សមត្ថកិច្ច​ចំរុះ​ថ្នាក់​ខេត្ត​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​រំសេវ​និង​គ្រឿងផ្ទុះ នៅ​ទីតាំង​ការដ្ឋាន​វាយ​ថ្ម​២​កន្លែង​ទៀត ដើម្បី​រក្សា​សន្តិសុខ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​

0

​កំពង់ឆ្នាំង​៖ ក្រុម​សមត្ថកិច្ច​ចំរុះ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​នាយការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សមត្ថកិច្ច​ចំរុះ បាន​ចុះ​ត្រួតពិនិត្យ​រំសេវ​គ្រឿងផ្ទុះ​នៅ​ការដ្ឋាន​វាយ​ថ្ម​២​កន្លែង​ទៀត ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ជាតិ​មាតុភូមិDSC07256 និង​ប្រជាពលរដ្ឋ ស្របតាម​សេចក្តីសម្រេច​លេខ​៨២ ស ស រ ចុះ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៥ របស់​សាលាខេត្ត​កំពង់ឆ្នាំង​។​ការចុះ​ត្រួតពិនិត្យ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ នៅ​ទីតាំង​អាជីវកម្ម​វាយ​ថ្មភ្នំ​ចំណុច​ភ្នំ​ថ្លុក​ត្របែក និង​ការដ្ឋាន​វាយ​ថ្មភ្នំ​តារា​ជតា​រូង ស្ថិតក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។​
​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ លោក កែវ ឈុន នាយការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សមត្ថកិច្ច​ចំរុះ​បានអោយដឹងថា​៖​សមត្ថកិច្ច​ចំរុះ​ដែល​បាន​ចុះ​ធ្វើ​ការងារ​ខាងលើនេះ​រួមមាន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត តំបន់សឹករង​ខេត្ត និង​មន្ត្រីនគរបាល​ស្រុក​រលាប្អៀរ​។​ទីតាំង​អាជីវកម្ម​ការដ្ឋាន​វាយ​ថ្មភ្នំ​ថ្លុក​ត្របែក​មាន​ម្ចាស់​ឈ្មោះ លោក ឡុ​ច ចាន់ណា​រិ​ទ្ធ មាន​អ្នកគ្រប់គ្រង​រំសេវ​ជាតិ​ផ្ទុះ​ជា​ជនជាតិខ្មែរ និង​ការដ្ឋាន​វាយ​ថ្មភ្នំ​តារា​ជតា​រូង​មាន​ម្ចាស់​ឈ្មោះ ឡឹ​ក សុ​កាន់ មាន​អ្នកគ្រប់គ្រង​រំសេវ​ផ្ទុះ​ក៍​ជា​ជនជាតិខ្មែរ​ដែរ​។​ការដ្ឋាន​វាយ​ថ្មភ្នំ​ទាំង​២​ខាងលើ​មាន​អាជ្ញា​ប​ណ្ណ័​អាជីវកម្ម​ត្រឹមត្រូវ​ពី​ក្រសួង​ឧស្សាហកម្ម​ដោយបាន​ទទួល​កា​ផ្គ​រត់​ផ្គង់​រំសេវ និង​គ្រឿងផ្ទុះ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​។​ការត្រួតពិនិត្យ​រំសេវ និង​គ្រឿងផ្ទុះ​រវាង​ក្នុង​ឃ្ឡាំ​ង​ស្តុក និង​ក្នុង​បញ្ជី​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥​នេះ គឺមាន​ភាពត្រឹមត្រូវ ហើយ​បាន​រក្សា​ទុកដាក់​ក្នុង​ឃ្លាំង​បានល្អ​តាម​លក្ខណៈ​បច្ចេកទេស​។​DSC07261
​លោក​បាន​បន្តថា​៖ នេះ​ជា​លើក​ទី​៣​ហើយ​នៃ​ការចុះ​ត្រួតពិនិត្យ​រំសេវ​ជាតិ​ផ្ទុះ ដែល​កាលពី​លើក​ទី​១​គឺ​ធ្វើ​នៅ​ភ្នំ​ដំរី​រមៀល ហើយ​បាន​ពិនិត្យ​ការដ្ឋាន​ចំនួន​២ ក្នុងនោះ​ការដ្ឋាន​មួយ​ត្រូវបាន​ផ្អាក​អាជីវកម្ម​បណ្តោះអាស្ន​សិន ដោយសារតែ​លិខិត អនុញាតិ​អោយប្រើ​ប្រាស់​រំសេវ​ជាតិ​ផ្ទុះ​របស់​ការដ្ឋាន​គាត់​ផុត​សុពលភាព និង​ការដ្ឋាន​ទី​២​គឺ​ការដ្ឋាន​ភ្នំ​ជើងភ្នំ ដែលមាន​អ្នកគ្រប់គ្រង​រំសេវ​ជាតិ​ផ្ទុះ​ជា​ជនជាតិ​បរទេស ហើយ​ការដ្ឋាន​ភ្នំ​ជើងភ្នំ​នេះ​សមត្ថកិច្ច​ចំរុះ​បាន​ប្រាប់​អោយ​ប្តូ​អ្នកគ្រប់គ្រង​រំសេវ​ដោយ​តំរូវអោយ​ដាក់​អ្នកគ្រប់គ្រង​ជា​ជាតិខ្មែរ​វិញ​ស្របទៅតាម​ច្បាប់គ្រប់គ្រងអាវុធ​ជាតិ​ផ្ទុះ​។​ការត្រួតពិនិត្យ​នេះ ត្រូវ​ធ្វើជា​បន្តបន្ទាប់រ​ហូត ហើយនឹង​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ ដោយ​ត្រូវ​ពិនិត្យ​ទាំង​៧​ការដ្ឋាន​ដែល​កំពុងដំណើរការ​អា​ជី​កម្ម​ក្នុងចំណោម​១២​ការដ្ឋាន​។DSC07253
​ ​សមត្ថកិច្ច​ចំរុះ​បាន​សំណូមពរ​អោយ​ម្ចាស់​ការដ្ឋាន​ទាំង​២ យកចិត្តទុកដាក់​បន្ថែ​ម​លើ​ការរក្សា​ទុក​នូវ​រំសេវ​ជាតិ​ផ្ទុះ និង​ត្រូវ​ផ្តល់ដំណឹង​ជូន​សមត្ថកិច្ច​ជំនាញ​មុននឹង​ធ្វើការ​បំផ្ទុះ​ម្តងៗ លើសពីនេះ​ក្រុម​សមត្ថកិច្ច​ចំរុះ បាន​ណែនាំ​និង​បំពេញបន្ថែម​ដល់​អ្នកគ្រប់គ្រង​រំសេវ​ជាតិ​ផ្ទុះ​ទាំង​២​ការដ្ឋាន​នូវ​បច្ចេកទេស​គ្រប់គ្រង​រក្សាទុក​គ្រឿងផ្ទុះ​បន្ថែមទៀត​អោយបាន​ល្អ​ផងដែរ​។
​ ​លោក​បាន​បញ្ជាក់ថា​៖​ការដ្ឋាន​ធ្វើ​អាជីវកម្ម​កិន​ថ្មភ្នំ​ក្នុង​ខេត្ត​សរុប​រួមមាន​១២​ការដ្ឋាន កំពុងដំណើរការ​សព្វ​ថ្ងៃ​មាន​៧​ការដ្ឋាន ចំណែក​ការចុះពិនិត្យ​រំសេវ​និង​គ្រឿ​ផ្ទុះ​និង​ត្រូវ​ចុះ​ពិនិត្យ​គ្រប់​ការដ្ឋាន​ទាំងអស់​ជាប្រចាំ​ខែ ដើម្បី​រក្សា​ការពា​សន្តិសុខ​ជាតិ និង​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ទប់ស្កាត់​អោយបាន​នូវ​អំពើ​ភេរវកម្ម​ផ្សេងៗ​មិនអោយ​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​៕ DSC07258