បែកធ្លាយ​រឿង​ដីព្រៃ​ជាង​២០០​ហិច​តា ត្រូវបាន​ប្រជា​ពល​រដ្ន​ចោតថា​លោក អ៊ឺ​ម​ថន អភិបាលស្រុក​កំពង់ស្វាយ​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​ឈូសឆាយ​អត់​ច្បាប់​

0

​កំពង់ធំ​= ដីព្រៃ​ជាង​២០០​ហិច​តា ត្រូវបាន​ប្រជា​ពល​រដ្ន​ចោតថា​លោក​អ៊ឹម​ថន អភិបាលស្រុក​កំពង់ស្វាយ ឃុ​ត​ឃិត​ជាមួយ លោក​យស់ បញ្ញា​រិ​ទ្ធ អភិបាលរង​ស្រុក ព្រមទាំង​អាជ្ញា​ធ័​រ ដែនដី អោយ​ឈ្មួញ​ឈូសឆាយ​ដោយ​គ្មាន​ច្បាប់ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​នី​ពេជ្រ ឃុំ​នី​ពេជ្រ Image26ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​
បើតាម​ប្រភព​ព​ត័​មាន​ពី​ប្រជា​ពល​រដ្ន​និង​មហាជន​ជួរ​មន្ដ្រីរាជការ​បានអោយ​ដឹងថា លោក​អ៊ឹម ថន អភិបាលស្រុក​កំពង់ស្វាយ និង​លោក យស់ បញ្ញា​រិ​ទ្ធ​មានរឿង​អាស្រូវ ជាច្រើន ជាមួយ​រឿង​ដី​ធ្លា ដូចជា​ឈូសឆាយដី ព្រៃ​លិច​ទឹក ដុតបំផ្លាញ​ព្រៃ​លិច​ទឹក រំលោភ​យក​ដី​ប្រជា​ពល​រដ្ន​ដោយ​ស៊ីសំណូក ទទួល​សំណែន​ផ្អែមមាត់ផ្អែមករ រួច​ដោះស្រាយ ដោយ​យក​ដី​ប្រជា​ពល​រដ្ន​ដែល​ធ្លាប់​ធ្វើស្រែ​អាស្រ័យ​ផល ជាច្រើន​ឆ្នាំ​មកហើយ​នោះ ធ្វើ​ប្លង់​អោយទៅ​អ្នកមាន​លុយ ទុកអោយ​ប្រជា​ពល​រដ្ន ទ្រ​ហរ​យំ ដោយ​គ្មាន​ដី​ធ្វើស្រែ រហូត​ដី​ជាង​២០០​ហិច​តា​នេះ​ទៀត​ត្រូវ​ប្រជា​ពល​រដ្ន​ថា​បាន​ឃុបឃិត តាំង​អាជ្ញា​ធ័​រ​ស្រុក រហូតដល់​អាជ្ញា​ធ័​រមូល​ដ្នា​ន ត្រូវបាន​ឈូសឆាយ​ដោយ​គ្មាន​ច្បាប់​។​Image27
បើ​យោង​ការបកស្រាយ​របស់លោក អ៊ឹម ថន អភិបាលស្រុក​កំពង់ស្វាយ នៅក្នុង​កិច្ច​សម្ភាស​បាន​ឆ្លើយ​ប្រាប់​អ្នក​សា​រព​ត័​មាន​ថា សុំ​រងចាំ និង​ទុកពេល បន្ដិច​សិន លោក​និង​សួរ​ទៅ​លោក​មេឃុំ នី​ពេជ្រ ព្រោះ​ប្រហែលជា​មានច្បាប់​នៅ​និង លោក​មេឃុំ​ហើយ បន្ទាប់មក​ក៏បាន​ធ្វើ​កិច្ច​សម្ភាស​ជាមួយ​លោក យស់ បញ្ញា​រិ​ទ្ធ អភិបាលរង ស្រុក​កំពង់ស្វាយ បាន​ប្រាប់ថា ច្បាប់​មាននៅ​លោក​មេឃុំ​នី​ពេជ្រ ដូច​ការបកស្រាយ​រប​ស់លោក អ៊ឹម ថន ដែរ បន្ទាប់មកទៀត​បានធ្វើ​កិច្ច​សម្ភាស​ជាមួយ​លោក ឡេវ ហឿន ជា​មេឃុំ នី​ពេជ្រ បាន​ឆ្លើយថា រហូតមកដល់​ពេលនេះ​លោក​ពុំទាន​មាន​លិខិត ឬ​ច្បាប់​១​សន្លឹក​នៅឡើយ​ទេ​ប៉ុន្ដែ តែ​ដីព្រៃ​ត្រូវបាន​ឈូសឆាយ អស់​ជិត​២០០​ហិច​តា​ទៅហើយ ចាប់តាំងពី ខែ មិនា មក​ម្លេះ​រហូតមក​ដល់ពេលនេះ ហើយ​ការ​ឈូសឆាយ ដី​ត្រូវបានធ្វើ​សកម្មភាព​នៅពេល​យប់ ព្រោះ​ពេល​ថ្ងៃ​ពុំ​សូវ​ហ៊ាន ធ្វើ​នោះទេ ទង្វើ​នេះ​ត្រូវបាន​ប្រជា​ពល​រដ្ន​រឹះ​គន់​ថា កំពុង​ឃុ​ប​ឃឹ​ត គ្នា រួច​ឆ្លើយ​ដោះសារ​យក​រួច​រៀងៗ​ខ្លួន​។​Image28
​បើតាម​ការបកស្រាយរ​បស់​លោក​មេឃុំ នី​ពេជ្រ បាន​ប្រាប់ថា ដី​នោះ​ជា​ដី​ដែលមាន​ម្ចាស់​ឈ្មោះ សាន ចំប៉ា រស់នៅ​ភូមិ​សាន​គរ ឃុំ​សាន​គរ និង ឈ្មោះ កាវ ពេញ ហៅ ថូ រស់នៅ​ភូមិ​បា​គង់ ក្នុង​ឃុំ​ត្បែង ជាម​ន្ដ្រី​ពេទ្យ ព្រមទាំង​លោក ខា ផងដែរ​។​
​លោក ថូ​បាន​ប្រាប់អោយដឹង​ថា​ដី​នេះ​បាន​ទិញ​ជា​យូរណាស់​មកហើយ តែ​ពុំបាន​បញ្ចាក់​ប្រាប់ថា​អ្នកណា​ជា​លក់​អោយ​យ​នោះទេ ចំណែក​លោកស្រី ចំប៉ា បាន​ប្រាប់ថា​ដី​នេះ​បាន​ទិញ​ពី​លោក​កែវ ម៉ូ​លី ហើយ​កែវ​ម៉ូ​លី​បាន​ទិញ​ពី​អ្នកភូមិ​នី​ពេ​ជ ចំណែក ចែ​ចំប៉ា​ប្រាប់ថា​បានក​ក់លុយ​គេៗ​ក៏​អោយ​គាត់​ធ្វើ ដោយមាន​ច្បាប់​ឈូសឆាយ តែ​ពេលដែល​សម្ភាស​អភិបាលស្រុក​និង​អភិបាលរង​ស្រុក ព្រមទាំង​លោក​មេឃុំ​ឆ្លើយថា​គ្មាន​ច្បាប់​ទេ ក្រោយមក​ចែ​ចំប៉ា​ប្រាប់ថា​មិនបាន​ដាក់​ច្បាប់​អោយ​មេឃុំ​ទេ​គឺ​ដាក់អោយ​ស្រុក តែ​ហេតុ​អី​បានជា​ស្រុក​ថា​មិនដឹង​។
លោក ខា បាន​បញ្ចាក់​ប្រាប់​ដី​របស់​ទិញ​ពី​ប្រជា​ពល​រដ្ន ៥០​ហិច​តា ដោយមាន​មេភូមិ​មេឃុំ​ជា​អ្នក​ស​ញ្ញេ បោះត្រា អោយ ចុះ​ហេតុអ្វី​បានជា​មេឃុំ​ឆ្លើយថា​គ្មាន​ច្បាប់​នៅ​និង​ដៃ​៕​ប៊ុន រិទ្ធី​Image29Image22