កំពង់ឆ្នាំង៖ ប្រជាការពារភូមិត្រពាំងគរ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ៧នាក់បានរងរបួសធ្ងន់និងស្រាលដោយត្រូវក្រុមក្មេងស្ទាវជាច្រើននាក់ដែលរស់នៅភូមិជាប់គ្នាកាន់ដំបងព្រួតគ្នាដេញវាយដោយគ្មានមូលហេតុ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ខណះដែលក្រុមប្រជាការពារទាំងអស់ខាងលើនេះកំពុងតែការពារសន្តិសុខក្នុងពិធីរាំលេងកំសាន្តក្នុងបុណ្យខូបកំណើតកូនអ្នកភូមិម្នាក់នៅក្នុងភូមិត្រពាំងគរ។

លោក សួស សារ៉ន ដែលជាប្រធានក្រុមប្រជាការពារក្នុងភូមិ និងជាជនរងគ្រោះក្នុងហេតុការណ៏ខាងលើនេះ បាននិយាយអោយដឹងថា៖ នៅយប់កើតហេតុលោកបានដឹកនាំកម្លាំងក្រុមប្រជាការពារចំនួន៧នាក់ ការពារសន្តិសុខក្នុងពិធីខាងលើ ដោយបានរៀបចំដាក់កម្លាំងប្រជាការពារនៅជុំវិញកន្លែងរាំរែក ដោយព្រោះតែខ្លាចមានរឿងរ៉ាវកើតឡើងដោយហេតុការណ៍ផ្សេងៗ។
នៅម៉ោងជាង១០យប់ពេលដែលចប់បទញាក់១បទក្នុងពេលរាំលេង ក្រុមក្មេងស្ទាវ១ក្រុមក៏នាំគ្នាចេញពីវង់ដើរចេញមកក្រៅ ខណះនោះក៏មានក្រុមប្រជាការពាររបស់លោក៣នាក់ឈរនៅក្បែរច្រកចេញនោះផងដែរ ពេលឃើញក្រុមប្រជាការពារ ក្រុមក្មេងស្ទាវទាំងនោះក៏បាននិយាយឌឺដងអោយថា អញចង់វាយពួកអាឯងអោយរបួតមួកពីក្បាលដល់ហើយ។ ពេលដែលឮក្រុមក្មេងស្ទាវទាំងនោះនិយាយបែបនេះ ក្រុមប្រជាការពាររបស់លោកក៏បានសួរទៅក្រុមក្មេងទាំងនោះវិញថា ហេតុអីបានជាពួកឯងចង់វាយក្បា លពួកខ្ញុំ គ្រាន់តែពួកគាត់សួរតែប៉ុណ្ណឹង ពួកក្រុមក្មេងស្ទាវទាំងនោះបាននាំគ្នាទាញយកអុសម្នាក់១ដើមៗនៅក្នុងគំនរអុសក្បែរនោះ វាយមកលើក្រុមប្រជាការពាររបស់លោកតែម្តង បណ្តាលអោយប្រជាការពារចំនួន៧នាក់ដែលទប់ស្កាត់ហេតុការណ៍នេះរងរបួសធ្ងន់និងស្រាល។ក្រោយពេលបង្កហេតុពួកក្រុមក្មេងស្ទាវបាននាំរត់គេចបាត់ស្រមោលអស់ ព្រោះតែខ្លាចសមត្ថកិច្ចមកដល់ចាប់ខ្លួន។
លោកមេភូមិត្រពាំងគរ បាននិយាយអោយដឹងថា៖ក្រុមក្មេងស្ទាវៗទាំងអស់នោះត្រូវបានគេស្គាល់ថា ពួកគេមានទីលំនៅក្នុងភូមិអូររោងដែលមានព្រុំប្រទល់ភូមិជាប់គ្នានិងភូមិត្រពាំងគររបស់លោក។នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥នេះ ជនរងគ្រោះទាំងអស់នឹងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលជ្រៃបាក់ ដើម្បីអោយសមត្ថកិច្ចវែកមុខជនដៃដល់ ចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕




































