ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​លើ​អាជីវកម្ម​បូម​ខ្សាច់​ក្នុង​ស្ទឹង​សង្កែ​

0

បាត់ដំបង​៖ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​មួយរយ​នាក់​ដែល​មកពី​ភូមិ​ចំនួន​បួន​ក្នុងស្រុក​បាណន់​បានមក​រារាំង​ដល់​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​មួយ ព្រមទាំង​បាន​បោះបង្គោល​ធ្វើជា​ក្លោង កាលពី​ព្រឹក​ថ្ងៃទី​19-5-15 នៅ​ចំ​កណ្តាល​ច្រកចេញចូល​របស់​ក្រុមimage (1)ហ៊ុន ដែល​បាន​ដឹក​ខ្សាច់​ចេញទៅ លើផ្លូវ​ធំ ដោយសារតែ​បាន​បង្ក អោយមាន​ផលប៉ះពាល់​ដល់​ការបាក់​ជ្រាំង​ស្ទឹង​ផង និង​អាច​ប៉ះពាល់​ដល់​ផលដំណាំ​នៅតាម​មាត់​ស្ទឹង ផង​ត្រង់ចំនុច​ភូមិ​ថ្មី​ឃុំ​ក​ន្ទឺ​1 ស្រុក​បាណន់ ខេត្តបាត់ដំបង​។​
លោក​ម៉ៅ រ៉ឺ​ត ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ថ្មី​បាន​រៀបរាប់ថា រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​ហើយ​ដែល​ប្រជាពលរដ្ឋ​មានការ​ជួបជុំ​ពិភាក្សាគ្នា​អំពី​ក្រុមហ៊ុន​ដែល​មក​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅក្នុង​ស្ទឹង​សង្កែ​ប្រហែល​ជិត​មួយខែ​មកនេះ​គឺអាច​បង្ក​នូវ​ភាព​ប៉ះពាល់​មួយចំនួន​ដូចជា ការខូចខាត​ផ្លូវលំ​នៅក្នុង​ភូមិ​បង្កអោយមាន​ការបាក់​ជ្រាំង​ស្ទឹង​នៅ​រដូវ​ទឹកជំនន់ ព្រមទាំង​ប៉ះពាល់​ដល់​ផលដំណាំ​របស់ ប្រ​ជា​ពលរដ្ឋ​ដែល​រស់នៅ​សងខាង​ស្ទឹង​ថែម​ទៀតផង ដូច្នេះហើយ​បានជា​មាន​ប្រជាពលរដ្ឋ​ដែល​មកពី​ភូមិ​ចំនួន​បួន​គឺ​ភូមិ​ថ្មី ភូមិ​ចង្ហូរ​ថ្ម ភូមិ​ស្វាយព្រៃ និង​ភូមិ​ទួល​អណ្តែត មករា​រាំង​មិន​អនុញ្ញាតិ​អោយ​ក្រុមហ៊ុន​នេះ​បន្ត​អាជីវកម្ម​របស់ខ្លួន​ទៀតឡើយ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​នេះ​មានច្បាប់​អនុញ្ញាតិ​ត្រឹមតែ​ថ្នាក់ស្រុក​តែប៉ុណ្ណោះ​ដោយ​មិនទាន់មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ដែល​ចេញពី​មន្ទីរជំនាញ​នៅឡើយ​ទេ​។​ប៉ុន្តែ​ទោះបីជា​ប្រជាពលរដ្ឋ​បាន​យក​បង្គោល​ទៅ​បោះ​នៅ​កណ្តាលផ្លូវ​ដើម្បី​ទប់ស្កាត់​មិនអោយ​រថយន្ត​ដឹក​ខ្សាច់​ធ្វើដំណើរ​យ៉ាងណាក៏ដោយ ក៏​ក្រុម​នេះ​បាន​ដក​បង្គោល​នោះ​ចេញ​ហើយ​បន្ត​ការបើក​បរទាំង​ងងើល​តែម្តង​។​
ដោយ​មើលឃើញ​នូវ​បញ្ហា​បែបនេះ​ទើប​នៅ​ព្រឹក​ថ្ងៃទី​19​នេះ​លោក​មេភូមិ​វិុត វុ​ធ បាន​ដឹកនាំ​កំលាំង​ប្រជាពលរដ្ឋ​មួយចំនួន​ចុះទៅ​បោះបង្គោល​ជា​ក្លោង​យ៉ាងរឹងមាំ ហើយ​បានប្រកាសថា​អ្នកណា​ហ៊ាន​ដក​អ្នកនោះ​ត្រូវតែ​ទទួលខុសត្រូវ​នៅ​ចំពោះមុខ​ច្បាប់​។​image (3)
នៅក្នុង​ក្រុមហ៊ុន​នេះ​គឺមាន​បងប្អូន​បង្កើត​ចំនួន​បីនាក់​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តមណ្ឌលគិរី​ដែលមាន​ឈ្មោះ​មុយ សុភ​ក្តិ (​បងប្រុស​ទី​1) មុយ ថា​និ​ត (​ប្អូន​បន្ទាប់​) និង​មុយ ថា​នី​ន (​ប្អូនប្រុស​ពៅ​)ដែល​គេ​បានលើកឡើង​ក្នុងន័យ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ថា ទន្ទឹមនឹង​ការរារាំង​របស់​ប្រជាពលរដ្ឋ​នេះ គឺ អាជ្ញាធរ​ស្រុក​បាន​កោះហៅ​អោយ​ឡើងទៅ​ជួប​ដោយបាន​ណែនាំ​អោយ​ឡើង​ទៅសុំ​ការអនុញ្ញាតិ​ពី​មន្ទីរ​រ៉ែ និង​ថាមពល​សិន​ដើម្បីអោយ​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ និង​សិក្សា​ត្រង់ចំនុច​នេះ ដូច្នេះ​នៅ​ថ្ងៃទី​20 គេ​នឹង​ឡើងទៅ​ជួបនឹង​មន្ទីរជំនាញ​ហើយ​។​ជួប​ជាមួយ​កម្ពុ​ជាថ្មី​លោក​មុយ សុភ​ក្តិ បាន​លើកឡើងថា ការធ្វើ​អាជីវ​កម្មនេះ​គឺ​ទើបតែ​មានការ​អនុញ្ញាតិ​ត្រឹម​ស្រុក​តែប៉ុណ្ណោះ ម្យ៉ាងវិញទៀត​ការធ្វើ​អាជីវកម្ម​នេះ​គឺ​បាន​ប្រហែល​ជិត​មួយខែ​ក៏ត្រូវ​ប្រជាពលរដ្ឋ​មករា​រាំង​តែម្តង ។​image (4)
លោក​មុយ សុភ​ក្តិ បាន​និយាយ​បែប​ងាយៗ​ថា បើ​ការ​បូម​ខ្សាច់​នេះ​មានការ​បាក់​ដី​ដែល​នៅ​
សងខាង​ស្ទឹង នោះគេ​ជា​អ្នកទទួលខុសត្រូវ ប៉ុន្តែ​ចំពោះ​បញ្ហា​ដែល​កើតឡើង​នៅពេល​ខាងមុខ​នោះ​គេ​មិន​ទទួលខុសត្រូវ​ឡើយ​។​ពាក្យ​មួយ​ប្រយោគ​នេះ​គឺ​មានន័យថា​ម្ចាស់​ក្រុមហ៊ុន​ស្គាល់​តែ​ផលប្រយោជន៍​ខ្លួនឯង​តែប៉ុណ្ណោះ ព្រោះ​នៅពេលនេះ​ទឹកស្ទឹង​ស្រ​កវា​មិនអាច​បាក់​បានទេ ប៉ុន្តែ​នៅពេល​ខាងមុខ​ដែល​ទឹកស្ទឹង​ជន់​ជោរ​នោះ​ជ្រាំង​ស្ទឹង​ទាំងសងខាង​ប្រាកដជា​បាក់​ជាមិនខាន គឺ​ចំ​ពេលដែល​ក្រុមហ៊ុន​ដកចេញ​អស់​បាត់ទៅហើយ តើ​ពាល​នោះ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​?បញ្ហា​នេះ​ក៏មាន​ប្រភព​ជាច្រើន​បានធ្វើ​ការរិះគន់​ទៅលើ​អាជ្ញាធរ និង​អង្គភាព​ជំនាញ​យ៉ាង​ចាស់ដៃ​ផងដែរ ព្រោះ​ការធ្វើ​អាជីវកម្ម​នេះ​វា​មាន​រយ​:​ពេល​សឹងតែ​មួយខែ​ទៅហើយ ដោយ​គ្មាន​ច្បាប់​ទំលាប់​ត្រឹមត្រូវ តែ​គ្មាន​នរណាម្នាក់​ចេញមុខ​ទៅ​រារាំង​បន្តិច​ណា​សោះ ទាល់តែ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ទើប​អាជ្ញាធរ​ចេញមុខ​ធ្វើ​រត់​ឆ្លេរ​ឆ្លា​នឹង​គេ​ដែរ រីឯ​អង្គភាព​ជំនាញ​ក៏​គ្មាន​ដឹង​ខ្យល់​អ្វី​បន្តិច​ទាល់តែសោះ ដែល​ទុកអោយ​គេ​ធ្វើ​ទៅតាម​ទំនើងចិត្ត​។​image
តាម​ការស្ទង់មតិ​ពី​ប្រជាពលរដ្ឋ បើទោះបីជា​មន្ទីរ​រ៉ែ និង​ថាមពល​ព្រម​ចេញ​អាជ្ញាប័ណ្ណ​ដោយ​មិនបាន​សិក្សា​អំពី​ផលប៉ះបាល់​ទេនោះ ក៏​ប្រជាពលរដ្ឋ​នៅតែ​ជំទាស់​និង​ធ្វើការ​រារាំង​ដដែល ដោយ​មិនអាច​រក​ច្រកចេញ​បាន​នោះទេ​៕