ខេត្តកណ្តាលៈបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្លាក់ពីលើស្ពានអ្នកលឿងចំសរសរ
គ្រឹះស្ពានផ្នែកខាងក្រោម ដែលមានកំពស់ប្រហែល១០ម៉ែត្រស្លាប់មួយរំពេច ។
ហេតុការនេះបង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទី
ល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ត្រង់ចំណុច សរសរស្ពានចុងកាបខាងក្បូងត្រើយ
ខាងលិច ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណ មានអាយុប្រហែល៣៥ឆ្នាំ ពាក់អាវពណ៏សដៃវែងឆ្នូតខ្មៅ ស្លៀកខោក្រឡាការ៉ូជើងខ្លីសម្បុរខ្មៅស្រអែមសក់ស្លូតដុះពុកមាត់ចង្កា បានធ្លាកពីលើស្ពាន់ទៅត្រូវគ្រឹះសសរថ្មស្ពានខាងក្រោម បែកក្បាលផ្នែកខាងក្រោយ រយះចេញខួរស្លាប់ភ្លាមមួយរំពេចនៅនឹងកន្លែង ។
ប្រពភកន្លែងកើតហេតុនិយាយថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះដើរចុះពីលើស្ពានតាមជណ្តើរនៃផ្នែកសរសរចុងកាបខាងក្បូងគល់ស្ពានខាងលិចស្រាប់តែចុះមកដល់បង្កាន់ដៃត្រង់ធ្នឹម គេឃើញជនរងគ្រោះបានអើតតាមចន្លោះបង្កាន់ដៃចូលជាងពាក់កណ្តាលខ្លួនក៏ដូងធ្លាក់មកក្រោមទើលើគ្រឹះសសរថ្មស្ពាន បែកក្បាលចេញខួរស្លាប់តែម្តង សមត្ថកិច្ចសូមធ្វើការអំពាវនាវបើសិនជាបងប្អូនប្រជាពលរដ្ធណាមានបាត់សមាជិកគ្រួសារដូចភិនភាគខាងលើ រឺមានការសង្សយ័សូមមកទំនាក់ទំនងជាមួយសមត្ថកិច្ច អាជ្ញាធរស្រុកលើកដែក ខេត្តកណ្តាលដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕ 



































