​លោកគ្រូ​បង្រៀន​ម្នាក់​ប្រតិកម្ម​ជាមួយ​សាលាក្រុង​កំពង់ឆ្នាំង​អោយ​រុះរើ​សំយាបផ្ទះ​គាត់​ចេញ​ពីលើ​ចំណីផ្លូវ តែ​ផ្ទះ​១​ល្វែង​៣​ជាន់​ចេញ​ប្លង់​អោយគេ​សង់​នៅលើ​ចំណី​ទាំងស្រុង​មិន​ទើស​ផ្នែក​ទៅវិញ​

0

​​កំពង់ឆ្នាំង​៖​លោកគ្រូ​បង្រៀន​ម្នាក់​មានប្រតិកម្ម​ដាក់ពាក្យ​ប្តឹង​សុំ​អ្នកកាសែត​អោយ​កាសែត​ជួយ​អន្តរាគមន៍​ចេញ​ផ្សា យ ដោយ​ប្រាប់ថា​ព្រោះតែ​ភាពអយុត្តិធម៌​របស់លោក​អភិបាលក្រុង​កំពង់ឆ្នាំង តាម​បញ្ជា​រលោក​អភិបាលខេត្ត បានចេញ​លិខិត​២​ដង​ហើយ​អោយ​គាត់​រុះរើ​សំយាបផ្ទះ​ចេញពី​លើដី​ចំណីផ្លូវ ដោយឡែក​ផ្ទះថ្ម​១​ល្វែង​៣​ជាន់​ជា​សំណង់​ដ៏​រឹងមាំ​នៅ​ម្ខាង​ផ្លូវ​ម្នាក់​ជាប់​គ្នា របស់​មន្ត្រី​សាលាខេត្ត​ម្នាក់​ត្រូវបាន​គេ​ចេញ​ប្លង់រឹង​អោយ​សាងសង់​នៅលើ​ដី​ចំណីផ្លូវ​ទាំងស្រុង​បែរជា​ស្ងាត់ឈឹង មិនត្រូវ​បាន​គេ​ទើសភ្នែក​អោយ​រុះរើ​ឡើយ​ដែល​នេះ​ជា​រឿង​អ​យុ​ត្តិ​ណាស់​សំរាប់​គាត់​។​
​ ​លោក សួន រិទ្ធី ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត មាន​ទីលំនៅ​ក្នុងភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ បាន​កាន់​ឯកសារ​ពាក់​ព​ន្ធ័ និង​លិខិត​សុំ​ប្តឹង​អោយ​អ្នកកាសែត និង​ទូរទស្សន៍​ហង្ស​មាស​ជួយ​អន្តរាគមន៍​ក្នុង​រឿង​ខាងលើនេះ ដោយ​លោក​បានបញ្ជាក់​អោយដឹងថា​៖​ផ្ទះថ្ម​របស់​លោ កបាន​សាងសង់​នៅ​ឆ្នាំ​២០០៩​ដោយមាន​ប្លង់​និង​ច្បាប់​ត្រឹមត្រូវ ហើយ​បាន​សង់​សំយាប​បន្ថែម​ប្រវែង​៣.៩០​ម៉ែត្រ​នៅលើ​ចិញ្ចើមផ្លូវ ដោយ​វាស់​ពី​អ​ក្ស័​ផ្លូវ​មក​ជញ្ជាំង​សំយាបផ្ទះ​គាត់​មាន​ប្រវែង​៨,៣០​ម៉ែត្រ​ទាំង​ខាងមុខ​និង​ខាង​ក្រោ យ​ផ្ទះ និង​បានធ្វើ​កិច្ចសន្យា​ជាមួយ​លោក​មេភូមិ​ថា បើ​រដ្ឋ​តម្រូវការ​គាត់​និង​រុះរើ​សំ​យា​ផ្ទះ​គាត់​ចេញ​វិញ​។​
​ ​ចំពោះ​លិខិត​ជូនដំណឹង​លេខ​១១​ចុះ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៥ និង​លិខិត​លេខ​១៧​ចុះ​ថ្ងៃទី​១២​ខែឧសភា ឆ្នាំ​២០១៥ លើក​ទី​២​របស់លោក​អភិបាលក្រុង អោយ​គាត់​រុះរើ​សំយាបផ្ទះ​ចេញពី​ចំណីផ្លូវ​គាត់​មិន​បដិសេធន៍​ទេ ប៉ុន្តែ​លោក​សុំ​សួរ​ទៅ​លោក​អភិបាលក្រុង​វិញ​ថា​៖​ចុះ​ផ្ទះថ្ម​ដ៏​រឹងមាំ​១​ល្វែង​៣​ជាន់ ដែល​លោក​អភិបាលក្រុង​និង​ខេត្ត​ចេញ​ប្លង់​អោយ​មន្ត្រី​សាលាខេត្ត​ម្នាក់ សាងសង់​ផ្ទះ​ក្នុង​ឆ្នាំ​២០១៤​និង​ទើបតែ​រួចរាល់​ក្នុង​ដើមឆ្នាំ​២០១៥​នេះ​នៅលើ​ចំណីផ្លូវ​តែ​ម្តងនោះ ម្តេច​មិន​អោយគេ​សង់ផ្ទះ​អោយមាន​គម្លាត​ពី​អ​ក្ស័​ផ្លូ​ង​ដូចគ្នា ដែល​មុខផ្ទះ​នោះ​មាន​គម្លាត​ពី​អ​ក្ស័​ផ្លូវ​តែ​៣,៣០​ម៉ែត្រ និង​ផ្នែក​ខាងក្រោយ​ផ្ទះ​គឺ​សង់​ពីលើ​ចំណីផ្លូវ​អស់​តែម្តង ហើយ​ម្តេចក៏​មិន​ប៉ះពាល់​សោ​ភ​ណ័​ភាព​និង​សណ្តាប់ធ្នាប់ និង​អោយគេ​រុះរើ​វាយចោល​ផ្ទះ ដូច​សំយាបផ្ទះ​របស់គាត់​ផង​។​ការធ្វើ​បែបនេះ​ចំពោះ​រូបគាត់​តែម្នាក់ឯង​គឺ​ពិតជា​អយុត្តិធម៌​ណាស់ ដោយហេតុនេះ​គាត់​មិនអាច​រុះរើ​សំយាបផ្ទះ​តែម្នាក់ឯង​បានឡើយ​។​
​ ​ទាក់ទង​រឿង​ខាងលើនេះ​លោក ស៊ិន សូត ប្រធាន​ធាន​សុរិយោដី​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹង​នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥​នេះ​ថា​៖​ការចេញ​ប្លង់​អោយ​មន្ត្រី​សាលាខេត្ត​សាងសង់​ផ្ទះ​នៅ​ចំណុច​ខាងលើនេះ​គឺ​លោក​បាន​ធ្វើតាម​ការស្នើសុំ​របស់​ម្ចាស់ផ្ទះ និង​ការឯកភាព​ពី​លោក​អភិបាលក្រុង និង​លោក​អភិបាលខេត្ត​គឺ លោក​មិនមែនជា​អ្នកសម្រេច​ចេញ​ប្លង់​អោយ​នោះទេ​។​
​ ​ចំណែក​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​វិញ​បានបញ្ជាក់​អោយដឹង​នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥​នេះដែរ​ថា​៖​ករណី​ខាងលើនេះ​ជាការ​បញ្ជារ​របស់លោក​អភិបាលខេត្ត ដើម្បី​រក្សា​សោ​ភ​ណ័​ភាព សណ្តាប់ធ្នាប់ និង​បញ្ចៀស​គ្រោះថ្នាក់​នៅក្នុង​ក្រុង​។​ម្យ៉ាងទៀត​លោក​សុំអោយ​ពិនិត្យមើល​ប្លង់​ផ្ទះ​របស់លោក សួន រិទ្ធី តើ​សុំច្បាប់​ធ្វើ​ផ្ទះ​ទំហំ​ប៉ុន្មាន​ពេលនេះ​ទំហំ​ផ្ទះ​គាត់​ធ្វើ​លើស​ប៉ុន្មាន មិនតែប៉ុណ្ណោះ​មាន​ទាំង​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​និង​មន្ត្រី​សុរិយោដី​មុន​ពេលធ្វើ​សំយាបផ្ទះ​នៅលើ​ចំណីផ្លូវ​ទៀតផង រឿង​ខាងលើនេះ​លោក សួន រិទ្ធី កុំ​ចេះដឹង​ជាង​អាជ្ញាធរ ទៅ​ចង្អុល​រឿង​ផ្ទះ​ផ្សេង​នោះ​។​ចំណែក​ផ្ទះថ្ម​របស់​មន្ត្រី​សាលាខេត្ត សុំ​ពិនិត្យមើល​ប្លង់​គេ​ទៅ គេ​សុំច្បាប់​ធ្វើ​ផ្ទះ​ទំហំ​ប៉ុន្មាន និង​គេ​បានធ្វើ​ផ្ទះ​ទំហំ​ប៉ុន្មាន គឺ​មិន​ហួស​ពី​ប្លង់​ដែល​អាជ្ញាធរខេត្ត​ចេញ​អោយ​នោះឡើយ​។​DSC04479
​ ​ករណី​ខាងលើនេះ​មតិ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​៖​គឺ​ម្ចាស់ផ្ទះ​ទាំង​២​ពិតជា​សាង់​សង់ផ្ទះ និង​សំយាប​​រំលោភ​យក​ចំណីផ្លូវ​ដូចគ្នា ដោយមាន​មន្ត្រី​ខិលខូច​និង​អាជ្ញាធរ​គាំទ្រ និង​ចេញ​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់​អោយគេ​ទៀតផង ប៉ុន្តែ​បែរជា​លោក​អភិបាលខេត្ត និង​លោក​អភិបាលក្រុង​មើល​ទើសភ្នែក​តែ​សំយាបផ្ទះ​ដែល​គេ​អាច​រុះរើ​បាន​ដោយ​ងាយ​ទៅវិញ ចំណែក​ផ្ទះថ្ម​រឹងមាំ​របស់​មន្ត្រី​សាលាខេត្ត​ដែល​សង់​រំលោភ​យក​ដី​ចំណីផ្លូវ​ស្ទើរតែ​អស់​ទៅហើយនោះ​នៅ​ច្រងាងៗ បែរជា​មិន​ទើស​ផ្នែក​ទៅវិញ រឿងនេះ​ប្រជាពលរដ្ឋ​បាន​និយាយថា​៖​រឿង​លុយ​និង​បក្ខពួក ពិតជា​លេខ​១ ឯ​អា​មួយទៀត​នោះ​ពិតជា​លេខ​២​មែន ទើប​មានរឿង​ប្រតិកម្ម​ខាងលើនេះ​ដែល​គេ​លើកឡើងថា​លោ ក​អភិបាលខេត្ត​ស្រឡាញ់​មន្ត្រីរាជការ​ជា​កូនចៅ​មិន​ស្មើគ្នា​ឡើយ​៕​កំពង់ឆ្នាំង​,​