យុវជន​២​នាក់​បងប្អូន របួស​ធ្ងន់ធ្ងរ​ព្រោះ​បើក​ម៉ូតូ​លឿន​បុក​រថយន្ត​ដឹក​ដី​ពីក្រោយ​ពេញទំហឹង​

0

​កំពង់ឆ្នាំង​៖​ ​យុវជន​២​នាក់​ជា​បងប្អូន​បង្កើត​បាន​រងរបួស​ធ្ងន់ធ្ង​រ ក្រោយពេល​ពួកគេ​បាន​បើក​ម៉ូតូ​មាន​ល្បឿន​លឿន​នៅក្នុង​ក្រុង​បាន​ជែងរ​យន្ត​មួយគ្រឿង​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដី​ពីក្រោយ​ពេញទំហឹង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​២៥​នាទី​ថ្ងៃទី​១៩DSC07267 ខែឧសភា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​ស្ថានីយ៍​ប្រេង​តូ​តា​ល់ ស្ថិតក្នុង​ភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានបញ្ជាក់​អោយដឹងថា​៖​យុវជន​ទាំង​២​ជា​បងប្អូន​បង្កើត​នឹង​គ្នា មានឈ្មោះ កន មុន្នី អាយុ​២៤​ឆ្នាំ រងរបួស​បែក​លលា​ក្បាល​ពីមុខ និង​ម្នាក់ទៀត​ឈ្មោះ កន ពេជ្រ អាយុ​២៥​ឆ្នាំ​ជា​បង ជិះ​ពីក្រោយ រងរបួស​ធ្ងន់ ពួកគេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​
​ ​មុនពេល​កើតហេតុ​ពួកគេ​ទាំង​២​នាក់​បានធ្វើ​ដំណើរ​តា​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ុយ​គី​អិ​ច​ស៊ីឡូ ពណ៌​ខ្មៅ​ក្រហម ពាក់​ផ្លាកលេខ កំពង់ធំ​1F-4587 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៍បាន​ជ្រែង​រថយន្ត​មួយគ្រឿង ហើយ​បាន​ជ្រុល​ទៅបុក​រថយន្ត ដឹក​ដី​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​យុវជន​ទាំង​២​នាក់ ដួល​បោក​ផ្ទប់​ទៅ​ទៅនឹង​កន្ទុយ​រថយន្ត​ដឹក​ដី​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ទាំងអស់គ្នា​តែម្តង​។​DSC07270
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។​ក្រោយពី​ពិនិត្យ​អ្នករបួស​រួចមក​លោក​គ្រូពេទ្យ​ខេត្ត​បានបញ្ជាក់​អោយដឹងថា ឈ្មោះ កន មុន្នី ដែលជា​អ្នកបើកបរ​ម៉ូតូ បន្ត​មាន​សភាព​ធ្ងន់ធ្ងរ និង​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​
​ដោយឡែក​រថយន្ត​ដឹក​ដី​វិញ ក្រោយពី​ម៉ូតូ​ជនរងគ្រោះ​បាន​បុក​ពីក្រោយ​រួចមក គេ​បាន​បើក​គេច​បាត់​តែម្តង រីឯ​ម៉ូតូ​ជនរងគ្រោះ​ត្រូ​បាន​សមត្ថកិច្ច​យម​មក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​៕DSC07268