ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋស្រុកភ្នំស្រុកមានប្រមាណ៩៥ភាគរយធ្វើស្រែនិងចំការដែលប្រើប្រាស់គ្រឿងយន្តកសិកម្មហើយក្រិមជំនាញត្រូវបានបណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាកសិករកាលពីថ្ងៃទី១៨ឧសភា២០១៥នៅឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ លោក ប៉េង ប៊ុនថារ៉ា មេឃុំប៉ោយចារបានមានប្រសាសន៍ថានៅឃុំប៉ោចារស្រុកភ្នំស្រុកគឺជាស្រុកមួយដែលមានប្រជាកសិករប្រមាណ៩៥ភាគរយបានប្រកបមុខរបបធ្វើស្រែនិងចំការ។បើរំលឹកកាលពីមុនប្រជាកសិករធ្វើស្រែចំការត្រូវរំពឹងសត្វពាហនះគោនិងក្របីតែសម័យនេះត្រូវបានប្រជាកសិករ ប្រើប្រាស់គ្រឿងយន្តកសិកម្មទាំងស្រុងសម្រាប់បង្កបង្កើនផលលើវិស័យកសិកម្មជំនួសវិញ។លោកបានបញ្ជាក់ទៀតថាទោះជាប្រជាកសិករធ្វើស្រែនិងចំការរំពឹងដោយគ្រឿងយន្តកសិកម្មក៍ប៉ុន្តែនៅតែប្រជាពលរដ្ឋចិញ្ចឹមសត្វពាហនះដើម្បីយកលាមកសម្រាប់លក់ធ្វើជីធម្មជាតិនិងចិញ្ចឹមគោក្របីសម្រាប់លក់ដើម្បីលើកកម្ពស់ក្នុងជីវភាពគ្រួសារដែរ។ លោក កែវ វុទ្ធីន ប្រធានសាខាចែកចាយត្រាក់ទ័រម៉ាកយ៉ាន់ម៉ាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាបើនិយាយពីខេត្តបន្ទាយមានជ័យវស័យកសិកម្មគឺជាប់ចំណាត់ថ្នាក់នៅក្នុងប្រទេសកម្ពុជា។ដែលប្រជាពលរដ្ឋភាគច្រើននាំគ្នាធ្វើស្រែនិងចំការមានការរីកចម្រើនជាងគេរហូតដល់កសិផលនាំចេញទៅលក់នៅបរទេសថែមទៀតផង។លោកបានបញ្ជាក់ទៀតថាដោយចូលរួមលើវិស័យកសិកម្មដល់រាជរដ្ឋាភិបាលកម្ពុជានាសម័យតេជោហ៊ុន សែនដែលប្រជាកសិករប្រើប្រាស់គ្រឿងយន្តកសិកម្មហើយក្រុមហ៊ុនគង់នួនគ្រុបបានជួយបណ្តុះបញ្ចេកទេសគ្រឿងយន្តកសិកម្មត្រាក់ទ័រយ៉ាន់ម៉ាលើការថែទាំប្រើប្រាស់និងការខូចខាតនិងការលក់ដូរជូនប្រជាកសិករសម្រាប់ប្រើប្រាស់ទៀតផង៕