ជនសង្ស័យដ៍សាហាវព្រៃផ្សៃដែលទាញដាវសាមូរៃកាប់ស្រ្តីរងគ្រោះអឌិតជាប្រពន្ធដាច់ដៃនិងរបួសផ្សេងៗទៀតនោះត្រូវជាប់ចោទពីចេតនាហឹង្សាគិតទុកមុន

0

ខេត្តពោធិ៍សាត់៖ សួមជំរាបថា ជនសង្ស័យដ៍កំណាចសាហាវព្រៃផ្សៃម្នាក់ឈ្មោះ សួស ប៊ុន្ធា នៅភួមិអ្រង្រ្គង ឃុំខ្វឹិតធំ ស្រុកព្រៃឈ ខេត្តកំពង់ចាម ដែលបានទាញដាវសាមូរៃ ដើរចូលមកក្រោមផ្ទះកាប់ប្រហាជីវិតស្រ្តីរងគ្រោះម្នាក់ទាំងព្រឹកកាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២០image ខែឧសភា ឆ្នាំ២០១៥ នៅក្នុងភួមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្ដាលឲ្យស្រ្តីនោះដាច់ប្រអប់ដៃខាងស្ដាំ និង ដាច់ចុងស្លឹកត្រចៀករួមទាំងរបួសរយះមុតដល់កញ្ចឹងកខាងស្ដាំយា៉ងធ្ងន់ធ្ងរ ដោយសាតែខឹងនិងស្រ្តីរងគ្រោះអឌិតជាប្រពន្ធជនសង្ស័យ ដែលបានលែងលះគ្នារយះពេលប្រហែលមួយឆ្នាំទៅហើយនោះ ដោយសាតែនាងបានរៀបការនិងប្ដីថ្មីបានរយះពេលជិតមួយខែរូចមក។ ប៉ុន្តែជនសង្ស័យក្រោយពេលធ្វើសកម្មភាពដ៍សាហាវមកលើស្រ្តីរងគ្រោះរូចក៍ត្រូវកងរាជអាវុធហត្ថស្រុកក្រគរចាប់បានបញ្ជូនជនសង្ស័យទៅតុលាកាដើម្បីកាត់ទោស ដល់ជនសង្ស័យនេះ។បើតាមលោក ឆន គឹម ឈៀន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ទទួលផ្នែកខាងព្រម្មទ័ណ្ទបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២២ខែimageឧសភាឆ្នាំ២០១៥នេះថា ជនសង្ស័យនេះ ​ ត្រូវបានតុលាការសាលាដំបូងខេត្ដ​ពោធិ៍សាត់​ បាន​សម្រេច​ចោទប្រកាន់​ ជន​ដៃដល់​អឌិតជា​ប្ដី​ដែល​បាន​ប្រើ​ដាវ​សា​មូ​រ៉ៃ​កាប់កដៃ​ស្ដាំប្រពន្ធ​រួមទាំងដាច់ចុងស្លឹកត្រចៀកខាងស្ដាំនិងរយះមុតដល់កញ្ចឹងក៍ដល់់ស្រ្តីរងគ្រោះ ដោយ​ចោទ​ពី​ បទ​ “​ប្រើអំពើ​ហិង្សា​ដោយ​ចេតនា​មានគម្រោងកាទុកជាមុន ធ្វើ​ឱ្យ​ដាច់​រយះ អវយវៈ​ឬ​ពិការ​ភាព​អចិន្ដ្រៃយ៍​”​ បើយោងតាមមាត្រា២២៣ជនជាប់ចោទត្រូវប្រឈមនិងផ្លូវច្បាប់ដោយជាប់ពន្ធធនាគារចាប់ពី៥ឆ្នាំឡើងទៅដល់១០ឆ្នាំដែរ។លោក ឆន ឈៀន បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យនេះត្រូវបានតុលាកាបញ្ជារឲ្យកងរាជអាវុធហត្ថបញ្ជូនទៅដាក់ក្នុងពន្ធធនាគារខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃ២២ឧសភា២០១៥នេះជាបណ្ដោះអាន្នសិនរងចាំសើុបអង្កេតពីសំនុំរឿងនេះឲ្យបានល្អិត រូចទើបបើកសាវតាកាជំនុំជម្រះក្ដីពីទម្ងន់ទោសរបស់ជនជាប់ចោទនេះ៕image (1)image (1)