ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន បានរាយការណ៏ប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីដឹងថា៖ ផ្លួវមួយខ្សែរជាអំណោយដល់ថ្លៃរថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រគល់ឲ្យមន្ទីរសាធារណៈការ
ខេត្តប៉ៃលិន ជាអ្នកទទូលធ្វើ ត្រួវបានខូចជាបណ្តើរៗទៅហើយ គ្រាន់តែធ្វើរួចរាល់ ក្រោយរយៈពេល៤ទៅ៥ខែតែប៉ុណ្ណោះ ។ ផ្លូវដែលប្រជាពលរដ្ឋធ្វើការរិៈគន់នេះ ជាផ្លូវវាងក្រុងប៉ៃលិន ចាប់ពីផ្លូវបំបែកភូមិដីក្រហម ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន រហូតដល់ផ្លូវបំបែកភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានប្រជាពលរដ្ឋចំនួន០៧ភូមិរស់នៅអមសងខាង ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ បានឲ្យអ្នកយកព័ត៌មានដឹងថា៖ ផ្លូវក្រវ៉ាត់ក្រុងមួយខ្សែរនេះ បានធ្វើរួចរាល់ហើយ ព្រមទាំងឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៀត ដំបូងឡើយឃើញផ្លូវនេះ ស្អាត់ ស្រួលធ្វើដំណើរ តែបានប្រហែល៤ទៅ៥ខែ ស្រាប់តែមានការរបកកៅស៊ូថ្នល់ទាំងផ្ទាំងៗ ព្រមទាំងមានក្រឡិក ក្រឡុក ដូចរន្ធបាយខុម ពិបាកធ្វើដំណើរទៅវិញ មានពេលខ្លះពូកគាត់ជិៈម៉ូតូក៏មានការជាប់តាមកង់ម៉ូតូផងដែរ ,កន្លែងឌេលរបកខ្លាំង ក្លាយជាក្រឡិក ក្រឡុក ស្ថិតត្រង់មុខការដ្ឋានរបស់មន្ទីរសាធារណៈខ្លូនឯង រហូតដល់ភូមិក្ងោក ក្នុងឃុំស្ទឹងកាច់ ។ ប្រភពព័ត៌មាន បានបន្តទៀតថា៖ ផ្លូវក្រវ៉ាត់ក្រុងនេះ ជាចំណងដៃដ៏ថ្លៃរថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំរាប់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន និងពលរដ្ឋមកពីបណ្តាខេត្តឆ្លងកាត់ តើហេតុអ្វីបានជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើផ្លូវរហ័សខូច ដូចនេះទៅវិញ ឫមួយគិបគេងថវិកា ដើម្បីប្រយោជន៏ផ្ទាល់ខ្លួន?
ប្រភពព័ត៌មានពីមន្ត្រីរាជការមួយចំនួន ដែលធ្វើការក្នុងខេត្ត បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីថា៖ ផ្លូវមួយខ្សែរនេះ មានថវិកាគ្រប់គ្រាន់ សម្រាប់ធ្វើឲ្យមានគុណភាព ដែលប្រជាពលរដ្ឋអាចទទូលយកបាន ហើយបើធ្វើរបៀបនេះ តើមន្ត្រីក្រោមឪវាទមន្ទីរសាធារណៈការ យល់ដឹងពីស្តង់ដាបច្ចេកទេសផ្លូវដែរឫទេ បានជាធ្វើមិនទាន់ជិៈស្រួលគូទផង បែរជាខូចបាត់ទៅវិញ ។ ប្រភពព័ត៌មានបន្តទៀតថា៖ មិនថាផ្លូវក្រវ៉ាត់ក្រុង ជាក់ស្តែងផ្លូវក្នុងក្រុងប៉ៃលិនតែម្តង ចាប់ពីផ្លូវបំបែកមុខវត្តប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន រហូតដល់ផ្លូវបំបែកក្នុងភូមិតាង៉ែនក្រោម ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលប្រធានមន្ទីរសាធារណៈការខេត្ត បានសន្យាថានិងធ្វើឲ្យ ក្រោយចូលឆ្នាំខ្មែរ ប៉ុន្តែមកដល់ថ្ងៃនេះ នៅមិនមានការជួសជុលឲ្យនូវឡើយទេ គឺទុកឲ្យដីហ៊ុយខ្លាំងពេក ចូលផ្ទះរបស់ពួកគាត់ប៉ះពាល់សុខភាព និងបរិស្ថាន ។ ចំណែកប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវនេះ បានរៀបរាប់ឲ្យអ្នកយកព័ត៌មានដឹងថា៖ រាល់ថ្ងៃពួកគាត់នាំគ្នាបន់ព្រះ សំពះទេវតា សុំឱ្យមានភ្លៀងធ្លាក់ស្រោចស្រពនៅលើផ្លូវដែលហុយខ្លាំង នេះព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម រមាស់ស្បែក និងធ្វើឱ្យក្មេងតូចៗរលាកបំពង់ក រលាកសួត និងអង្គុយហូបបាយមិនកើត ថែមទាំងពិបាកដេកនៅក្នុងផ្ទះផងដែរ ។ពួកគាត់បាននាំគ្នារិះគន់យ៉ាងខ្លាំងទៅលើមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តថា ធ្វើផ្លូវគ្មានគុណភាព ណាមួយខ្វះការទទុលខុសត្រួវទៀតផង ដោយយករថយន្តដឹកក្រួសថ្មដែលមានសារជាតិហុយ ហើយរមាស់យកទៅចាក់នៅលើផ្លូវកៅស៊ូដែលមានស្រាប់ ទើបបណ្តាលឱ្យហុយប៉ះពាល់ដល់ពួកគាត់យ៉ាងដូច្នោះ ។
ទាក់ទិនបញ្ហាខាងលើ អ្នកយកព័ត៌មានកម្ពុជាថ្មី ប្រចាំខេត្តប៉ៃលិន បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅ លោក ឌឹម គឹម ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ដោយទូរស័ព្ទចូលជាច្រើនលើក ពុំមានអ្នកទទូល ៕




































