​សលាក​ប​ត្រ័​ដី​ក្លែងក្លាយ​១៩​សន្លឹក ដែល​វាស់វែង​រួច​មិនទាន់​ចេញ​ប្លង់​អោយនៅ​ភូមិ​ដំណាក់​ខ្លុង​ប្រជាពលរដ្ឋ​រកឃើញ បានដាក់​ជូន​មន្ទីរជំនាញ​ជួយ​ផ្ទៀងផ្ទាត់​៣​ខែ​មកហើយ​ស្ងាត់ឈឹង​

0

​កំពង់ឆ្នាំង​៖ ​កាលពី​៣​ខែ​មុន ប្រជាពលរដ្ឋ​១​ក្រុម​នៅ​ភូមិ​ដំណាក់​ខ្លុង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​រកឃើញ​សលាក​ប​ត្រ័​ព័ត៌មាន​បញ្ជាក់​ដីធ្លី​ចំនួន​១៩​ក្បាលដី​ក្លែងក្លាយ​ជាន់​សលាក​ប​ត្រ័​ដីធ្លី​របស់​ពួកគាត់​យកទៅលក់​អោយ​ឈ្មួញ ហើយ​នៅ​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥DSC04277 ពួកគាត់​បាននាំគ្នា​មក​ធ្វើលិខិត​ដាក់ជូន​លោក​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តកំពង់ឆ្នាំង ដើម្បី​សុំ​ជួយ​ផ្ទៀងផ្ទាត់​បញ្ជាក់​ភាពត្រឹមត្រូវ ប៉ុន្តែ​មកដល់ពេលនេះ​មាន​រយះពេល​៣​ខែ​ហើយ​ពុំមាន​អ្នកណា​ជួយ​ស្រាវជ្រាវ​និង​ដោះ​ស្រា យ​ជូន​ពួកគាត់​ឡើយ​។​ដោយឡែក​លិខិត​ស្នើសុំ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤ លើ​ក្បាលដី​ចំនួន​២២៤​ក្បាលដី ដែល​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប្តឹង​ជំទាស់ អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​បាន​ផ្តិតមេដៃ​ជិត​២០០​នាក់​ស្នើសុំ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​អោយ មកដល់ពេលនេះ​ជាង​១​ឆ្នាំ​មកហើយ​ក៏​គ្មាន​អ្នកណា​ដោះស្រាយ​អោយ​ដែរ​។DSC04278
​ ​ពាក់ព័ន្ធ​និង​បញ្ហា​ទាំង​២​ខាងលើនេះ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ជួប​ជាមួយ​លោក ម៉ែន នៅ មេភូមិ​ដំណាក់​ខ្លុង​បាន​និយាយ​អោយដឹងថា​៖​ការ​លួច​ធ្វើ​សលាក​ប​ត្រ័​បញ្ជាក់​ដីធ្លី​ក្លែងក្លាយ​របស់​ជនខិលខូច​ជាន់​លើ​គ្នា​ដើម្បី​លូច​ដី​យកទៅលក់​អោយ​ក្រុមហ៊ុន​ចំនួន​១៩​ក្បាលដី​នៅ​ភូមិ​ដំណាក់​ខ្លុង​នោះ​ពិតជា​កើតមាន​មែន កន្លងមក​នៅ​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​បានដាក់​លិខិត​ស្នើសុំ ជូន​លោក​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ស្នើសុំ​ជួយ​ផ្ទៀងផ្ទាត់​សលាក​ប​ត្រ័​ក្លែងក្លាយ​មកដល់ពេលនេះ មាន​រយះពេល​៣​ខែ​មកហើយ ពុំមាន​អ្ន​ណា​ជួយ​ដោះស្រាយ​រឿងនេះ​ជួន​ប្រជាពលរដ្ឋ​ឡើយ​។​ចំណែក​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​និ​អាជ្ញាធរ សុំអោយ​លោក​អភិបាលខេត្ត​ជួយផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​លើ​ក្បាលដី​ចំ​នួ​២២៤​ប្លង់ មកដល់ពេលនេះ​ជាង​១​ឆ្នាំ​ហើយក៏​អាជ្ញាធរខេត្ត​និង​មន្ទីរ​ពាក់​ព​ន្ធ័​មិន​ជួយ​ដោះស្រាយ​ដែរ​។​DSC04268
​ ​ប្រជាពលរដ្ឋ​និង​លោក ចិន សាវ៉ន អនុប្រធាន​ភូមិ​ដំណាក់​ខ្លុង នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៤ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​រស់នៅក្នុង​ភូមិ​ដំណាក់​ខ្លុង​ចាស់ បច្ចុប្បន្ន​មាន​ចំនួន​ជាង​៦០​គ្រួសារ ដែល​ខ្លះ​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩​មក ខ្លះមក​រស់នៅ​ឆ្នាំ​១៩៩៣ និង​ខ្លះទៀត​មក​រស់ក្នុង​ឆ្នាំ​២០០៥ ពួកគាត់​បាន​សង់ ផ្ទះ ធ្វើស្រែ និង​ដាំ​ដំណាំ​ហូប​ផ្លែ​មាន​ដើម​ធំៗ​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​បែរជា​ត្រូវ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ប្តឹង​ជំ​ទា ស់​ថា​ជា​ដី​គំរប​ព្រៃរបស់​រដ្ឋបាល​ព្រៃឈើ​មិនអោយ​ចេញ​ប្លង់​ទៅវិញ​។​រឿង​ដែល​ពួកគាត់​ឆ្ងល់​នោះ​គឺ​ប្រជាពលរដ្ឋ​ជាង​៣០​គ្រូ​សារ​រស់នៅ​ក្នុងភូមិ​ឡូកឡំ​គ្នា​ពីមុខ​ពីក្រោយ​មួយចំនួន​គេ​ចេញ​ប្លង់​អោយ និង​មួយចំនួនទៀត​មិន​ចេញ​ប្លង់​អោយទៅ​វិញ​។​DSC04261
​ដោយឡែក​ប្រជាពលរដ្ឋ​ក៏បាន​ជូន​អ្នកយក​ព័​ត៏​មាន​យើង​ទៅ​ចង្អុលបង្ហាញ​ដីព្រៃ​នៅ​ខាងកើត​ចំណុច​បង្គោល​ថ្ម​លេខ​១០០​ជា​ព្រុំប្រទល់​ដែន​ជំរក​សត្វព្រៃ ជិត​ជើងភ្នំ​ស្រែអំពិល ស្ថិតក្នុង​ភូមិ​អូរ​ល្ពៅ និង​ភូមិ​ដំណាក់​ខ្លុង ឃុំ​ក្រាំង​ស្គារ ត្រូវបាន​គេ​លួច​វាស់វែង​បោះ​ព្រុំ​បង្គោល​ថ្ម​និង​លើក​ព្រុំដី​ជាច្រើន​ចំណុច ដែល​ពួកគាត់​អះអាងថា​គេ​លួច​លក់​អោយ​ក្រុមហ៊ុន​និង​ចេញ​ប្លង់​អោយអស់​ហើយ បែរជា​ដី​ភូមិ​ដំណាក់​ខ្លុង​ដែល​ប្រជាពលរដ្ឋ​រស់នៅ និង​ធ្វើស្រែ​ជាច្រើន​ឆ្នាំ​មកហើយ​នោះគេ​ប្តឹង​ជំទាស់​មិន​ចេញ​ប្លង់​កម្ម​សិទ្ធ​អោយទៅ​វិញ​។​
​នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ នេះ​លោក ប៉ិល ចន្ថា ជា​មន្ត្រី​សុរិយោដី​ខេត្ត​និង​ជា​ប្រធាន​ក្រុម​វាស់វែង​ដីធ្លី​ជាមួយ​ក្រុម​និ​សិ​ត្ស នៅក្នុង​ភូមិ​ដំណាក់​ខ្លុង​បាន​និយាយ​អោយដឹងថា​៖​ថ្មីៗ​នេះ​លោក​អភិបាលខេត្ត​បានចេញ​ដីកា​បង្កើត​គណ​កម​ក្ម​កា​ចំរុះ​ថ្នាក់​ខេត្ត​មួយ​រួចហើយៗ​នៅ​សប្តាហ៍​ក្រោយនេះ​ក្រុមចំរុះ​ថ្នាក់​ខេត្ត និង​ចុះទៅពិនិត្យ​ដោះស្រាយ​រឿង​ខាងលើ​នេះហើយ​។​កន្លងមក​លោក​បានដឹង​ថា នៅក្នុង​ភូមិ​ដំណាក់​អំពិល ឃុំ​ក្រាំង​ស្គារ មាន​គេ​លូច​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ដីធ្លី​ចំនួន​១០​ប័ណ្ណ និង​សព្វថ្ងៃនេះ​លោក​ដឹងថា មាន​ក្រុម​ជនខិលខូច​ចំនួន​៣​ក្រុម​កំពុង​ដើរ​ធ្វើឯកសារ​ដីធ្លី​ក្លែងក្លាយ ដើម្បី​លក់​អោយ​ក្រុមហ៊ុន ក្នុងនោះ​ក៏មាន​ការពាក់​ព​ន្ធ័​ជាមួយ និង​មន្ត្រី​ខិលខូច​ដែលជា​បុគ្គលិក​បណ្តែត​របស់​មន្ទី​រ​ផងដែរ ប៉ុន្តែ​កន្លងមក​មន្ទីរ​មិនបាន​ទទួល​លិខិត​ស្នើសុំ​ពី​ប្រជាពលរដ្ឋ​សុំ​ផ្ទៀងផ្ទាត់​សលាក​ប​ក្រ័​នោះឡើយ ។​ករណី​ខាងលើនេះ​បើ​មានការ​ពាក់​ព​ន្ធ័​ជាមួយ​លោក នោះ​លោក​មិន​ខ្លា​ចនឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នោះឡើយ​។DSC04256
​ដោយឡែក​លោក កុយ សារ៉ន ជា​មន្ត្រី​សុរិយោដី​ខេត្ត និង​ជា​អ្នកចុះហត្ថលេខា​លើ សលាក​ប​ត្រ័​ដីធ្លី​អោយ​ប្រជាពលរដ្ឋ​កន្លងមក បាន​ទទួលស្គាល់ថា​ពិតជា​មាន​គេ​លួច​បន្លំ​ធ្វើ​សលាក​ប​ត្រ័​ព័​ត៏​មាន​ដីធ្លី​ក្លែងក្លាយ​ពិតប្រាកដ​មែន គឺ​ស​លាកប​ត្រ័​ព័​ត៏​មាន​ដែលមាន​ព្រុំប្រទល់​ជុំវិញ មាន​ចុះឈ្មោះ​ម្ចាស់​ដី គឺជា​សលាក​ប​ត្រ័​ត្រឹមត្រូវ ឯ​ស​លាកប​ត្រ័​ដែលមាន​ព្រុំប្រទល់​ជុំវិញ​សរសេរ​ជា​លេខ​ក្បាលដី​នោះ គឺជា​សលាក​ប​ត្រ័​ក្លែងក្លាយ ដែល​ករណីនេះ​ស្នើសុំ​ដល់​សមត្ថកិច្ច​ស្វែងរក​ជនល្មើស​ជា​អ្នកធ្វើ​ឯកសារ​ក្លែងក្លាយ​មក​ផ្តន្ទាទោស​តាមច្បាប់​ចុះ​៕DSC04254