កំពង់ធុំ=បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារបើកម៉ូតូវ៉ារថយន្ដកាមរី មិនផុតទាក់ដៃចង្កូតដួលបោកក្បាល់និងថ្នលជួនពេលនោះរថយន្ដដឹកថ្មមកដល់ចាប់ហ្វាំងមិនទានកិនចំក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៥ស្ថិតនៅលើផ្លូវជាតិលេខ០៦ ត្រង់ចំនុចភូមិ បាល្ល័ង្គ សង្កាត់ដំរីជាន់ខ្លាក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់នេះជិះម៉ូតូចេញពីរហាងស៊ីការ អាគាគឹម សេង ស្រាប់តែជិះមកដល់ចំនុចកើតហេតុក៏បើវ៉ា រថយន្តកាមរីមួយគ្រឿងក្នុងទិសដៅស្របគ្នា ស្រាប់តែវ៉ាមិនផុត ទាក់ដៃចង្កូតដួលបោកក្បាលនិងថ្នល់ ពេលនោះរថយន្ដដឹកថ្មមកដល់ចាប់ហ្វ្រាំងមិនទាន់កិនស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ក្នុងនោះដែរគេសង្កេតឃើញ រថយន្ដកាមរីពណ៍ខ្មៅ ម៉ូតូ សង សេ១២៥ សេរី២០០៨ និងរថយន្ដដឹកថ្ម ពណ៍ឈាម ជ្រូក អត់ផ្លាកលេខ។
ប្រភពបន្ថែមថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះក្ដិប ផុន ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិ មនាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរធ្វើស្រែ ដោយឡែកអ្នកបើកបររថយន្តកាមរីត្រូវបានរត់កិចខ្លួនបាត សមត្ថកិច្ចកំពុងតែតាមចាប់មិនទាន់បាន ចំណែករថយន្ដដឹកថ្មត្រូវបានសមត្ថកិច្ចឃាតខ្លួន ដែលមានឈ្មោះ ឌី រតនា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងស្នង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស៊ីឈ្នួលបើកឡានដឹកថ្មអោយក្រុមហ៊ុនចិនសៀងហៃ SCG ធ្វើថ្នល ចំណែកសាកសពត្រូវបាន សមត្ថកិច្ចប្រគល់ជូនសាច់ញាតិបងប្អូនសពយកទៅធ្វើបុណ្យតាមប្រពៃណៃព្រះពុទ្ធសាសនា បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចអូសយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី




































