​ជនសង្ស័យ​៤​នាក់​មាន​សារជាតិ​ញៀន​ចូល​ផឹក​សី​ុ​អុកឡុក​នៅ​ក្លឹប​កំសាន្ត​វិមាន​រៀម​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

0

​ខេត្តបន្ទាយមានជ័យ​៖ ​តាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៥​របស់​ឈ្មោះ ជ្រិ​ន​ចាន់​រៀម​(​ម្ចាស់​ក្លឹប​កំសាន្ត​វិមាន​រៀម​)​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​រស់​ភូមិ អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្ដឹង​ទៅលើ​ឈ្មោះ នាក់ ឌី​ណា​ភេទ​ប្រុស អាយុ​image (1)៥១​ឆ្នាំ​និង​បក្សពួក​ចំនួន​៣​នាក់​ទៀត​ពីបទ​បង្ក​អសន្តិសុខ ជេរប្រមាថ​គំរៀម​សម្លាប់​ទៅលើ​ឈ្មោះ ជ្រិ​ន​ចាន់​រៀម​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​នៅ​មជ្ឈមណ្ឌល​កំសាន្ត​វិមាន​រៀម​ស្ថិតនៅ​ភូមិ​និង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ក្នុងពេល​ឈ្មោះ ជ្រិ​ន ចាន់​រៀម​ជា​ម្ចាស់​ក្លឹប​បានធ្វើការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ភ្លើង​ស្រាប់​តែមាន​ភ្ញៀវ​មួយ​តុ​ដែលមាន​ភ្ញៀវ​ឈ្មោះ នាក់​ឌី​ណា​បាន​ចូល​ទៅដល់​បន្ទប់​គណនេយ្យ​ហើយ​បាន​ស្រែកជេរ​ឡូឡា​នៅ​ទីនោះ​ពេលនោះ​សន្តិសុខ​របស់​ក្លឹប​បាន​នាំ​នាក់​ឌី​ណា​ចេញមកក្រៅ​កុំ​ឲ្យ​រំខាន​ដល់​អ្នក​ដទៃទៀត​និង​សុំអោយ នាក់​ឌី​ណា​ចេញពី​ក្លឹប​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ឃើញថា​នាក់​ឌី​ណា​ស្រវឹង​ចូក​ជាំ​ហើយ​តែ​នាក់​ឌី​ណា​មិន​ស្ដាប់ នៅតែ​ជេរប្រមាថ​ទៅលើ​ម្ចាស់​ក្លឹប​បណ្ដាលអោយមាន​ជំលោះ​ឈ្លោះប្រកែក​គ្នា​កាន់តែខ្លាំង ក្រោយពី​ឈ្លោះប្រកែក​រួច​បក្សពួក​ឌី​ណា​៣​នាក់​ទៀត​បាន​នាំ​ឌី​ណា​ឡើង​ឡាន​ហើយ​ចាក​ចេញពី​ក្លឹប​នោះ​ទៅ​។ ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​ជ្រិ​ន​ចា​រៀម​ជា​ម្ចាស់​ក្លឹប​បានឃើញ នាក់​ឌី​ណា​និង​បក្សពួក​៣​នាក់​ទៀត​បាន​ជិៈ​ឡាន​កាត់មុខ​ក្លឹប​ទៅមកៗ​ហើយ​បានមក​ឈប់​ចត​នៅមុខ​ក្លឹប​ពេលនោះ​ជ្រិ​ន​ចាន់​រៀម​ឃើញ​សភាពការណ៍​ដូច្នោះ​ព្រោះ​នាក់ ឌី​ណា​បាន​ជេរប្រមាថ​និង​គំរៀម​សម្លាប់​ផង​នោះ​ទើប​ម្ចាស់​ក្លឹប​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ដើម្បី​ជួយ​អន្តរាគមន៍​។image ក្រោយពី​ទទួលបាន​ព័​ត៍​មាន​ភ្លាម​កំលាំង​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ចំ​នួ​៥​នាក់​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី យ៉ាន​សុវណ្ណ​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ទៅដល់​កន្លែងកើតហេតុ​ហើយ​បាន​ឃាត់ខ្លួន​និង​នាំខ្លួន​នាក់​ឌី​ណា​និង​បក្សពួក​៣​នាក់​ទៀត​ព្រមទាំង​រថយន្ត​១​គ្រឿង​ម៉ាក Camery មកកាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​រឿងហេតុ​ដែល​បានកើត​ឡើង​។ ក្រោយពី​ធ្វើការ​សាកសួរ នាក់ ឌី​ណា​បាន​ឆ្លើយថា​ពួកគេ​ខឹង​នឹង​ម្ចាស់​ក្លឹប​បិទ​ភ្លើង​ដោយ​ពួកគេ​មិនទាន់​ឈប់​ផឹក​ផង ប៉ុន្តែ​ពួកគេ​មិនបាន​ជេរប្រមាថ​និង​គំរៀម​សម្លាប់​ទៅលើ​ម្ចាស់​ក្លឹប​នោះទេ​។ ដោយមាន​ការសង្ស័យ​លើ​ជន​ទាំង​៤​នាក់​នេះ​សមត្ថកិច្ច​បានធ្វើ​តេស្ត​ទឹកនោម​លទ្ធផល​បានបង្ហាញ​ភស្ដុតាង​បញ្ជាក់ថា​ជន​ទាំង​៤​នាក់​នេះ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ទើប​សមត្ថកិច្ច​ធ្វើការ​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។​បច្ចុប្បន្ន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៤​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕