របាំង​ថ្ម​ពុះ​ចែក​ទ្រួង​នៅ​ចំណុច​ផ្លូវជាតិលេខ​២​បាន​បាក់​រង​កា​ខូច​ខាត់​យ៉ាង ដោយ​រថយន្ត​រ៉េ​ហ្វ័​រមួយ​គ្រឿង​បើក​បុក​ពេញ​ទំហឹង​

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បើក រថយន្ត​រ៉េ​ហ្វ័​រមួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រួងផ្លួវ​បណ្ដាលឲ្យ​បាក់អស់​២​កង់​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងច្រ​ង៉ាង នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង SCG កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​០៩​ខែ​មេសា ឆ្នាំ​២០១៤

តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​
​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ម​យ​យ​គ្រឿង​ម៉ាក រ៉េ​ហ្វ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-2644 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ជិះ​ស្ត្រី​ម្នាក់​ទៀត​រួម​ដំណើរ​ផង​នោះ ក៏​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុច​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង ក៏​ជ្រុល​ចង្កូត​ទៅ​បុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់​២​កង់​ហើយ​ចំណែក​រថយន្ត​បង្ក​នេះ​ក៏​បាន​ក្រឡាប់​ផ្ងា​មួយ​ចំហៀង ធ្វើឲ្យ​ម្ចាស់​រថយន្ត​រងរបួស​ទាំង​ពីរ​នាក់​ផង​ដែរ ។


​ភ្លាមៗ​នោះ​រថយន្ត​សាមុយ​ក៏​បាន​មក​ដឹក អ្នករងរបួស​យកទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ ចំណែក​រថយន្ត​បង្ក​វិញ​ត្រូវបាន​សមត្ថកិច្ច​ផ្នែក​ចរាច​រណ៏ វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយ៉ាល័យ​ចរាចរណ៍ជើងគោ​ករា​ជ​ធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​ទៅតាម​ផ្លួវច្បាប់​៕

1 3