​ចាប់បាន​មេក្លោង​ជួញដូរ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​ប្រចាំ​ស្រុក​បរិបូរ​ណ៌​ដោយ​ ​ដកហូត​បាន​ថ្នាំញៀន​យ៉ាម៉ា​៦៧​គ្រាប់ ទូរ​សព្ទ័​១២​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម និង​ម៉ូតូ​៤​គ្រឿង​

0

​កំពង់ឆ្នាំង​៖​មេក្លោង​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ដុស​ស្លែ​៤​នាក់​ប្រចាំ​ស្រុក​បរិបូណ៌ ត្រូវ​
​បាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​បរិបូរ​ណ៌​ព​ទ្ធ័​ចាប់ខ្លួនបាន ក្រោម​ការដឹកនាំ​និង​បញ្ជារ​របស់លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត ដោយបាន​រឹបអូស​និង​ដកហូត​បាន​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៦៧​គ្រាប់​និង​វ​ត្តុ​តាង​មួយចំនួនទៀត​។ កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ខាងលើនេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ ក្នុងភូមិ​កែ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍​។​
​ ​លោក ជុន ថា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្ត និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​
​បានអោយដឹងថា​៖​កិច្ច​បង្ក្រាប​មេក្លោង​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើនេះ​ដឹកនាំ​ដោ​
​យ​បញ្ជារ​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត និង​លោក ជាង សុវណ្ណារិទ្ធ អធិការនគរបាល​ស្រុក​បរិបូរ​ណ៌ ដោយមាន​ការសហការ​ណ៍​ជាមួយ​មន្ត្រីនគរបាល​មូលដ្ឋាន​ផងដែរ​។​ជនល្មើស​
​ដុស​ស្លែ​ទាំង​៤​នាក់​ដែល​សមត្ថកិច្ច​ព​ទ្ធ័​ចាប់ខ្លួនបាន​នៅក្នុង​លំនៅដ្ឋាន​មេក្លោង​ខាងលើនេះ​មាន​៖១.​ឈ្មោះ​
​សយ បូ​រិ​ន អាយុ​២៨​ឆ្នាំ ជា​មេក្លោង​ដ៏​ធំ​និង​សកម្ម​ប្រចាំ​ស្រុក មាន​ទីលំនៅ​ក្នុងភូមិ​កែ​ឡា​ត ឃុំ​ពន្លៃ ,២.​ឈ្មោះ សយ សារឿន អាយុ​២៧​ឆ្នាំ (​ប្អូនបង្កើត​) រស់នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ,៣​ឈ្មោះ ធន់ គា​សាន អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ជើង​ខ្នារ ឃុំ​ពន្លៃ និង​៤.​ឈ្មោះ គឹម ថេ​ង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ពួកគេ​ទាំង​៣​នាក់​ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​ដ៏​សកម្ម​ប្រចាំ​ស្រុក​បរិបូរ​ណ៌ ជាមួយ​បក្ខពួក​មួយចំនួន​ទៀ ត​ដែល​បាន​រត់គេចខ្លួន​បាត់អស់​ពី​លំនៅដ្ឋាន នៅពេល​សមត្ថកិច្ច​ចាប់បាន​គ្នីគ្នា​និង​បក្ខ​ពួកគេ​។​
​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឡោម​ព​ទ្ធ័​ឆែកឆេរ​ផ្ទះ​ឈ្មោះ សយ បូ​រិ​ន គឺ​រឹបអូស​បាន​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៦៧​គ្រាប់ ម៉ូតូ​៤​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន​១២​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម ក្រដាស​អា​លុយ​មី​ញូ​ម​២​ដុំ​ធំ ខោអាវ​ប៉ា​រា និង​ឧបករណ៍ប្រើប្រាស់​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​ជនល្មើស​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មកដល់​ស្នងការដ្ឋាន​នៅ​ម៉ោង​៦​និង​៤៥​នាទី​យប់ ដោយឡែក​ម៉ូតូ​៣​គ្រឿង​ទៀត​និង​បញ្ជូនមក​តាម​ក្រោយ​ព្រោះតែ​រថយន្ត​មួយ​បាំង​កន្លះ​របស់​សមត្ថកិច្ច​ដឹក​មិន​អស់​។​
​ជនល្មើស និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​ដើម្បី​បញ្ជូន​ខ្លួ​
​ន​ទៅកាន់​សាលាដំបូង​ខេត្ត ធ្វើការ​ចោទប្រកាន់​និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​។​ករណី​បង្ក្រាប​មុខសញ្ញា​ជា​មេក្លោង​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​បរិបូរ​ណ៌​ចោមរោម​មើល​រាប់រយ​នាក់ និង​អបអរ​សា ទរ​ចំពោះ​ស្នាដៃ​របស់​សមត្ថកិច្ច និង​ព្រោះតែ​ចង់ឃើញ​មុខ​ជនល្មើស ដែល​បានធ្វើអោយ​កូនចៅ​ពួកគាត់​ក្នុងភូមិ​រាប់សិប​នាក់​ទៀត​ញៀន​ថ្នាំ​ពិបាក​នឹង​កែខ្លួន​វិញ​ណាស់​។​
​ ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ម្នាក់​បាន​និយាយ​អោយដឹងថា​៖​បញ្ហា​ដែល​កំពុង​ប្រឈម​DSC04329
​និង​លំបាក​ក្នុងការ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បច្ចុប្បន្ន​របស់​ខេត្ត គឺ​ថ្នាក់លើ​មិនបាន​ផ្តល់​ថវិកា​អោយ ការខិតខំ​បង្ក្រាប​សព្វថ្ងៃ​គឺ​ប្រឹងប្រែង​អស់ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត ពេលខ្លះ​អស់ទាំង​ប្រាក់ខែ​ខ្លួនឯង​ទៅទៀត​។​ក្នុង​មួយឆ្នាំៗ​ឭ​ថា​ថ្នាក់លើ​ផ្តល់អោយ​ខេត្តកំពង់ឆ្នាំង​៥៨​លាន​រៀល ប៉ុន្តែ​ពេល​សួរ​ថ្នាក់លើ​កាលពី​ឆ្នាំ​២០១៤​ថា​បាន​ទម្លា្ក​ក់​អោយ​ខេត្តហើយ ពេល​សួរ​ទៅ​សាលាខេត្ត​ថា​អត់​បានទទួល​ទេ មិនដឹងថា​៥៨​លាន​នោះ​ជ្រុះ​បាត់​នៅត្រឹម​ណា​ទេ សូម​ឯកឧត្តម​ថ្នាក់លើៗ​និង​ឯកឧត្តម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​និង​ម៉ែ​រលួយ មេត្តា​ជូ​យ​ស្រាវជ្រាវ និង​គិតគូរ​អោយ​ខ្លះៗ​ផង ចំណែក​ខេត្ត​ផ្សេងៗ​មួយចំនួនទៀត​១​ឆ្នាំៗ​ឭ​ថា​ទម្លាក់​អោយ​រាប់រយ​លាន​រៀល ក៏​អត់​ឃើញ​ដូចគ្នា​ដែរ​៕