ពោធិ៍សាត់៖ ម៉ូតូមួយគ្រឿងលុយទូស័ព្ទដៃពីគឿងត្រូវបានជនមិនស្គាល់មុខចូលក្នុងផ្ទះមករើកកាយតាមចិត្ត ដូចផ្ទះខ្លួនឯងរូចយកទ្រព្យសម្បត្តិទាំងនោះយកទៅបាត់ដោយសុវត្ថភាព អស់ជាច្រើនម៉ោងទើបម្ចាស់ផ្ទះភ្ញាក់ពីដំណេក ទាំងរវើេវាយភ័យស្រឡាំងកាំង ព្រោះតែ
បាត់ម៉ូតូនិងលុយ ក៍រត់ទៅប្ដឹងសមត្ថកិច្ច ចុះមកពិនិត្យកន្លែងកើតហែតុឃើញសល់តែភ័សតាង របស់ចោនៅថ្នាំសណ្ដំពីដុំក្បែរផ្ទះប៉ុណ្ណោះ។ ហែតុការណ៍បានកើតឡើងកាលពីយប់អាទ្រាធវេលាម៉ោង២និង២៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ក្នុងភួមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។លោក ញឹក សុខគារ អធិការងនគរបាលស្រុកក្រគរទទួលផែនសន្តិសុខបានឲ្យដឹងថា ផ្ទះជនរងគ្រោះដែលត្រូវជនសង្ស័យប្រព្រិត្តអំពើចោរកម្មដាក់ថ្នាំសណ្ដំចូលលូចទ្រព្យសម្បត្តិនោះឈ្មោះ ឆែម ឆេ អាយុ៤៨ឆ្នាំនិងប្រពន្ធឈ្មោះទី បាន អាយុ៤៧ឆ្នាំរស់នៅភួមិកើតហែតុខាងលើ។ លោកបន្តថា បើតាមជនរងគ្រោះរៀបរាប់ក្រោយពេលកើតហែតុបានឲ្យដឹងថា ម៉ូតគាត់ដែលត្រូវចោចូលលូចយកទៅបសត់នោះជាប្រភេទម៉ូតូC១២៥ពណ៍ខ្មៅ គ្មានស្លាកលេខសេរី២០១៤ បានទុកនៅក្រោមផ្ទះក្នុងឃ្លុបក្បែរពួកគាត់ដេកដូចសព្វដង ដោយនៅយប់ថ្ងៃកើតហែតុនោះគាត់មានអារម្មណ៍ថាងងុយដេកទន់ត្របក់ភ្នែកយ៉ាងខ្លាំង ជាមួយប្រពន្ធ ក៍ប្រាស់ដេកលក់មិនដឹងខ្លួនទាំងអស់គ្នា។ ស្រាប់តែជិតភ្លឺពួកគាត់ក៍បានភ្ញាក់ពីដំណេកក្នុងសភាពរវើរវាយផង ក៍ក្រឡេកមើលម៉ូតូបាត់ឈឹង ហើយបាត់ទាំង
ទូរស័ព្ទដៃពីគ្រឿងសាំសុងមួយគ្រឿងនិងណូគារមួយគ្រឿង រួមទាំងលុយក្នុងខោគាត់ញាត់ចូលក្រោមគ្រែចំនួន៣០ម៉ឺនរៀល និង លុយកូនគាត់១០ម៉ឺនរៀលទៀត ត្រូវចោរើកកាយពេញផ្ទះយកទៅបាត់អស់តែម្ដង។លោក ញឹក សុខគារ បានបញ្ជាក់ថាករណីនេះកើតដោយជនរងគ្រោះរាយការណ៍និងមានបណ្ដឹងមកដល់សមត្ថកិច្ចភ្លាមកម្លាំងយើងក៍ទៅពិនិត្យ ដល់កន្លែងកើតហែត ឃើញថាជនសង្ស័យបានទុកបន្សល់នៅវត្ថតាង ថ្នាំសណ្ដំឲ្យដេកលក់ពីកន្លែងក្បែរជនរងគ្រោះ ឲ្យដេកលក់រូចពួកវាធ្វើសកម្មភាពមួយសេរីយកម៉ូតូទូរស័ព្ទដៃនិងលុយទៅបាត់តែម្តង៕ លោកបញ្ជាក់ថាករណីនេះជនសង្ស័យអាជាអ្នកស្គាល់ជិតស្និតនិងជនរងគ្រោះហើយព្រោះដឹងក្រឡុកក្រលៀនរបស់ទុកដាក់នៃជនរងគ្រោះទាំងអស់ សួម្បីតែលុយដាក់ក្នុងខោក្រោមគ្រែក៍ពួកវារកឃើញយកទៅអស់ដែរ តែយ៉ាងណានគរបាលយើងបានបន្តស្រាវជ្រាវមុខសញ្ញានេះហើយ៕



































