អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ហិង្សា​ដោយ​ចេតនា​លើ​ស្រី​ស្នេហ៍​ខ្លួន​

0

​ខេត្តបន្ទាយមានជ័យ​៖ នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៨​ខែឧសភា ឆ្នាំ ២០១៥​កំលាំង​អា​វុ​អ​ហត្ថ​ចំនួន​៥​នាក់​ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ ស៊ិន រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ ស្រុក​ព្រះនេត្រព្រះ​បាន​ចុះ​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ សុក រ៉ាវី ភេទ ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​image (1)ភូមិ ភ្នំ​ជញ្ជាំង ឃុំ ជប់​វ៉ា​រី ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពីបទ​ហិង្សា​ដោយ​ចេតនា​លើ​ស្រី​ស្នេហ៍​ខ្លួន​។​
យោងតាម​ពាក្យបណ្ដឹង​ជនរងគ្រោះ​ឈ្មោះ ហៀ​ង សុជាតា ភេទ ស្រី អាយុ​២១​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ជាមួយគ្នា​ដូច​ប្ដី​ប្រពន្ធ​អស់​រយៈពេល​៦​ខែ​កន្លងមកហើយ​។ ការបង្ករ​ឲ្យ​មាន​ករណី​ប្រើ​អំពើ​ហឹ​ង្សា​នេះ​កើតឡើង​គឺ​ដោយសារ​ការ​ប្រច័ណ្ឌ​ថា​ឈ្មោះ ហៀ​ង​សុជាតា​ដែលជា​ស្រី​ស្នេហ៍​មាន​ផ្ទៃពោះ​ជាមួយ​ប្រុស​ផ្សេង​រហូត​មានការ​ប្រើ​អំពើហិង្សា​ទៅលើ​រូបនាង​បណ្ដាល​ឲ្យ​រងរបួស​ជាំមុខ​និង​ដៃ​ជាច្រើន​កន្លែង​។ តាម​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឆ្លើយថា​រូបគេ​ពិតជា​ខឹង​ខ្លាំង​ដោយសារ​សួរ​នាង​ថា​កូន​ក្នុង​ពោះ​ជា​កូន​អ្នកណា​នាង​មិន​ឆ្លើយ​ទើ​រូបគេ​វាយ​ទៅលើ​រូបនាង​តែម្ដង​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​image