បុរស​ម្នាក់​បើក​ម៉ូតូ​វ៉ា​រថយន្ដ​កាមរី​មិន​ផុត​ទាក់​ដៃចង្កូត​ដួល​ត្រូវបាន​រថយន្ដ​ដឹក​ថ្ម​កិន​ស្លាប់

0

កំពង់ធំ=​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយសារ​បើក​ម៉ូតូ​វ៉ា​រថយន្ដ​កាមរី មិន​ផុត​ទាក់​ដៃចង្កូត​ដួល​បោក​ក្បាល់​និង​ថ្នល​ជួន​ពេលនោះ​រថយន្ដ​ដឹក​ថ្ម​មកដល់​ចាប់​ហ្វាំ​ង​មិនទាន​កិន​ចំក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០១៥​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​០៦ ត្រង់ចំនុច​ភូមិ បា​ល្ល័​ង្គ សង្កាត់​ដំរី​ជាន់ខ្លា​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់នេះ​ជិះ​ម៉ូតូ​ចេញពីរ​ហាង​ស៊ីការ អាគា​គឹម សេង ស្រាប់តែ​ជិះ​មកដល់​ចំនុចកើតហេតុ​ក៏​បើ​វ៉ា រថយន្ត​កាមរី​មួយគ្រឿង​ក្នុងទិសដៅ​ស្របគ្នា ស្រាប់តែ​វ៉ា​មិន​ផុត ទាក់​ដៃចង្កូត​ដួល​បោក​ក្បាល​និង​ថ្នល់ ពេលនោះ​រថយន្ដ​ដឹក​ថ្ម​មកដល់​ចាប់​ហ្វ្រាំង​មិនទាន់​កិន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្ដង ក្នុងនោះដែរ​គេ​សង្កេតឃើញ រថយន្ដ​កាមរី​ពណ៍​ខ្មៅ ម៉ូតូ សង សេ​១២៥ សេរី​២០០៨ និង​រថយន្ដ​ដឹក​ថ្ម ពណ៍​ឈាម ជ្រូក អត់​ផ្លាកលេខ​។​DSC03278
​ប្រភព​បន្ថែមថា​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ​ក្ដិ​ប ផុន ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ ម​នាវ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន មុខរបរ​ធ្វើស្រែ ដោយឡែក​អ្នកបើក​បររថ​យន្តកា​ម​រី​ត្រូវបាន​រត់​កិ​ច​ខ្លួន​បាត សមត្ថកិច្ច​កំពុងតែ​តាម​ចាប់​មិនទាន់បាន ចំណែក​រថយន្ដ​ដឹក​ថ្ម​ត្រូវបាន​សមត្ថកិច្ច​ឃាត​ខ្លួន ដែលមាន​ឈ្មោះ ឌី រតនា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ស្នង ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ស៊ីឈ្នួល​បើកឡាន​ដឹក​ថ្ម​អោយ​ក្រុមហ៊ុន​ចិន​សៀង​ហៃ SCG ធ្វើ​ថ្នល ចំណែក​សាកសព​ត្រូវបាន សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ​បងប្អូន​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណៃ​ព្រះពុទ្ធសាសនា បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​អូស​យក​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក ដើម្បី​រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ប៊ុន រិទ្ធី​Image0

DSC03277