កំពង់ធំ= អគ្គិភ័យ បានលេបត្របាក់ផ្ទះប្រជាពលរដ្ន ចំនួន២ខ្នងផ្ទះ ស្ទើរតែខ្ទេចខ្ទីគ្មានសល់ ទាំងកណ្ដាលថ្ងៃត្រង់ វេលាម៉ោង ១១,០០នាទីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិ ពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បើតាមប្រភពពត័មានពីកន្លែងកើតហេតុ បានអោយដឹងថា អគ្គិភ័យ បានឆាបឆេះ ផ្ទះ១ខ្នង អស់ទាំងស្រុង និង១ខ្នងទៀត ខូចខាត៥០% ក្នុងនោះដែរកំលាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ យោធានិងក្រុមព្រឹក្សាស្រុក ក្នុងស្រុកបារាយណ៍បានជួយអន្ដរគមន៍ពន្លតផងដែរ លុះ១ម៉ោងក្រោយ ទើបរថយន្ដ ពន្លតអគ្គិភ័យ ២គ្រឿង ចេញពីខេត្តកំពង់ធំបានទៅដល់ ជួយបាញទឹកពន្លត់ដោយប្រើប្រាស់ពេល ២ម៉ោង ទើបរលត់ទាំងស្រុង ចំណែកផ្ទះដែលបានឆាបឆេះទាំងស្រុងនោះមានទំហំ ៦គុណ៨ ដំបូលប្រក ក្បឿង ជញ្ចាំងក្ដា ម្ចាស់មានឈ្មោះ ថុន រ៉ូ អាយុ ២៣ឆ្នាំ ប្រពន្ធឈ្មោះ ជួន ហ៊ន ចំណែកផ្ទះដែលខូចខាត៥០%នោះមានទំហំ៦គុណ៨ ម៉ែត្រ ដំបូងប្រក ក្បឿង ជញ្ចាំងក្ដា ម្ចាស់ឈ្មោះខឿវ ខាន់ ប្រពន្ធឈ្មោះ យី រស់ ទាំង២គ្រួសាររស់នៅភូមិ ពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំដូចគ្នា ។
បើតាមការអោយដឹងពីម្ចាស់ផ្ទះបានប្រាប់ថាពួកគាត់បានអង្គុយ ជជែកគ្នាជាធម្មតានៅក្រោមផ្ទះស្រាប់តែលឺសំលេងផ្ទះសេរ ខ្សែរភ្លើង ពេលនោះអ្នកជិតខាងក៏បានឃើញអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោរសន្ធៅទៅហើយ ពួកគាត់បានជួយពន្លត់ដែរតែដោយអំណាចភ្លើងខ្លាំងពេកពុំអាចពន្លតលើផ្ទះបានក៏នាំគ្នាកាន់ធុង កាន់ប៉ោត ពន្លតបានតែក្រោមផ្ទះទើបធ្វើអោយអណ្តាតភ្លើង ខាងលើផ្ទះឆាបឆេះទាំងស្រុងតែម្តង។
លោក កែវ សាលីន នាយរងប៉ុស្ដិនគរបាលឃុំចុងដូងបានប្រាប់ថាមូលហេតុបណ្ដាលមកពីផ្ទុះសេខ្សែរភ្លើង ដោយម្ចាស់ផ្ទះប្រាប់ថា ទ្រព្យសម្បត្តិនៅក្នុងផ្ទះខូចខាតទាំងស្រុង ក្នុងនោះមានឈើបំរុងធ្វើផ្ទះចំនួន៧ម៉ែត្រគូប លុយ ចំនួន ២លាន ៩០ម៉ឺន រៀល ទូស័ព្ទ១គ្រឿង ព្រមទាំងចិញ្ចៀន ផ្លាកទីន១វង់ ហើយនិងទ្រព្យសម្បត្តិជាច្រើនទៀតត្រូវឆេះអស់ទាំងស្រុង ធ្វើអោយក្រុមគ្រួសារឈ្មោះ ថុងរ៉ូ និងប្រពន្ធឈ្មោះ ជួន ហ៊នបានលើកដៃសំពះ អោយសប្បុរសជន ជួយឧបត្ថមជាសម្ភារះក្ដី ជាថវិកាក្ដី ព្រោះពេលនេះខ្លួនបានបាត់បង់ទ្រព្យសម្បត្តិអស់គ្មានសល់៕
ប៊ុន រិទ្ធី 




































