ខេត្តស្វាយរៀង÷ការិយាល័យប៉ូលីសចរាចរណ៍ខេត្តកាលពីព្រឹកម៉ោង៨.០០នាទីថ្ងៃទ៏២០ខែឧសភាឆ្នាំ២០១៥នេះបានបញ្ជូនខ្លួនអ្នកបើកបររថយន្តទេសចរណ៍ជនជាតិវៀតណាមដែលបើកបុករថយន្តដឹកកម្មករបណ្ដាលឲ្យស្លាប់និងរងរបួសធ្ថន់ស្រាលចំនួន៣៩នាក់ទៅសាលា
ដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់។ពាក់ព័ន្ធនិងការបញ្ជូនអ្នកបើកបរជនជាតិវៀតទៅតុលាការនេះលោកវរសេនីយ៍ទោ អ៊ុច សារ៉ន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ការបញ្ជូនខ្លួនអ្នកបើកបរឈ្មោះ ឡេ វ៉ាងទឹង ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរជាអ្នកបើកបររថយន្តដឹកអ្នកដំណើរទេសចរណ៍ក្រុមហ៊ុនហ៊ុនស្រ៊ុនហ៊ួរ15 SHមានទីលំនៅភូមិយិនធឹងឃុំធឹងធើយស្រុកត្រាអូងខេត្តវិនឡុងប្រទេសវៀតណាម។ប្រភពនោះបានបន្តថា កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៥វេលាម៉ោង៦.៤០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយតាមបណ្ដោយផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះគីឡូម៉ែត១៤២.១៤៣ស្ថិតក្នុងភូមិដើមពោធិឃុំស្វាយតាយានស្រុកំពង់រោទិ៍ខេត្តស្វាយរៀងរវាងរថយន្តម៉ាកហុីយ៉ាន់ដាយពណ៌ក្រហមលាយសពាក់ស្លាលេខភ្នំពេញ3C6335បើកយ៉ាងលឿនហើយវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកយ៉ាងពេញទំហឹងរថយន្តតូរីសម៉ាកហុីយ៉ាន់ដាយពណ៌បៃតងចាស់ពាក់ស្លាកលេខ
ភ្នំពេញ2Q7725ដែលបើកបរដោយឈ្នោះ ពៅ សុភ័ក្រ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរបើករថយន្តដឹកកម្មកររោងចក្រមានទីលំនៅភូមិព្រៃខ្លាឃុំពោធិរាជស្រុកស្វាយជ្រំបណ្ដាលឲ្យស្លាប់ចំនួន១៨នាក់ប្រុស២នាក់រងរបួសធ្ងន់ស្រាល២១នាក់សរុបទាំងអស់៣៩នាក់។ប្រភពបានបន្តថា ក្រោយធ្វើការសាកសួររួចទើបដឹងថាឈ្មោះ ឡេ វ៉ាងទឹង អ្នកបើកបររូបនេះគ្នានប័ណ្ណបើកបរនោះទេ ទើបសមត្ថកិច្ចយើងកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនខ្លួនអ្នកបើកបរល្មីសរូបនេះទៅតុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។លោក ជៀង អំ អភិបាលខេត្តមានប្រសាសន៍ថា ការបញ្ជូនខ្លួនអ្នកបើកបរជនជាតិវៀតណាមទៅតុលាការហើយនោះ លោកសុំឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុតព្រោះអ្នកបើកបររូបនោះបើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ខុសច្បាប់ទៅបុករថយន្តដឹកកម្មករស្លាប់១៨នាក់របួស២១ធ្ងន់ស្រាលជាកូនចៅរបស់ប្រជាពលរដ្ឋមិនមែនជារឿងធម្មតាត្រូវតែរឹតបន្តឹងឲ្យបានជាដាច់ខាត។
លោក ជៀង អំ បានបញ្ជាយ៉ាងតឹងរឹងបំផុតដល់សមត្ថកិច្ចគ្រប់ថ្នាក់គ្រប់ជុំនាញឲ្យរឹតបន្តឹងចំពោះក្រុមហ៊ុនដឹកអ្នកដំណើរទេសចរណ៍ទាងអស់ដែលបើកឆ្លងកាត់ខេត្តស្វាយរៀង ព្រោះរយះពេលកន្លងទៅនេះរថយន្តប្រភេទខាងលើនេះបើកបរលឿនៗណាស់ទើបមានគ្រោះថ្នាក់បែបនេះ។ប្រជាពលរដ្ឋបានសំណូមដល់សមត្ថកិច្ចទាំងអស់ពិសេសប៉ូលីសចរាចរណ៍មេត្តាមានវិធានការឲ្យបានតឹងរឹងបំផុតចំពោះរថយន្តក្រុងដែលបើកបរលឿនហួសល្បឿនបានកំណត់ឆ្លងកាត់ទឹកដីខេត្តស្វាយរៀងកុំមើលឃើញតែកំហុសបន្តិចបន្ទួចដូចជាមិនពាក់មួកការសុវត្ថភាពមិនដាក់កញ្ចក់មើលក្រោយជាដើមគឺប៉ូលីសចរាចរណ៍ហៅផាកពិន័យតាមច្បាប់មិនឲ្យរួចខ្លួននណាម្នាក់នោះទេ ចំពោះរថយន្តក្រុងបើកហួសល្បឿនយ៉ាងណាក៏ប៉ូលីសចរាចរណ៍ពុំដែលឃើញឃាត់យមមកផាកពិន័យនោះទេនៅតែបន្ដែតបណ្ដោយឲ្យក្រុមរថយន្តទេសចរណ៍ធ្វើព្យុះភ្លៀងស្រេចអំពើចិត្តមានន័យថា ដូចជិះសេះលែងដៃអញ្ចឹង៕




































