​ម៉ូតូ​ខ្លិ​ច​បុក​និង​ម៉ូ​តូ​វេ​វ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងសងខាង

0

​ខេត្តបន្ទាយមានជ័យ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​ខ្លិ​ច​បើក​ទៅបុក​និង​ម៉ូតូ​វេ​វ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងសងខាង​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវ​ចូលimage (1)ទៅ​ផ្សារ​សិរីសោភ័ណ​ស្ថិតនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​វ​រះ​សេនីយ៍​ឯក​សន​គីម​សួ​គ៍​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា​ម្ចាស់​អា​ខ្លិ​ច​បើក​បុក​គេ​នោះ​មាន​ឈ្នោះ​ម៉ាប់​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​គោ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ជាជាង​រថយន្ត​ជិះ​ម៉ូតូ​ម៉ាក​ខ្លិ​ច ព៌​ណ ខ្មៅ ក្រហម​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ ១D៤៧៧១​។​លោក​សមគីម​សួ​គ៍​បាន​និយាយ​បន្តថា​មុនពេល​កើតហេតុ​ម៉ូតូ​ខ្លិ​ច​បាន​ជិះ​ចេញ​កន្លែង​ជាង​រថយន្ត​ដំ​ដៅ​ចូលទៅ​ផ្សារ​សិរីសោភ័ណ​ដោយ​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង​លុះ​ជិះ​មកដល់​កន្លែងកើតហេតុ​ពេលនោះ​មាន​ម៉ូតូ​ម៉ា​កវេ​វ​ព៌​ណ​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​១E៦១៧១​ជិះ​ចេញពី​ទិញ​ឥ​វ៉ាន់​ផ្ទះ របស់​សុខ​ហាវ​ពី​ជើង​មក​ត្បូង​ផ្ទុយគ្នា​ដោយ​បាំង​និង​រថយន្ត​ឈប់​ចត​នៅមុខ​ផ្ទះ​សុខ​ហាវ​ផង​ក៏​ម៉ូតូ​ខ្លិ​ច​បុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរ​បួ​យ​ធ្ងន់​ទាំង​២​នាក់​ត្រូវបាន​រថយន្ត​ស្នងការ​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យ​imageដើម្បី​សង្គ្រោះ​ជីវិត​ទាំង​២​នាក់​ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់​ទាំង​២​គ្រឿង​៕​ក្រោយពេល​កើតហេតុ​រួច​នគរ​បាន​បាន​ចុះមក​វាស់វែង​ហើយ​បាន​បញ្ជូន​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ស្នងការ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​នៅ​ថ្ងៃក្រោយ​៕​