ប្រជា​ពល​រដ្ន​ព្រួយបារម្ភ​ចំពោះ​ការ​រីងស្ងួត​ទឹកស្ទឹង​ជាហេតុ​ធ្វើអោយ​អណ្ដូង​របស់​ពួកគាត់​ខះ​គ្មាន​ទឹក​ប្រើប្រាស់​ដែរ​

0

​កំពង់ធំ = ប្រជា​ពល​រដ្ន ចំនួន ១២០​គ្រួសារ នៅក្នុង​ភូមិ ស​ល្ងាច ឃុំ​កំពង់​ចិន​ជើង ស្រុក ស្ទោង ខេត្តកំពង់ធំ បាន​សំដែង ការព្រួយបារម្ភ ចំពោះ​គ្រោះធម្មជាតិ​រីងស្ងួត ដែល​ធ្វើអោយ ទឹកស្ទឹង​ខះ ហើយ​បណ្ដាលអោយ ទឹក​អណ្ដូង​ពួកគាត់​ក៏​រីង​ខះ​ដូចគ្នា​ដែរ​។ Image48
​ទទឹម​និង​នោះ​ប្រជា​ពល​រដ្ន​បាន សុំ​អំពាវនាវ​ដល់​អាជ្ញា​ធ័​រ ដែនដី អង្គការ​និង មន្ទីរ​ធនធានទឹក​ជួយ អណ្ដូងទឹក បន្ថែម ដើម្បី​បំរុង ទប់ស្កាត់​ជាមុន កុំអោយ​អស់​ទឹក​ប្រើប្រាស់​ទាន់ ក្នុងនោះដែរ ប្រជា​ពល​រដ្ន​ក៏បាន​រឹះ​គន់ អ្នកធ្វើ​ស្រែប្រាំង ថា បាន​បូមទឹក​ស្ទឹង​ដាក់​ស្រែ​ខះ​អស់ ធ្វើអោយ​ពួកគាត់​មានការ​ព្រួយបារម្ភ​ក្នុងការ​អស់​ទឹក​ប្រើប្រាស់​ចំពោះ សត្វ​គោ ក្របី មាន់ ទា ព្រមទាំង​មនុស្ស​ផងដែរ​។​Image54
លោក​ព្រឹម រដ្ឋា អភិបាលស្រុក ស្ទោង បាន​មានប្រសាសន៍ថា សុំអោយ​ប្រជា​ពល​រដ្ន ដែលមាន​លំនៅដ្ឋាន ក្នុងភូមិ​ស ល្ងាច ដាក់ពាក្យ ស្នើរ​សុំ​អណ្ដូង បន្ថែម ជា​បណ្ដា​ន់​ព្រោះ អាត្រា​រី​ស្ងួត នៃ​គ្រោះធម្មជាតិ​ឆ្នាំនេះ​មាន​ភាពមិនប្រក្រតី​ជាង​ឆ្នាំមុនៗ​ដូច្នេះ​ចាំបាច់​ត្រូវតែ​បង្ការ​ជាមុន​។ ប៊ុន​រិទ្ធី​Image55Image53Image48Image49Image51