​មេឃុំ​សំបួរ ស្រុក​មង្គល​បូរី​ត្រូវ​ប្រធាន​សហគមន៍​នេសាទ​ចំនួន​បី​ប្តឹង​ភ្ជួរ​យក​ដី​បឹង​ធ្វើ​កម្ម​សិទ្ធ​ប្រមាណ​បី​ហិច​តា​

0


​បន្ទាយ​មាន​ជ័​យៈ​ប្រធាន​សហគមន៍​នេសាទ​ចំនួន​៣ បាន​ប្តឹង​លោក​មេឃុំ​សំបួរ របស់​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បានធ្វើ​សកម្មភាព​ភ្ជួរ​យក​ដី​បឹង​ធម្មជាតិ ចំនួន​៣ ដែល​ស្ថិតនៅក្នុង​ភូ​សាស្ត្រ​សហគមន៍​ដូន​ឡឹ​ក ធ្វើជា​កម្ម​សិទ្ធ​និង​ផ្តួលរំលំ​បង្គោល​បេតុង​កំណត់​ព្រំដី​បឹង ។
តាម​ពាក្យបណ្តឹង និង​ការលើកឡើង​ពី​ប្រធាន​សហគមន៍​ដូន​ឡឹ​ក សហគមន៍​ស្រ​ណា​ល សហគមន៍​សំបួរ បានអោយដឹងថា សកម្មភាព​ភ្ជួរ​រាន រំលោភ​យក​ដី​បឹង​ធម្មជាតិ​ពី​សំណាក់​លោក គង់ សុគន្ធ មេឃុំ​សំបួរ​បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​១៧ ឧសភា ២០១៥ កន្លងទៅនេះ ហើយ​ការ​ភ្ជួរ​រាស់​នេះ​ក៏បាន ផ្តួលរំលំ​នូវ​បង្គោល​កំណត់​ព្រំប្រទល់​បឹង​ធម្មជាតិ ទាំង​៣ ដែលមាន​បឹង​ដង្កៀបក្តាម​ធំ បឹង​ដ​ង្គៀ​ប​ក្តាម​តូច និង​បឹង​ត្រពាំង​ព្រីង អស់​ចំនួន​៨​បង្គោល​ដែ​ធ្វើ​អំពី​ប៉េ​តុង ក្នុងចំណោម​បង្គោល​ទាំងអស់​១៦​ដើម ។ បឹង​ដែល​លោក​មេឃុំ​រំលោភ​យក​នេះ​មាន​ផ្ទៃដី​ចំនួន​ប្រមាណ​ជា​បី​ហិច​តា ហើយ​បឹង​ទាំង​៣​នេះ​ស្ថិតក្រោម​ការមើល​ថែ និង​គ្រប់គ្រង​របស់​សហគម​ន៍​ដូន​ទ្បឹ​ក​។​IMG_4737
ជាមួយនិង​បញ្ហា​ខាងលើនេះ​លោក ហ៊ី សេង​គ្រី នាយ​សង្កាត់​ជលផល​ស្រុក​មង្គល​បូរី បានបញ្ជាក់​អោយដឹងថា ពិតជា​មានការ​ភ្ជួរ​រាន លើដី​បឹង​ធម្មជាតិ​ខាងលើ​ពី​សំណាក់​លោក​មេឃុំ​សំបួរ​ពិតមែន តែ​ដែលថា​គាត់​រំលោភ​យក​ដី​បឹង​គឺ​មិនអាច​ទៅរួច​ទេ ដោយសា​តែ​បឹង​នេះ​ត្រូវបាន​កំណត់ថា ជា​បឹង​ធម្មជាតិ​រួចហើយ ដោយឡែក​ការ​ភ្ជួរ​រំលោភ និង​ប៉ះ​បង្គោល​កំណត់​ព្រំ​បឹង​ខាងលើ មិនមែន​លោក​មេឃុំ​ផ្ទាល់​ជា​អ្នកធ្វើ​នោះទេ គឺ​អ្នកបើក​ត្រាក់ទ័រ មិន​ប្រយ័ត្ន និង​ជ្រុល​ចូល​ដី​បឹង ហើយ​ករណីនេះ​នៅ​ព្រឹក​ម្សិលមិញ​លោក​មេឃុំ​បាន ចាត់​អោយមាន​ការបោះបង្គោល​ឡើងវិញ ។​
ក្នុង​រឿងនេះ​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក គង់ សុគន្ធ មេឃុំ​សំបួរ​បានទេ​៕​ដោយ​:​ឃិន គ​ន្ធា​