​នាក់​ល្បែង​ស៊ីសង​អាប៉ោង​ចំនួន​៦​នាក់​ត្រូវបាន​អ​អិ​ការ​នគរបាល​ស្រុក​អន្លង់វែង​ចាប់​ឃាត់ខ្លួន

0

(​ឧ​ត្ត​រ​មានជ័យ​) ៖ ​ក្រុម​នាក់​លេងល្បែង​ស៊ី​សង​អាប៉ោង​ចំនួន​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អន្លង់វែង​ធ្វើការ​ចាប់​បង្ក្រាប​ឃាត់ខ្លួន​។​លោក​វរសេនីយ៍ទោ​ស៊ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក​បាន​ឲ្យ​ដឹងថា​ហេតុ​ការ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ចាប់​ឃាត់​ក្រុម​នាក់​លេងល្បែង​ស៊ី​សងIMG_6090​អាប៉ោង​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ថ្លា​ត ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់ រួមជាមួយ​វត្ថុតាង​ដកហូត​ម៉ូតូ​៦​គ្រឿង មេអាប៉ោង​១ ហាន់​តោ​១ ចាន​១​និង​ថវិកា​ចំនួន​២៥០០០០​រៀល លោក​វរសេនីយ៍ទោ​ស៊ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក​អន្លង់វែង​បាន​បន្តទៀតថា ជនសង្ស័យ​ទាំង​៦​នាក់​នោះ​មានឈ្មោះ​ខាន់ សុ​វណ្ណា រដ្ឋ ហៅ​ខុម ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ទី​២​ឈ្មោះ​អ៊ុន ឡេង ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ដូចខាងលើ​ទី​៣​ឈ្មោះ​នួន នី ភេទ​ប្រុស​២២​ឆ្នាំ រស់នៅ​ដូចខាងលើ​ទី​៤​ឈ្មោះ​ណុប ម៉ែន​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ រស់នៅ​ដូចខាងលើ​ទី​ឈ្មោះ​ចាបIMG_6089 សុខុន​ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ​រស់នៅ​ដូចខាងលើ និង​ទី​៦​ឈ្មោះ​ថន វ៉ាន់ នី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​ទំនប់ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅពេល​បច្ចុប្បន្ន​កម្លាំង​ជំនាញ​អធិការនគរបាល​ស្រុក​អន្លង់វែង​កំពុងធ្វើការ​សាកសួរ​និង​កសាង​សុំ​ណុំ​រឿង​ទៅតាម​និ​វិធី​ច្បាប់​៕