ដំណោះស្រាយ​រឿង​សហគមន៍​”​បឹង​តា​អឿ​”​ត្រូវ​ជាប់គាំង​ត្រឹម​អាជ្ញាធរខេត្ត​

0

 បាត់ដំបង​៖ ការរក​ដំណោះស្រាយ​រវាង​សហគមន៍​”​បឹង​តា​អឿ​”​ជាមួយនឹង​មនុស្ស​មានទឹក​លុយ​ មួយ​គ្រួសារ ត្រូវ​ជាប់គាំង​នៅត្រឹម​អាជ្ញាធរខេត្ត បន្ទាប់ពី​មន្ទីរជំនាញ​ចុះ​ដោះស្រាយ​តាមបែប​បុគ្គលនិយម​ រាប់សិប​លើក​រួចមក នៅតែ​គ្មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ដែលimage​រស់នៅ​ក្នុងភូមិ​ក្បាលថ្នល់​ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ទាំង​67​គ្រួសារ​នៅក្នុង​សហគមន៍ ដោយសារតែ​ប្រជាពលរដ្ឋ​ទាំង​នោះបាន​ប្រឆាំង​តវ៉ា​ទាមទារ​យក​ដី​បឹង​ដែលមាន​ក្បាលដី​លេខ​67 ដែលជា​បឹង​តាំងពី​បុរាណ​ មក​ទុកជា​សម្បត្តិ​រដ្ឋ ប៉ុន្តែ​បែរជា​ការិយាល័យ និង​មន្ទីរជំនាញ​ពុស​ជ្រៀក​ផ្ទៃ​បឹង​នោះ​ទៅអោយ​បុគ្គល​ ធ្វើជា​សម្បត្តិ​ឯកជន​ទៅវិញ​។​
កន្លងមក​ដែលមាន​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​មកហើយ​នោះ មន្ទីរជំនាញ​និង​អាជ្ញាធរ​ភូមិ ឃុំ​
ស្រុក ធ្លាប់បាន​ប្រកាស​និង​សម្រេច​រួចមកហើយ នៅក្នុង​វេទិការ​សាធារណ​:​មួយ​ដែល​បានធ្វើ​ឡើង​នៅក្នុង​ទីតាំង​វត្ត​បឹង​ឈូក ស្ថិតនៅក្នុង​ឃុំ​កំពង់​ព្រៀង ដោយ​ចាត់ទុក​ដី​បឹង​តា​អឿ​ជា​សម្បត្តិ​រដ្ឋ​ គឺ​មិន​អនុញ្ញាតិ​អោយ​បុគ្គល ឬ​អង្គភាព​ណាមួយ​យក​ដី​បឹង​នេះ​ធ្វើជា​កម្មសិទ្ធិឯកជន​ជាដាច់ខាត​។​ ហើយ​នៅក្នុង​អំឡុង​ឆ្នាំ​2015​នេះដែរ លោក​សួន សា​វ៉េ​ត អភិបាលស្រុក​សង្កែ​ក៏​ធ្លាប់បាន​ ចេញ​ដិ​ការ​និរាករណ៍​ម្តង​រួចមកហើយ​ដែរ ដោយបាន​កំណត់ថា​ដី​បឹង​តា​អឿ​ដែលមាន​ក្បាលដី​ឡូ​តិ៍​ លេខ​67​គឺជា​បឹង​យ៉ាងពិត​ប្រាកដ ដែល​ចាត់ទុកថា​ជា​បឹង​របស់​រដ្ឋ​ផងដែរ ដោយសារតែ​នៅក្នុង​អំឡុង​ ឆ្នាំ​2008​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​ទាំងអស់ បានទទួល​នូវ​ប្លង់​កាន់កាប់​កម្មសិទ្ធិ​ស្របច្បាប់ គឺ​មានន័យថា​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​ដឹកនាំ​ដោយ​លោក​ អនុប្រធាន​ចៅ គឹម​អូន (​បច្ចុប្បន្ន​ចូលនិវត្តន៍​) បាន​ចងក្រង​ជា​ប្លង់​ប្រព័ន្ធ ព្រមទាំង​បានកំណត់​យ៉ាងច្បាស់​ ថា​ឡូ​តិ៍​លេខ​67​គឺជា​ផ្ទៃ​បឹង​តា​អឿ​។​image (1)
ប្រមាណ​ជា​ពីរ​ខែ​កន្លងទៅ​ថ្មីៗ​នេះ នៅពេលដែល​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​សហគមន៍​
បានទទួល​នូវ​លិខិត​អនុញ្ញាតិ​ពី​លោក​អភិបាល​នៃ​គណ​:​អភិបាលខេត្ត ដែល​តម្រូវអោយ​ពួកគេ​ធ្វើការ​ស្តា​របឹង​នេះ​ឡើងវិញ ដើ​ម្បិ​បាន​ទឹក​ប្រើប្រាស់​នៅក្នុង​សហគមន៍​នា​រដូវប្រាំង​នោះ ស្រាប់​តែមាន​ទូរស័ព្ទ​ អន្តរាគមន៍​ពីនេះ​ពី​នោះ ដោយបាន​បញ្ជា​អោយ​ប្រជាពលរដ្ឋ​ផ្អាក​សកម្មភាព​ការស្តា​របឹង​នេះ​ជា​បណ្តោះ​អាសន្ន ដោយសារតែ​មានឈ្មោះ​ហេង ហុង និង​អ្នកស្រី​ម៉ាក់ ចាន់ថន ដែល​ចេញមុខ​ដោយ​លោក​> ឡេង ស្រ៊ុន បានមក​ប្រកាសថា​ដី​បឹង​នេះ​គឺជា​ដី​លំនៅដ្ឋាន​របស់​ពួកគេ​ទៅវិញ​។​
រឿង​ដែល​ស្មាន​មិន​ដល់​គឺ​នៅពេលដែល​ប្រជាពលរដ្ឋ​ទាំងអស់ កំពុង​ប្រឆាំង​តវ៉ា​ទៅ​អាជ្ញាធរ​
គ្រប់លំដាប់​ថ្នាក់​ដើម្បី​ទាមទារ​យក​បឹង​នេះ​មក​ទុកជា​សម្បត្តិ​រដ្ឋ ស្រាប់តែ​លោក​អ៊ូ ដា​រី ប្រធាន​មន្ទីរ​ រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​លួច​សំងំ​ពុស​ជ្រៀក​ដី​ឡូ​តិ៍​លេខ​67​នោះ​ទៅជា​ក្បាលដី​ លេខ​1338​និង​1339​ទៅវិញ​ក្នុង​គោលបំនង​ប្រគល់​ដី​នេះ​ទៅអោយ​បុគ្គល​ដែលមាន​ទឹកប្រាក់ នា​អំឡុង​ ឆ្នាំ​2014 យ៉ាង​ស្ងៀមស្ងាត់ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​មិន​ពេញចិត្ត​ព្រមទាំង​បាន​ផ្ទុះ​កំហឹង​ យ៉ាងខ្លាំង​ទៅនឹង​ទង្វើ​នេះ រហូតដល់​ប្រជាពលរដ្ឋ​ហ៊ាន​បោះបង្គោល​លើក​បដា ដែលមាន​ខ្លឹមសារ​ សុំអោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​រក​យុ​ត្តិ​ធ៌​ម​ដើម្បី​ទាមទារ​យក​បឹង​នោះមក​ទុក ជា​សម្បត្តិ​រដ្ឋ និង​ដើម្បី​រក្សាទុក​ទឹក​ស្រោចស្រព​ស្រែប្រាំង​នៅក្នុង​តំបន់​នេះ​នា​រដូវប្រាំង​ផងដែរ​។​មិន​ត្រឹម​
តែប៉ុណ្ណោះ​ទេ គឺ​ពួកគាត់​បាន​បញ្ជូន​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​បឹង​តា​អឿ​នេះ​ទៅដល់​លោក​អភិបាលខេត្ត​ ថែម​ទៀតផង​ដើម្បីអោយ​លោក​ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​។​
ប៉ុន្តែ​រហូតមក​ដល់ពេលនេះ អាជ្ញាធរខេត្ត​នៅតែ​បន្តទៅ​អោយ​ខាង​ជំនាញ​ជា​អ្នកដោះស្រាយ​ដដែល ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​ចិត្តជា​ខ្លាំង ដោយសារតែ​ពួកគាត់​យល់ថា​ខាង​ មន្ទីរជំនាញ​មាន​ទំនោរ​បែប​បុគ្គលនិយម​រួចទៅហើយ​។​ក្នុង​ជំហរ​របស់​ប្រជាពលរដ្ឋ​នាពេលនេះ​គឺ​ប្រឆាំង​ ដាច់ខាត​មិន​អនុញ្ញាតិ​អោយ​បុគ្គល​មួយ​ក្តាប់​តូច​នេះ​ទន្ទ្រាន​យក​ដី​បឹង​តា​អឿ​មក​ធ្វើជា​កម្ម​សិទ្ធ​ឯកជន​ឡើយ​ព្រោះ​នៅក្នុង​តំបន់​នេះ​គ្មាន​ប្រភពទឹក​ទាល់តែសោះ ដោយ​សំអាង​ទៅលើ​បឹង​នេះ​តែមួយគត់​ជាទី​រំពឹង​
ក្នុងការ​រក្សា​ទឹក​ទុក​ប្រើប្រាស់​នៅក្នុង​សហគមន៍​។​image (2)
តាមរយ​:​ទូរស័ព្ទ​កាលពី​ថ្ងៃទី​20-5-15 វេលា​ម៉ោង​11,09​នាទី​ព្រឹក លោក​អភិបាលខេត្ត​
ច័ន្ទ សុផល បាន​លើកឡើងថា បញ្ហា​នេះ​លោក​នឹង​ខិតខំ​ព្យាយាម​ធ្វើការ​សម្របសម្រួល​លើ​ភាគី​ ទាំងសងខាង​ដើម្បី​បញ្ចប់​នូវ​ការវិវាទ​នេះ ប៉ុន្តែ​បើ​លោក​អស់​លទ្ធភាព ព្រមទាំង​មិនអាច​រក​ច្រកចេញ​មិនបាន​ទេនោះ គឺ​លោក​នឹង​បញ្ជូន​ទៅតាម​ដំណាក់កាល​នីមួយៗ​បន្តទៅទៀត​។​
រឿង​បញ្ហា​”​បឹង​តា​អឿ​”​គឺជា​ជំងឺមហារីក​មួយ​ដែលមាន​សភាព​រុ​ាំ​រ៉ៃ​ជាទីបំផុត ព្រោះ​បាន​អូស​
បន្លាយពេល​មកជា​យូរ​ឆ្នាំ​មកហើយ​គឺ​តាំងពី​អាណា​ត្តិ​មុន​មកម្ល៉េះ រហូតមក​ទល់នឹង​ពេលនេះ​នៅតែ មិនអាច​រក​ដំណោះស្រាយ​បាន ដោយ​កំពុងតែ​នៅជាប់​គាំង​ត្រឹម​អាជ្ញាធរខេត្ត​តែម្តង ចំណែក​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​បឹង​តា​អឿ​ទាំងមូល​កំពុង​រង់ចាំ​ដោយ​ក្តី​អន្ទះសារ ដោយសារតែ​រដូវភ្លៀង​កាន់តែ​ខិតជិត​ចូល​មកដល់​ទៅហើយ​ដែរ​៕