​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ឈើ​អាណាធិបតេយ្យ​ស្តុក​នៅផ្ទះ​ជួល​លោក​អនុប្រធាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក សង្ស័យ​ឈើ​ឧកញ៉ា​សី​យកទៅ​ផ្ញើរ ដែល​មិនបាន​បង់លុយ​តាម​ការកំណត់​

0

​ខេត្តរតនគិរី៖ ផ្ទះជួល​លោក​អនុប្រធាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក សង្ស័យ​ឈើ​ឧកញ៉ា​សី​យកទៅ​ផ្ញើរ ត្រូវ​កម្លាំង​ជំនាញ​សហការ​ជាមួយនិង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ11301430_1615799001999822_1056394066_nកន្លែង​នៅ​កណ្តាល​ក្រុង​បាន​លុង​។ សកម្មភាព​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​នោះ​នៅវេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​របស់លោក​ឈ្មោះ ឈិន ថេ​ន ហៅ​ហ៊ើយ មាន​តួនាទី​អនុប្រធាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។
​លោក​ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​បាន​បញ្ជាក់ថា ការចុះ​បង្ក្រាប​និង​ដកហូត​ឈើប្រណិត​ប្រភេទ​ធ្នុង​ដែល​គេ​លាក់ទុក​ខុសច្បាប់​នេះ គឺ​ដោយសារ​ការសហការ​ជាមួយ​មន្ត្រី​ជំនាញ​មេព្រៃ​ខេត្ត ទើប​បង្ក្រាបបាន​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​បាន​ដោយ​ជោគជ័យ​យ៉ាងនេះ​។​
​បច្ចុប្បន្ន​ឈើ​ដែល​ស្តុក​ទុក​ខុសច្បាប់​នោះ​មន្ត្រី​ជំនាញ​ក៏បាន​ដឹក​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រីឯ​ម្ចាស់​ឈើ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រកមុខ​យកមក​ធ្វើ​កិច្ចសន្យា​ទៅតាម​ច្បាប់រដ្ឋបាល​ព្រៃឈើ​ផងដែ​ដរ​។​
​គួរបញ្ជាក់​ផងដែរ​ថា រោង​សិប្បកម្ម​ជាច្រើន​កន្លែង​ដែល​ធំៗ​មានដូចជា សិប្បកម្ម​ឈ្មោះ បេ តា​ហុក អាប​ក់ កុង​លី អា​វ៉ឹ​ង ហើយក៏​មាន​៥០-៦០​កន្លែង​ទៀត​ដែល​នៅ​ក្រុង​បាន​លុង​ដែល​សមត្ថកិច្ច​មិនទាន់​បង្ក្រាប ឈើ​ដែល​យក​ធ្វើ​សិប្ប​កម្មនេះ​មិនជា​ឈើ​ប្រភេទ​ដើម​គរ​នោះទេ គឺ​សិទ្ធ​តែ​ឈើប្រណិត​ដែលមាន​មុខកាត់​50​ទៅ​60 សង់ទីម៉ែត្រ និង​បណ្តោយ​ពី​៨០​ទៅ​១២០​សង់ទីម៉ែត្រ​។​11258622_1615798971999825_814074300_n
​មជ្ឈដ្ឋាន​ទូទៅ​រិៈ​គន់​មេព្រៃ​បរិស្ថាន​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀតថា បង្ក្រាប​តែ​ឈើ​ដែល​ឈ្មួញ​កាប់​ពី​ក្នុងព្រៃ​មក​ដាក់​លើ​ឡាន និង​ឈើ​ដែល​ស្តុក​ទុក​ក្នុងផ្ទះ បើ​បង្ក្រាប​តែ​របៀបនេះ​នៅពេល​ដ៏​ខ្លី​ខាង​មុ​នេះ​ឈើ​ដែល​នៅ​តំបន់​ឧទ្យាន​ជាតិ​វរៈជ័យ​ដែន​ជំរក​សត្វ​លំផាត់ តំបន់​ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​និង​រលាយ​សាបសូន្យ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​៕