បន្ទាយមានជ័យ៖ កំលាំងនគរបាលគ្រប់ការិយាល័យនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី19ឧសភា2015នេះបានធ្វើពលកម្មបុសសំអាតនិងដុតសម្រាមក្នុងបរិវេណវត្តសុភមង្គលក្នុងសង្កាត់អូរអំបិលក្រុងសិរីសោភ័ណដើម្បីអោយមានសោភ័ណភាព
សម្រាបរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិខ្មែរដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍។លោក វង្ស វិត ស្នងការរងនៃស្នងការនគរបាលខេត្តបានអោយដឹងថាដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបានចាត់អោយលោកដឹកនាំកំលាំងនគរបាលគ្រប់ការិយាល័យនៃស្នងការធ្វើការបុសប្រមូលសម្រាមដុតសំអាតក្នុងបរិវេណវត្ត សុភមង្គល។
លោកបានបន្តអោយដឹងទៀតថាដោយសារតែវត្តសុភមង្គលដែលជាវត្តមានអដ្ឋិធាតុរបស់ពលរដ្ឋខ្មែរដែលត្រូវស្លាប់ក្នុងរបបខ្មែរក្រហមបរៀងរាលឆ្នាំអាជ្ញាធរខេត្តតែងយកវត្តនេះមកប្រារពពិធីរំលឹកវិញ្ញាណក្ខ័ន្ធប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលបានបាត់បង់ជីវិតយ៉ាងអយត្តិធម៍ក្រោមរបបប្រល័យពូជសាសន៍សកម្មភាពក្នុងកិច្ចការសង្គមនេះលោកស្នងការតែអនុវត្តគ្រប់កន្លែងនៃទីសាធារណះក្នុងខេត្ត៕





































