យោង​ហោចណាស់​មានកម្ម​ការ​នី​២១​នាក់ បាន​បាត់​បង់ជីវិត​នៅ​និង​កន្លែងកើតហេតុ និង​ជាង​១០​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ដោយសារតែ​រថយន្តក្រុង

0

ស្វាយរៀង៖ បើក​មក​បុក​ជាមួយ​រថយន្ត​តួ​រី​ស ដឹក​កម្មករ​យ៉ាង​ពេញទំហឹង នៅ​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​គួរ​ឲ្យ​រន្ធត់ បានកើត​ទ្បើង​រវាង​រថយន្ត​ទេសចរណ៍ របស់​ក្រុមហ៊ុន ១៥SH កម្ពុជា​-​វៀតណាម នៅលើ3​កំណាត់​ផ្លូវជាតិ​លេខ​១ កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ស្ថិតក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ដែល​ព័ត៌មាន​បឋម​នោះ មាន​កម្មករ កម្ម​ការ​នី​២១​នាក់ បាន​បាត​បង់ជីវិត និង​មាន​កម្មករ កម្ម​ការ​នី ជាច្រើន​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​-​ស្រាល ។​
​ ​បើតាម​នគរបាល​ស្រុក​កំពង់រោទិ៍ បាន​ឲ្យ​ដឹងថា ចំនួន​កម្មករ កម្ម​ការ​នី ដែល​ស្លាប់​ទាំង​២១​នាក់​នោះ មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល​ថា ជា​អ្នកបើកបរ​រថយន្ត ហើយ​កម្មករ កម្ម​ការ​នី​ស្លាប់​ទាំង​២១​នាក់​នោះ សុទ្ធសឹង​តែមាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃខ្លា ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយជ្រំ ចំណែក​នៅក្នុង​រថយន្ត​ទេសចរណ៍​១៥SH មាន​អ្នកជិះ​ប្រមាណ​ជាង​២០​នាក់ ប៉ុន្តែ​ពុំមាន​អ្នកណាម្នាក់​ស្លាប់​នោះទេ ចំណែក​អ្នកបើកបរ​ជា​ជនជាតិ​វៀតណាម ត្រូវបាន​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ ។​2
​ ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រថយន្ត​ទេសចរណ៍​បានធ្វើ​ដំណើរ​ពី​កើតមក​លិច បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន រីឯ​រថយន្ត​ដឹក​កម្មករ កម្ម​ការ​នី ធ្វើដំណើរ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ទេសចរណ៍​បាន​ជែង​រថយន្ត​ខាងមុខ ហើយក៏​វាក់​ជាមួយនឹង​រថយន្ត​ដឹក​កម្មករ ហើយក៏​បាន​បុក​ពីមុខ​ពេញ​មួយ​ទំហឹង​តែ ម្តង ។​6
​ ​ក្រោយពេល​កើតហេតុ គេ​សង្កេតឃើញ​មាន​សមត្ថកិច្ច​ជាច្រើន ចុះមក​សំរួល​ចរាចរណ៍ នឹង​ដឹក​សាកសព និង​អ្នករងរបួស​ធ្ងន់​-​ស្រាល មកកាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ហើយ​ក៏មាន​វត្តមាន​ឯ​,​ឧ ជៀង អំ អភិបាល នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង អភិបាលរង​ខេត្ត និង មន្ត្រី​គ្រប់​មន្ទីរ​ក្នុង​ខេត្ត ចុះមក​សួរសុខទុក្ខ និង​ចូលរួម​រំលែក​ទុក្ខ ដល់​អ្នករងរបួស​ទាំង​អស់ និង​ក្រុង​គ្រួសារ ក្នុង​មន្ទីរពេទ្យ​ផងដែរ ៕7