បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់បញ្ជូនទៅតុលាបន្ទាប់ពីពីបទប៉ុនប៉ងរំលោភនាងក្រមុំមិនបានសំរេចដែលប្រព្រឹត្តនៅភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង00និង30នាទីថ្ងៃចាប់ខ្លួន
លោក ជា ដាមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថាដោយយោងតាមយោងតាមការរៀបរាប់របស់នារីរងគ្រោះឈ្មោះ ស.រ.ប.ថ អាយុ23ឆ្នាំកាលពីថ្ងៃទី20ឧសភា2015ថា ជនសង្ស័យឈ្មោះ វ៉ាង វួត អាយុ30ឆ្នាំដែលមានទីលំនៅមិនពិតប្រាកដមុខរបរស៊ីឈ្នួលបានធ្វើសកម្មភាពប៉ុនប៉ងចាប់នាងរំលោភកាលពីរំលងអាធ្រាតថ្ងៃទី19ខែឧសភាឆ្នាំ2015ក្រោយពីសុំផ្ទះនាងស្នាក់នៅបានពីរថ្ងៃ។ទើបលោកចាត់កំលាំងអាវុធហត្ថមូលដ្ឋានធ្វើការនាំខ្លួនជនសង្ស័យមកសាកសួរ។
តាមជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់នារីរងគ្រោះមែនដោយខ្លួនគិតថានារីរងគ្រោះមានចិត្តលេីខ្លួនដែរ។
បន្ទាប់ពីបានសាកសួរកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តដេីម្បីចាត់ការតាមនីតិវិធីច្បាប់នារសៀលថ្ងៃទី21ឧសភា2015៕




































