ខេត្ដសៀមរាប៖ សពបុរសម្នាក់ត្រូវបានអ្នកបុកល្ហុងនិងអ្នកជិតខាងក្បែរហាងម៉ាស្សាប្រទះឃើញដេកស្លាប់បែកពពុះមាត់នៅមុខផ្ទះម៉ាស្សាកោសជប់៩៤៣នៅក្រោមដើមម្ខប់ យ៉ាងអាថ៌កំបាំង បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យ
ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលត្រូវបានគេប្រទះឃើញនៅវេលាម៉ោងប្រមាណ៤ ព្រឹកថ្ងៃទី២០ខែឧសភា ស្ថិតនៅចំនុចផ្លូវក្រវ៉ាត់ក្រុង ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
សាក្សីបានឲ្យដឹងថា ពួកខ្ញុំកំពុងបុកល្ហុងឲ្យភ្ញៀវម្នាក់ក៏ក្រឡេកទៅខាងផ្ទះម៉ាស្សាឃើញបុរសនោះដេកនៅក្រោមដើមម្ខប់ រួចក៏ស្រែកប្រាប់ម្ចាស់ផ្ទះថា អ្នកដែលនៅជាមួយដេកស្លាប់ឬដេកលេងនៅក្រោមដើមម្ខប់ នោះ ពេលនោះម្ចាស់ផ្ទះនិងបុគ្គលិកម៉ាស្សាចេញមកមើលក៏នាំគ្នាស្រែកថា អានេរខ្សែភ្លើងឆក់ស្លាប់ហើយ។
លោកអនុសេនីយត្រី ស៊ូ វ៉ាន់ដេត នាយនគរបាលប៉ុស្តិសង្កាត់ស្វាយដង្គំ បានប្រាប់ថា ក្រោយពេលកើតហេតុមានពលរដ្ឋបានរាយការមកថា មានករណីបុរសម្នាក់ដេកស្លាប់បែកពពុះមាត់នៅក្រោមដើមម្ខប់មុខផ្ទះម៉ាស្សាកោសជប់៩៤៣ពេលនោះលោកក៏បានដាក់កម្លាំងឲ្យចុះទៅពិនិត្យនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២០ខែឧសភាឆ្នាំ២០១៥ក៏ឃើញសាកសពដេកស្លាប់នៅពីចំហៀងផ្ទះម៉ាស្សាកោសជប់៩៤៣ក្រោមដើមម្ខប់ជាក់ស្តែង។លោកបន្តថា លុះព្រឹកថ្ងៃទី២១ខែឧសភាត្រូវបានកម្លាំងជំនាញបានចុះទៅធ្វើការហ៊ុំព័ន្ទកន្លែងសពជនរងគ្រោះដើម្បីរង់ចាំអយ្យការចុះទៅពិនិត្យម្តងទៀត។លោកបន្តទៀតថា ជនរងគ្រោះមានឈ្មោះ នួក នេរ ភេទប្រុសអាយុ២៥ឆ្នាំមានស្រុកកំណើតរស់នៅភូមិដូនឌីវ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ត
សៀមរាប។ បច្ចុប្បន្នមកសុំស្នាក់នៅផ្ទះម៉ាស្សាខាងលើដើម្បីរកការងារធ្វើ។ចំណែកបងស្រីដែលមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្វាយដង្គំមានឈ្មោះ នួក សាវន អាយុ៣៧ឆ្នាំមុខរបរលក់ដូររស់នៅស្រុកសូទ្រនិកម ត្រូវបានទាមទារសំណងពីម្ចាស់ផ្ទះម៉ាស្សាកោសជប់៩៤៣ ចំនួន៤០០០ពាន់ដុល្លាដើម្បីបញ្ចប់រឿង។រីឯម្ចាស់ផ្ទះម៉ាស្សាកោសជប់៩៤៣ទាំង២នាក់ប្តីប្រពន្ធមានឈ្មោះ ជី គឹមស៊ីន ភេទស្រីអាយុ៣៥ឆ្នាំមានមុខរបរបើកម៉ាស្សាកោសជប់៩៤៣ និងប្តីឈ្មោះ សួង រ៉េន អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិចំបក់ ឃុំតាំងក្រសាំង ស្រុកសន្ធុក ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅផ្ទះកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិសង្កាត់ស្វាយដង្គំកោះហៅមកបំភ្លឺក្នុងករណីអ្នកឆក់ខ្សែភ្លើង។
បច្ចុប្បន្នសាកសពត្រូវក្រុមគ្រួសារដឹកយកមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាបរងចាំអយ្យការនិងអ្នកជំនាញធ្វើកោសល្យវិច្ច័យសិន ទើបឲ្យយកទៅធ្ចើបុណ្យតាមប្រពៃណី៕



































