​លក់ដូរ​នៅ​ផ្សា​របឹង​ត្រកួន​និង​ប្រើប្រាស់​តាម​ផ្ទះ​ជា​លក្ខណៈ​គ្រួសារ​តាម​ច្រក​តំបន់​បឹង​ត្រកួន​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ច្រក​តំបន់​នោះ​យកប្រាក់​ក្បាល​រថយន្ត​មិន​ញញើត​ដៃ​ទេ​។​ប្រជាពលរដ្ឋ​បាន​និយាយ​បន្តថា​គោយន្ត​សណ្ដោង​រ៉ឺម៉ក​១​គ្រឿង​គេ​យក​២​ម៉ឺន​រៀល ម៉ូតូ​១​គ្រឿង​គេ​យក​១​ម៉ឺន​រៀល រថយន្ត​១​គ្រឿង​១​ម៉ឺន​រៀល ចំណែក​មនុស្ស​ម្នាក់​១.០០០​រៀល​ផ្សេងទៀត​។​ការដាក់​ច្រក​យកលុយ​ពី​អ្នក​ដឹក​កសិផល​ទៅ​លក់​នៅ​ប្រទេស​ថៃ​នេះ​បាន​កើតមាន​ជា​យូរ​ឆ្នាំ​មកហើយ​មិនមែន​ទើបតែ​មួយរយៈ​នេះ​ទេ​គឺ​ចាប់តាំងពី​លោក​មេ​ប៉ុស្តិ៍​ចាស់​រហូតដល់​ប្អូនប្រុស​មកកាន់​ជា​មេ​ប៉ុស្តិ៍​ច្រក​តំបន់​បឹង​ត្រកួន​នេះ​បន្តទៀត​ពលរដ្ឋរ​កសី​ុ​ក្នុង​តំបន់​នោះ​ពុំ​ដែលមាន​សេចក្តីសុខ​ម្តងណា​ទេ​។ រាល់​ការចេញចូល​ឆ្លង​ទៅមក​ដី​ថៃ​នៅ​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​របស់​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ប៉ុស្តិ៍​ច្រក​តំបន់​បឹង​ត្រកួន​អ្នកស្រុក​ដែលមាន​យានយន្ត​ត្រូវ​ចូលទៅ​ទទួល​ប័ណ្ណ​ធ្វើដំណើរ​១​ច្បាប់​ដែល​ចេញ​ឲ្យ​ដោយ​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​ច្រក​តំបន់​មួយ​នេះ​គ្រប់គ្នា​ហើយ​។​អ្នកស្រុក​លើកឡើងថា​ផ្សារ​តាប់​ប្រា​យ៉ា​នៅ​ស្រុក​តាប់​ប្រា​យ៉ា​នោះ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ព្រំដែន​មិន​ក្រោម​ពី​ជាង​១០​imageគីឡូម៉ែត្រ​ខុសពី​ផ្សារ​ជាប់​ព្រំដែន​មួយចំនួន​ដូចជា​ផ្សារ​រុង​ក្លឿ​មិនគួរ​សមត្ថកិច្ច​លើកដៃ​យកប្រាក់​ក្បាល​យានយន្ត​របស់​ពួកគាត់​ឡើយ​។ ជុំវិញ​ករណី​ខាងលើនេះ​លោក​ម៉​ង់ ស៊ី​ហៅ​ពៅ​មេ​ប៉ុស្តិ៍​ច្រក​តំបន់​បឹង​ត្រកួន​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​៨០៧​បាន​បដិសេធថា​ខាង​សមត្ថកិច្ច​របស់លោក​មិនដែល​យកប្រាក់​ក្បាល​យានយន្ត​ដូច​ការចោទប្រកាន់​ឡើយ​។​ចំណែក​លោ​កស សំណាង ប្រធាន​គណៈកម្មការ​ច្រក​តំបន់​បឹង​ត្រកួន​នៅពេល​សាកសួ​លោក​ឆ្លើយថា​អា​រឿង​ជំរិត​ទា​លុយ​ពី​អ្នករក​សី​ុ​ហ្នឹង​លោក​អត់​សូវ​ដឹង​ដែរ លោក​បន្ថែមទៀតថា បើ​អ្នកចេញ​-​ចូល​ធម្មតា​ទិញ​សំបុត្រ​ម្នាក់​១.០០០​រៀល​តែប៉ុណ្ណោះ​។​ទោះជា​មានការ​បកស្រាយ​ខុសៗ​គ្នា​យ៉ាងណាក៏ដោយ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​ប៉ោយប៉ែត​ប្រាប់ថា នាពេល​កន្លងមក​នៅពេល​ដែល​គាត់​ដឹក​សាច់ញាតិ​តាម​រថយន្ត​កាមរី​១​គ្រឿង​ទៅលេង​ផ្សារ​តាប់​ប្រា​យ៉ា​តាម​ច្រក​តំបន់​បឹង​ត្រកួន​ត្រូវ​ចំណាយ​ប្រាក់​អស់​៣​ម៉ឺន​រៀល​លើ​សំបុត្រ​១​សម្រាប់ធ្វើ​ដំណើរ​ចូលទៅ​ដី​ថៃ ដោយ​ប្រាក់​៣​ម៉ឺន​រៀល​នោះ​បង់​ឲ្យ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ប៉ុស្តិ៍​ច្រក​តំបន់​បឹង​ត្រកួន​។ ច្រក​តំបន់​បឹង​ត្រកួន​ក្នុងស្រុក​ថ្មពួក​មួយ​នេះ​កន្លងមក​មាន​ឈ្មួញ​នាំចូល​ហ្គាស​គេចពន្ធ​ដឹក​ពេញៗ​រថយន្ត​នៅវេលា​យប់​សង្ស័យ​ដោយសារ​បណ្ដាលមកពី​ការ​ឲ្យ​ដៃ​ពី​មន្ត្រី និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ច្រក​តំបន់​នោះ​ទើប​អាច​ដឹក​ហ្កា​ស​យក​មកពី​ប្រទេស​ថៃ​បាន​យ៉ាង​ងាយ​ចូ​ច​ច្នេះ​៕​