ខេត្តស្វាយរៀង៖ យ៉ាងហោចមានមនុស្សប្រុស២នាក់ស្រី១៦នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ២២នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរបាក់ដៃបាក់ជើងបែកក្បាលសន្លប់ស្តូកស្តឹងដេករដូករណែលគួឲ្យរន្ធត់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បំផុតគឺជាសោកនាតកម្ម
ធំមួយសម្រាប់កម្មការនីកម្មករខេត្តស្វាយរៀង។មូលហេតុរថយន្តក្រុងទេសចរណ៍បើកវាជែងជ្រុលទៅបុករថយន្តទូរីសដឹកកម្មករកម្មការនីចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះក្នុងរថយន្តទូរីសស្លាប់ភ្លាមៗនៅនិងកន្លែង១៨នាក់ស្រី១៦នាក់រងរបួសធ្ងន់២២នាក់ស្រាលម្នាក់គត់។សោកនាតកម្មដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៩ឧសភា២០១៥នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតនៅភូមិដើមពោធិឃុំកណ្តៀងរាយស្រុកស្វាយទាប។បើតាមអ្នកបានឃើញហេតុការផ្ទាល់ភ្នែកបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកទូរីសពណ័
ស្លាបក្រភេនពាក់ស្លាកលេខភ្នំពេញ២Q៧៧២៥ដឹកកម្មករកម្មការនីរោងច្រក៣៩នាក់ចេញពីរភូមិព្រៃខ្លាភូមិព្រៃធំនិងភូមិព្រៃដំឡូងឃុំពោធិរាជស្រុកស្វាយជ្រំពីទឹសខាងលិចទៅកើតលុះមកដល់កន្លែងកើតហេតុក៏មានរថយន្តមួយគ្រឿងាម៉ាក
ហ៊ីយិនដាយប្រភេទទេសចរណ៍៤៥កៅអីពណ័ក្រហមពាក់ស្លាកលេខភ្នំពេញ៣C៦៣៣៥បើកបរពីរទឹសខាងកើតទៅលិចបញ្ច្រាស់ទឹសគ្នាយ៉ាងលឿនបើកវ៉ាជែងរថយន្តកាមរីឆ្លាមរួចជ្រុលចង្កូតទៅបុករថយន្តទូរីសដឹកកម្មករកម្មការនីពេញទំហឹង
លាន់ដូចរន្ទះបាញ់បណ្តាលឲ្យរថយន្តដឹកកម្មករកម្មការនីខ្ទេចម៉ត់កម្មករកម្មការនីរួមទាំងអ្នកបើកបរសរុប៣៩នាក់ប្រុស៤នាក់ស្លាប់ភ្លាមៗ១៨នាក់របួសធ្ងន់៩នាក់សង្ឃឹមរស់តិចនិង១៣នាក់របួសធ្ងន់ស្រាលម្នាក់។រីឯអ្នកបើកបររថយន្តបង្កត្រូវប្រជាពលរដ្ឋចាប់បានព្រួតវាយទ្រមខ្លួនសំណាងល្អសមត្ថកិច្ចមកទាន់រំដោះយកចូលរថយន្តដឹកទៅអធិការដ្ឋាននគបាលស្រុកស្វាយទាប។សមត្ថកិច្ចបានមានប្រសាសថារថយន្តនេះមុនដំបូងមានមនុស្សជិះ៤១នាក់ដោយចង្អៀតពេកសាងអ្នកពោះធំ២នាក់ឲ្យជិះរថយន្តផ្សេងក្រោយមកពីបើកចេញបាន១ពាន់ម៉ែត្រក៏ជួបគ្រោះតែម្តងហើយមុនដំបូងរាប់ឃើញអ្នកស្លាប់២១នាក់តែពេលដឹកដល់មន្ទីរពេទ្យបញ្ចូល
អុកស៊ីស៊ែនរស់៤នាក់ទៀតសរុបស្លាប់១៧នាក់ប្រុស២នាក់របួសធ្ងន់បំផុត៩នាក់ប្រុស២នាក់និងរបួសធ្ងន់១៣នាក់ស្រាលម្នាក់។ជនរងគ្រោះដឹកទៅមន្ទីរពេទ្យជីភូ៥នាក់ ដឹកទៅមន្ទីរពេទ្យខេត្ត២៣នាក់រីឯសព១៧នាក់យកមកដាក់នៅមន្ទីរពេទ្យខេត្តរង់ចាំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ក្នុងពេលនោះដែរលោកជៀងអំអភិបាលខេត្តឧបត្ថម្ភគ្រួសារអ្នកស្លាប់១៧នាក់និងអ្នករបួស២៤នាក់ ក្នុងម្នាកយ១០ម៉ឺនរៀលកាបាទក្រហមសាខាខេត្តឧបត្ថម្ភទាំងអ្នកស្លាប់និងរបួស៣៩នាក់ក្នុងម្នាក់៤០ម៉ឺនរៀល។
លោកជំទាវម៉ែនភក្តីហុកឡង់ឌីឧបត្ថម្ភអ្នកស្លាប់១៧នាក់ក្នុងម្នាក់២០០ដុល្លា និងអ្នករបួសធ្ងន់៩នាក់ក្នុងម្នាក់២០០ដុល្លា៕





































